ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កំពុង​ធ្វើ​ឱ្យ​ថៃ​ក្ដៅស្លឹកត្រចៀក​រឿង​«​ខោ​ដំរី​»

2 ខែ មុន

​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បាន​បញ្ជា​ឱ្យ​នាយកដ្ឋាន​គយ​ចាត់វិធានការ​ទប់ស្កាត់​បន្ទាន់​នូវ​ការ​ហូរ​ចូល​នៃ​ខោ​ដែល​មាន​​តម្លៃ​ថោក​ៗ​ដែល​ត្រូវ​បាន​លួច​ចម្លង​ដោយ​រោងចក្រ​ចិន​ដែល​ផលិត​តាម​លំនាំ​ខោ​ឆ្មា និង​ខោ​ដំរី​របស់​ថៃ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ…

​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក​ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បាន​បញ្ជា​ឱ្យ​នាយកដ្ឋាន​គយ​ចាត់វិធានការ​ទប់ស្កាត់​បន្ទាន់​នូវ​ការ​ហូរ​ចូល​នៃ​ខោ​ដែល​មាន​​តម្លៃ​ថោក​ៗ​ដែល​ត្រូវ​បាន​លួច​ចម្លង​ដោយ​រោងចក្រ​ចិន​ដែល​ផលិត​តាម​លំនាំ​ខោ​ឆ្មា និង​ខោ​ដំរី​របស់​ថៃ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ។​​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​និយាយ​ថា ខោ​ដំរី​និង​ខោ​ឆ្មា​ដែល​បាន​ចម្លង​ដោយ​ប្រទេស​ចិន មិន​បាន​រក្សា​ទម្រង់​ដើម​ទាំងស្រុង​តាម​ខោ​ថៃ​នោះ​ទេ ហើយ​គុណភាព​ទៀត​សោត គឺ​អន់​ជាង​ខោ​ថៃ​ឆ្ងាយ​ណាស់​។

​តែ​យ៉ាងណា​ក៏​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី Phumtham បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​កំពុង​តែ​សិក្សា​ឱ្យ​លម្អិត​ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​យើង​គួរ​ប្រើ​ច្បាប់​កម្មសិទ្ធិបញ្ញា​ដោយ​របៀប​ណា ដើម្បី​ការពារ​ផលិតផល​ថៃ​ដើម ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ផលិតផល​លួច​ចម្លង​ដែល​មានគុណ​ភាព​អន់​ៗ​ពី​ប្រទេស​ចិ​» ។​​ខោ​ដំរី​គឺជា​ផ្នែក​មួយ​នៃ «​យុទ្ធនាការ​ថាមពលទន់ ឬ Thai soft power» របស់​រដ្ឋាភិបាល​ថៃ ។ ខោ​ដំរី​ដែល​គេ​ស្គាល់​ថា ជា​ខោ​អ្នកនេសាទ ឬ​ខោ​អា​ឡា​ដាំង បាន​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​ថៃ ។

រូប​ដំរី​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្សារ​ភ្ជាប់​និង​ឆ្លុះ​បញ្ចាំង​ពីសារ​សំខាន់​នៃ​សត្វ​ដ៏​អស្ចារ្យ​នេះ នៅ​ក្នុង​វប្បធម៌​ថៃ​។​​បញ្ហា​លួច​ចម្លង​ខោ​ដំរី និង​ឆ្មា​របស់​ចិន ទើបតែ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ថៃ ចោទសួរ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ស្រេ​ត​ថា ថា​វី​ស៊ី​ន ក្នុង​បទ​សម្ភាសន៍​កាលពី​ថ្មី​ៗ​នេះ​ផង​ដែរ បន្ទាប់​ពី​រឿង​នេះ​មាន​ប្រតិកម្ម​និង​ខឹងសម្បារ​ក្នុង​ចំណោម​មហាជន​ថៃ​ជាតិនិយម​ភាគច្រើន​។​​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​បន្ត​ទៀត​ថា លោក​បាន​ណែនាំ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ចាត់វិធានការ​ច្បាប់​លើ​ខោ​ក្លែងក្លាយ​ទាំងនោះ និង​បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​គយ​ត្រួតពិនិត្យ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​។

លោក​បន្ថែម​ថា វិធានការ​ទាំងនេះ​នឹង​ត្រូវ​ធានា​ថា​មិន​មាន​ផល​ប៉ះពាល់​ដល់​ផលិតផល​ថៃ ។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​ក៏​បាន​ណែនាំ​ដល់​នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក ដើម្បី​ពិចារណា​បន្ថែម​តែម ឬ​ស្លាក​សញ្ញា «​ផលិត​នៅ​ប្រទេស​ថៃ​» ។​​ខោ​ដំរី​ភាគច្រើន​ផលិត​នៅ​ខេត្ត​ឈៀង​ម៉ៃ ដោយសារ​សាច់​ក្រណាត់​ស្តើង និង​រលុង​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​ស្លៀក​មាន​ផាសុកភាព​ក្នុង​អាកាសធាតុ​ក្ដៅ ដែល​ធ្វើ​ឱ្យ​វា​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​អ្នកទេសចរ​បរទេស​។​​

អ្វី​ដែល​ធ្វើ​ឱ្យ​ថៃ​ក្ដៅស្លឹកត្រចៀក​នោះ គឺ​ខោ​ដំរី​ថោក​ៗ​ដែល​ត្រូវ​បាន​លួច​ចម្លង​និង​ផលិត​ដោយ​រោងចក្រ​ប្រទេស​ចិន ត្រូវ​បាន​នាំ​ចូល និង​ត្រូវ​បាន​ដាក់​លក់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គេ​អាច​រក​ទិញ​បាន​ដោយ​សេរី​នៅ​ផ្សារ​លក់ដុំ​នៅ​ទីក្រុង​បាងកក ជា​ពិសេស ផ្សារ​លក់រាយ​ដ៏​ល្បី​ក្នុង​តំបន់ Pratunam ។ ខោ​ដំរី​ទាំងនេះ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​លក់​នៅ​តាម​វេ​ប​សាយ​លក់ទំនិញ​តាម​អន​ឡាញ​ជា​ច្រើន​ក្នុង​តម្លៃ​មួយ​ដ៏​ថោក បើ​ធៀប​នឹង​ខោ​ថៃ ដែល​ទាំង​អាជីវករ និង​ពលរដ្ឋ​ថៃ​ខ្លួនឯង​ផ្ទាល់​ក៏​បាន​កុម្ម៉ង់​ទិញ​ខោ​ដំរី​ពី​ចិន​យក​មក​លក់​បន្ត​ផង​ដែរ ។

​​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ប្រទេស​ថៃ​ទាមទារ​សិទ្ធ​ផ្តាច់មុខ និង​អះអាង​ថា ខ្លួន​ជា​ម្ចាស់​ដើម​នៃ​ខោ​ដំរី​នេះ ។ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