ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​២៦ ធ្នូ

14 ឆ្នាំ មុន

ឆ្នាំ​២០០៤
គ្រោះ​រញ្ជួយ​ដី​កំលាំង​៩,៣​រិច​ស្ទ័​រ ក្រោម​បាតសមុទ្រ ដែល​ជា​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ បាន​កើតឡើង នៅ សមុទ្រ​ឥណ្ឌា ហើយ​បង្កើត​ឱ្យ​មាន​រលក​យក្ស ស៊ូ​ណា​មិ និង​បាន​បំផ្លាញ​តាម​តំបន់ឆ្នេរ ប្រទេស​ស្រី​លង្កា ថៃ ឥណ្ឌា ម៉ា​ល់​ឌី​វ បង់ ក្លា​ដេ​ស ភូមា ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ដែល​សំលាប់​មនុស្ស​២៣០.០០០​នាក់ ។

ឆ្នាំ​១៧៩២
ស្ដេច​ល្វី​ស​ទី​១៦  នៃ​ប្រទេស​បារាំង​ត្រូវ គេ​កាត់ទោស​ប្រហារជីវិត ព្រោះ​រក​ឃើញ​ថា មាន​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​ច្បាប់​ព្រះ​មហា ក្សត្រ និង​គ្មាន​ភាព​ស្មោះត្រង់​នឹង​ជាតិ ហើយ ព្រះ​អង្គជា​ស្ដេច​តែ​មួយ​អង្គ​គត់​ដែល​ត្រូវ​គេ កាត់ទោស​ប្រហារជីវិត ។
ឆ្នាំ​១៨៦២
មានការ​ព្យួរ​.​ក​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ អា​មេ​រិ​ក នៅ​ទីក្រុង​ម៉ា​ន​កា​តូ រដ្ឋ​មី​ណេ​សូ​តា  ដោយ​មនុស្ស​៣៨​នាក់​បាន​ស្លាប់ ។
ឆ្នាំ​១៩២៥
គណបក្ស​កុម្មុយនីស្ដ​ឥណ្ឌា ត្រូវ​បាន​បង្កើត ឡើង ។
ឆ្នាំ​១៩៣៣
ក្រុមហ៊ុន​រថយន្ដ​នី​ស្សាន់ ត្រូវ​បាន​គេ រៀបចំ​បង្កើត​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស ជប៉ុន ។
ឆ្នាំ​១៩៤៣
នាវាចំបាំង​របស់​អា​ល្លឺ​ម៉​ង់  Scharnhorst  បាន​លិច​នៅ​ជ្រោយ​ន័​រ​វ៉េ​ស​ខាងជើង បន្ទាប់​ពី បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​នាវាចំបាំង របស់​កងទ័ព​ចក្រភព​អង់គ្លេស​ក្នុង​អំឡុង សង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​១៩៤៤
អគ្គមេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​លោក ច​ច​ផា​ថុ​ន បាន​ទំលាយ​ការ​ឡោម​ព័ទ្ធ​របស់ ពួក​ណា​ហ្ស៊ី អា​ល្លឺ​ម៉​ង់ ដែល​ឡោម​ព័ទ្ធ​នៅ ជុំវិញ​ទីក្រុង​បាស​ស្ដូ​ញ ប្រទេស​បែ​ល​ហ្ស៊ិ​ក ដោយ​ជោគជ័យ ។
ឆ្នាំ​១៩៧៩
ការ​ប្រគំ​តន្ដ្រី​សំរាប់​ប្រជាជន​កម្ពុជា បាន រៀបចំ​ធ្វើ​ឡើង​នៅ​មណ្ឌល​កំសាន្ដ​ហាម​ម័​រ ស្មី​ត​អូ​ដ​ន ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​ជន​រង គ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត​។
ឆ្នាំ​១៩៨២
ទស្សនាវដ្ដី Time ដែល​ផ្សាយ​ពី​បុរស​ឆ្នើម ប្រចាំឆ្នាំ គឺជា​លើក​ទី​១​ហើយ​ដែល​គ្មាន​បុរស ណា​ម្នាក់​តែ​បែរជា​មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ទៅ វិញ ។
ឆ្នាំ​១៩៨៦
ចំនួន​ប្រជាជន​នៅ​លើ​ពិភពលោក​បាន ឡើង​ដល់​៥​ពាន់​លាន​នាក់ នេះ​បើ​យោង​តាម  www. ibiblio.org  ។
ឆ្នាំ​១៩៩៦
កម្មករ​ម៉ូតូ​និង​ធ្វើ​នាវា​ប្រទេស​កូរ៉េ​ខាង  ត្បូង​១,២​លាន​នាក់ ធ្វើ​បាតុកម្ម​ធំ​បំផុត​ជាប់ ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​ប្រទេស​នេះ ហើយ ក្រោយមក​ក្លាយជា​អំពើ​ហិង្សា ។
ឆ្នាំ​២០០៣
មាន​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង​បា​ម ប្រទេស​អ៊ី​រ៉​ង់ ដែល​ជា​ក្រុង​បុរាណ​បណ្ដាល ឱ្យ​ស្លាប់​មនុស្ស​១០.០០០​នាក់ និង​បំផ្លាញ លំនៅ​ឋាន​អស់​ជា​ច្រើន ។
ឆ្នាំ​២០០៤
គ្រោះ​រញ្ជួយ​ដី​កំលាំង​៩,៣​រិច​ស្ទ័​រ ក្រោម​បាតសមុទ្រ ដែល​ជា​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ បាន​កើតឡើង នៅ សមុទ្រ​ឥណ្ឌា ហើយ​បង្កើត​ឱ្យ​មាន​រលក​យក្ស ស៊ូ​ណា​មិ និង​បាន​បំផ្លាញ​តាម​តំបន់ឆ្នេរ ប្រទេស​ស្រី​លង្កា ថៃ ឥណ្ឌា ម៉ា​ល់​ឌី​វ បង់ ក្លា​ដេ​ស ភូមា ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ដែល​សំលាប់​មនុស្ស​២៣០.០០០​នាក់ ។
ឆ្នាំ​២០០៦
តុលាការ​ឧទ្ធរណ៍​នៅ​ទីក្រុង​បា​ដា​ដ បាន ច្រានចោល​បណ្ដឹងឧទ្ធរណ៍​របស់​អតីត​មេ​ដឹក នាំ​អ៊ី​រ៉ា​ក់​សា​ដាម ហ៊ូ​សេន ដែល​ប្រឆាំង​ការ កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​.​ក​កាលពី ថ្ងៃ​ទី​៥ វិច្ឆិកា ដោយសារ​ការ​សំលាប់​នៅ​ឆ្នាំ ១៩៨២ នៅ​ទីក្រុង​ឌូ​ចាល ។ តាម​ច្បាប់​អ៊ី​រ៉ា​ក់  ទោស​ប្រហារជីវិត​ដោយ​ព្យួរ​.​ក​អាច​ធ្វើ​បាន ក្នុង​រយៈពេល​៣០​ថ្ងៃ បន្ទាប់​ពី​ការ​ប្រកាស ជំទាស់​បណ្ដឹងឧទ្ធរណ៍​។ ការ​ព្យួរ​.​កតាម​ច្បាប់ អ៊ី​រ៉ា​ក់ គឺ​ធ្វើ​នៅ​ក្នុង​ពន្ធនាគារ  ខុស​ពី​នៅ​អ៊ី​រ៉​ង់ ព្យួរ​.​ក​ជា​សាធារណៈ ៕