ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៩​ មេសា

14 ឆ្នាំ មុន

ឆ្នាំ​២០០៣
-​ទីក្រុង​បា​ដា​ដ បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​សហរដ្ឋអាមេរិក ។

ឆ្នាំ​១២៤១
-​កងទ័ព​ម៉ុង​ហ្គោ​ល បាន​យកឈ្នះ​កងទ័ព ប៉ូ​ឡូញ និង​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅជិត​ទីក្រុង​លី​ក​នី​តា ។ ការ​ប្រយុទ្ធ​គ្នា​នេះកើតឡើង​មក​ពី​រឿង​ដណ្ដើម​គ្រប់គ្រង​លើ​ជនជាតិ​គូ​ម៉ា​ន ដែល​រស់នៅ​លើ​ទឹកដី​ប្រទេសហុង​គ្រី ហើយ​ត្រូវ​បាន​ប្រទេស​ប៉ូ​ឡូញការពារ ។ ដោយសារ​កងទ័ព​អឺរ៉ុប មក​ជួយ​ហុងគ្រី ទើប​ម៉ុង​ហ្គោ​ល​សំរេច​ធ្វើការ​ឈ្លានពានទឹកដី​អឺរ៉ុប​តែ​ម្ដង ។ ការ​ប្រយុទ្ធ​គ្នា​នេះបណ្ដាល​ឱ្យ​ស្លាប់​ទ័ព​សម្ព័ន្ធមិត្ដ​ប៉ូ​ឡូញ និង អា​ល្លឺ​ម៉​ង់អស់​២.០០០​ទៅ​៤.០០០​នាក់ រីឯទ័ព​ម៉ុង​ហ្គោ​ល​ស្លាប់​តិចតួច​។
ឆ្នាំ​១៤១៣
-​ហង់​រី​ទី​៥ ត្រូវ​បាន​ឡើង​គ្រង​រាជសម្បត្ដិ​ជា​ស្ដេច​នៃ​ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៦៨២
-​អ្នករុករក​បារាំង រ៉ូ​ប៊ឺ​ត កា​វេ​លី​យេ ដឺ​ឡា​សាលបាន​រក​ឃើញ​ដែនដី​នៃ​មាត់ទន្លេ មី​ស៊ី​ស៊ី​ពី ហើយ​បាន​អះអាង​ថា ជា​របស់ប្រទេស​បារាំង ដោយ​បាន​ប្ដូរ​ឈ្មោះ​វា​ជា ល្វី​ហ្សា​ណា ។
ឆ្នាំ​១៩១៦
-​ក្នុង​សង្គ្រាមលោក​លើក​ទី​១ កងទ័ពប្រទេស​អា​ល្លឺ​ម៉​ង់ បាន​បើក​ការ​វាយប្រហារលើ​កងទ័ព​ប្រទេស​បារាំងនៅ​ទីក្រុង​វេ​ដុន ស៊​រ​ម៉េ​ស ។ ការ​ប្រយុទ្ធ​គ្នា​នេះទ័ព​បារាំងស្លាប់​អស់​៦០.០០០​នាក់ បាត់​ខ្លួន​១០១.០០០នាក់ របួស​២១០.០០០​នាក់ ចំណែក​ភាគី អា​ល្លឺ​ម៉​ង់​ដែល​ឈ្នះ​ស្លាប់​ទ័ព​អស់៣៣៧.០០០​នាក់ ។
ឆ្នាំ​១៩១៧
-​មានការ​ប្រយុទ្ធ​គ្នា​មួយ​បាន​ចាប់ផ្ដើមឡើង​នៅ​ទីក្រុង​អា​រ៉ា​ស ប្រទេស​បារាំង​រវាងប្រទេស​អា​ល្លឺ​ម៉​ង់ ជាមួយ​ទ័ព​សម្ព័ន្ធមិត្ដ ។
ឆ្នាំ​១៩១៨
