ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្ន​ក​គាំ​ទ្រ​បាល់​ទាត់​ន័រ​វែស​ឈ្នះ​ការ​ភ្នាល់​លើ​កីឡា​ករ​ សូរ៉េស ខាំ​គូ​ប្រកួត​ក្នុង​ការ​ប្រកួត​ World Cup 2014 នៅ​ប្រេស៊ីល​

11 ឆ្នាំ មុន

អ្នក​គាំ​ទ្រ​បាល់​ទាត់​ជន​ជាតិ​ន័រ​វែស​មួយ​រូប​ បាន​ទទួល​ប្រាក់​ប្រហែល​៨៥០​ដុល្លារ​ ក្រោយ​ពី​ភ្នាល់​ថា កីឡា​ករ​ សូ​រ៉េស​ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ​ នឹង​បង្ហាញ​អត្ត​ចរិក​ដូច​សត្វ​ព្រៃ​ខាំ​កីឡា​ករ​ណា​ម្នាក់​ក្នុង​ពេល​ប្រកួត​ បាល់​ទាត់​ពិភព​លោក​២០១៤នៅ​ប្រេស៊ីល​ ។

បុរស​រូប​នេះ​មិន​បាន​បង្ហាញ​ឈ្មោះ​ឱ្យ​ដឹង​នោះ​ទេ​ តែ​បាន​ចំណាយ​ប្រាក់​ភ្នាល់​៥​ដុល្លារ​នៅ​ក្រុម​ហ៊ុន​ភ្នាល់​ន័រ​វែស​ ក្នុង​អត្រា​២៩៧/១,៧ (ចាក់​១,៧​ដុល្លារ​សង​២៩៧​ដុល្លារ​) ថា កីឡា​ករ​ សូ​រ៉េស នឹង​ប្រើ​ធ្មេញ​ខាំ​គូ​ប្រកួត​ក្នុង​អំឡុង​ពេល​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៤​ ។ ដូច​ការ​រំពឹង​ទុក​ លទ្ធ​ផល​បាន​កើត​ឡើង​យា៉ង​ពិត​ប្រាកដ​​ក្នុង​ពេល​ប្រកួត​លើក​ចុង​ក្រោយ​នៅ​ពូល​ D ដែល​ក្រុម​អ៊ុយ​រូ​ហ្គាយ​ឈ្នះ​អីុ​តា​លី​ 1-0 កាល​ពី​ថ្ងៃ​ទី​២៤​ មិថុនា ២០១៤ ហើយ​ពេល​នោះ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ក្លិប​ Liverpool បាន​លោត​ខាំ​ស្មា​កីឡា​ករ​ ជ័រ​ចូ​ ឃី​អេល​លី​នី ខ្សែ​ការ​ពារ​ក្រុម​ជម្រើស​ជាតិ​អីុ​តា​លី​ ធ្វើ​ឱ្យ​កក្រើក​នៅ​ទូ​ទាំង​ពិភព​លោក​ ៕