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​អ៊ី​ប្រ៊េ​ស ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក រវាង​កងទ័ព​អា​ល្លឺ​ម៉​ង់ ជាមួយ​កងទ័ព​ព័រ​ទុ​យ​ហ្កា​ល និង​អង់គ្លេស​។ នេះជា​ការ​វាយប្រហារ​របស់​កងទ័ព​អា​ល្លឺ​ម៉​ង់ប្រកបដោយ​ជោគជ័យ​លើ​ទ័ព​ប្រទេស​សម្ព័ន្ធមិត្ដ​អង់គ្លេស និង​ព័រ​ទុ​យ​ហ្កា​លបណ្ដាល​ឱ្យទ័ព​សម្ព័ន្ធមិត្ដ​ដែល​មាន​ទាំងអស់​២០.០០០នាក់​ស្លាប់របួសនិង​បាត់​ខ្លួន​៧០០​នាក់ ។ ការប្រយុទ្ធ​គ្នា​នេះ កងទ័ព​អង់គ្លេស​សំរេចចិត្ដ​ដកថយ​មុន​ព័រ​ទុ​យ​ហ្កា​ល ។
ឆ្នាំ​១៩៣៧
-​យន្ដហោះ​កា​មី​កា​ហ្សេ ដែល​បាន​ធ្វើដំណើរ​មក​ដល់​ព្រ​លាន​យន្ដហោះ​ក្រូ​យ​ដុន ក្នុង​ទីក្រុង​ឡុ​ងបាន​ក្លាយជា​យន្ដហោះ​ទី​១ ផលិត​នៅ​ប្រទេស​ជប៉ុនដែល​បាន​មក​ដល់​ទ្វីបអឺរ៉ុប ។ យន្ដហោះ​នេះ​ចេញពី​ទីក្រុង​តូ​ក្យូ ដោយ​មាន​អ្នកបើកបរ​ឈ្មោះ​ម៉ាស សា​គី​លី ណូ​ម៉ា និង​គេ​ន​ជី ស៊ុ​កា​ហ្គោ​ស៊ី ដោយ​ប្រើរយៈពេល​៥១​ម៉ោង​១៧​នាទី​និង​២៣​វិនាទី ។
ឆ្នាំ​១៩៤០
-​សង្គ្រាមលោក​លើក​ទី​២ ប្រទេស​អា​ល្លឺម៉​ង់ បាន​ធ្វើការ​ឈ្លានពាន​ប្រទេស​ដា​ណឺ​ម៉ាក និង​ប្រទេស​ន័​រ​វ៉េ​ស ។
ឆ្នាំ​១៩៤២
-​ការ​ប្រយុទ្ធ​គ្នា​នៅ​លើ​ដែន​កោះ​បា​តាននៃ​ប្រទេស​ហ្វ៉ី​លី​ពី​ន ត្រូវ​បាន​បញ្ចប់ ខណៈពេល​កងទ័ព​អា​មេ​រិ​ក និង​ហ្វ៉ី​លី​ពី​នលើក​ទង់ ជ័យ​ស​សុំ​ចុះចាញ់​ទ័ព​ជប៉ុន ។ ទ័ព​ជប៉ុន​មាន៧៥.០០០​នាក់ ស្លាប់​៧.០០០​នាក់ របួស១២.០០០​នាក់ មាន​ជំងឺ​១០.០០០​នាក់ ចំណែកឯ​កងទ័ព​អា​មេ​រិ​ក និង​ហ្វ៉ី​លី​ពី​ន មានចំនួន​៧៩.៥០០​នាក់ ស្លាប់​១០.០០០​នាក់ របួស​២០.០០០​នាក់ ត្រូវ​ចាប់ខ្លួន​ជា​ឈ្លើយ៧៥.០០០​នាក់ ។
ឆ្នាំ​១៩៤៥
-​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​កូ​នី​ប៊ើ​ក រវាងប្រទេស​អា​ល្លឺ​ម៉​ង់ និង​ប្រទេស​បារាំង​រួម​ជាមួយ​ប្រទេស​សូ​វៀត ត្រូវ​បាន​បញ្ចប់​។ ទីក្រុង កូ​នី​ប៊ើ​ក ដែល​ពេល​នោះ ជា​ទឹកដី​អា​ល្លឺ​ម៉​ង់ បច្ចុប្បន្ន​ជាទី​ក្រុង​កាលី​នី​ន ហ្គ្រា​ដ​របស់​រុ​ស្ស៊ី​។ ការ​ប្រយុទ្ធ​គ្នា​នោះ ទ័ព​សម្ព័ន្ធមិត្ដ​បាន​ទទួលជោគជ័យ​ដោយ​ប្រើ​ទ័ព​២៥០.០០០​នាក់ ស្លាប់​៦០.០០០​នាក់ ឯ​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​បរាជ័យ​ស្លាប់​ទ័ព​អស់​៥០.០០០​នាក់ ចុះចូល​៨០.០០០​នាក់ ក្នុង​ចំណោម​ទ័ព​សរុប ១៣០.០០០​នាក់ ។
-​គណៈកម្មការ​ថាមពល​អា​តូ​មិ​ក សហរដ្ឋអា​មេ​រិ​ក ត្រូវ​បាន​បង្កើត​ឡើង ។
ឆ្នាំ​១៩៤៧
-​ខ្យល់ព្យុះ​តូ​ណា​ដូ បាន​បោកបក់​ឆ្លងកាត់រដ្ឋ​៣ គឺ​រដ្ឋ​តិច​សាស់ រដ្ឋ​អូ​ក្លា​ហូ​ម៉ា និង​រដ្ឋកេ​ន​សាស់ សហរដ្ឋអាមេរិក បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​១៨១​នាក់ របួស​៩៧០​នាក់ ខូចខាតទ្រព្យសម្បត្ដិ​ប្រហែល​៩.៧២៧.៧៥០​ទៅ១៣០.៤៨៩.៥៩៤​ដុល្លារ​អា​មេ​រិ​ក ។
ឆ្នាំ​១៩៤៨
-​ការ​សំលាប់​រង្គាល​នៅ​ភូមិ​ដេ យា​ស៊ី​ន ដែល​នៅ​ជិត​ទីក្រុង​ហ្សេ​រ៉ុយ​ហ្សា​ឡិ​ម បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​១០៧​នាក់ ហើយ​នេះ ជា​ស្នាដៃ​ក្រុម​ជ្រុលនិយម​អ៊ី​ហ្កុ​ន និង​ក្រុម​ឡេហ៊ី ។
ឆ្នាំ​១៩៥៧
-​ព្រែកជីក​ស៊ុ​យ​អេ នៅ​ក្នុង​ប្រទេស អេ​ហ្ស៊ី​ប ត្រូវ​បាន​បើក​ឱ្យ​នាវា​ធ្វើ​ចរាចរណ៍វិញ ។
ឆ្នាំ​១៩៨៩
-​បាតុករ​ប្រឆាំង​សូ​វៀត នៅ​ហ្ស៊​ក​ហ្ស៊ី ត្រូវ​បាន​ទ័ព​សូ​វៀត​បាញ់​សំលាប់​២០​នាក់ និងរបួស​រាប់រយ​នាក់ ដោយសារ​សុំ​ទាមទារ​ឯករាជ្យ​ចេញពី​សូ​វៀត ។
ឆ្នាំ​១៩៩១
-​ប្រទេស​ហ្ស៊​ក​ហ្ស៊ី បាន​ប្រកាស​ឯករាជ្យ ភាព​របស់​ខ្លួន​ចេញពី​សហភាព​សូ​វៀត ។
ឆ្នាំ​១៩៩២
-​តុលាការ​សហព័ន្ធ​អា​មេ​រិ​ក បាន​កាត់ទោស​អតីត​មេដឹកនាំ​ផ្ដាច់​ការ​ប៉ា​ណា​ម៉ា ម៉ា​នុយ​អែ​ល ន័​រ​រី​ហ្កា ពី​បទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​រកស៊ី​ខុសច្បាប់​ឱ្យ​ជាប់​ពន្ធនាគារ៣០​ឆ្នាំ ។
ឆ្នាំ​១៩៩៩
-​លោក​ប្រធានាធិបតី​នៃ​ប្រទេស​នី​ហ្សែ​រ អ៊ី​ប្រា​ហាម បា​រ៉េ​ម៉ៃ​ណា​សា​រ៉ា ត្រូវ​បានទាហាន​ម្នាក់​ធ្វើឃាត​នៅ​ព្រ​លាន​យន្ដហោះ ក្នុង​ទីក្រុង​នៀ​ម៉ី ។
ឆ្នាំ​២០០៣
-​ទីក្រុង​បា​ដា​ដ បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​សហរដ្ឋអាមេរិក ។
ឆ្នាំ​២០០៩
-​មានការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេ​ស៊ី ដើម្បី​ជ្រើសរើស​សភា​ថ្មី ។
-​លោក​គី​ម ជុង​អ៊ី​ល បាន​លេច​មុខជាសាធារណៈ​ជា​លើក​ទី​១ ចាប់តាំងពី​ខែសីហា ឆ្នាំ​២០០៨ មក ដើម្បី​ឱ្យ​គេ​បោះ​ឆ្នោត​ធ្វើ​ជា មេដឹកនាំ​កំពូល​របស់​ប្រទេស​កូរ៉េ​ខាងជើងម្ដងទៀត ៕