ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដហោះ​រ៉ា​ដា​អា​មេ​រិ​កមួយ​គ្រឿង​ធ្លាក់​ក្នុង​សមុទ្រ​អូ​ម៉​ង់

15 ឆ្នាំ មុន

កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក ក្នុងសេចក្ដី​ប្រកាស​មួយ​ឱ្យ​ដឹង​ថា យន្ដហោះ​រ៉ា​ដាអា​មេ​រិ​កមួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី ៣១ មីនា ក្នុង​សមុទ្រ​អូ​ម៉​ង់​ជាមួយនឹងមនុស្ស​៤​នាក់​ជិះ​ក្នុង​នោះ ។កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក​មាន​មូល ដ្ឋា​ន​នៅ​បា​រ៉ែ​ន​និយាយ​ថា យន្ដហោះ​រ៉ា​ដា​ធុន E-2C HAWKEYE ដែល​មាន​មូលដ្ឋាន​លើ នាវា​ផ្ទុក​យន្ដហោះ USS DWIGHT D. EISENHOWER បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣១ មីនា វេលា​ម៉ោង​១៤​ក្នុង​សមុទ្រ​អូ​ម៉​ង់

កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក ក្នុងសេចក្ដី​ប្រកាស​មួយ​ឱ្យ​ដឹង​ថា យន្ដហោះ​រ៉ា​ដាអា​មេ​រិ​កមួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី ៣១ មីនា ក្នុង​សមុទ្រ​អូ​ម៉​ង់​ជាមួយនឹងមនុស្ស​៤​នាក់​ជិះ​ក្នុង​នោះ ។កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក​មាន​មូល ដ្ឋា​ន​នៅ​បា​រ៉ែ​ន​និយាយ​ថា យន្ដហោះ​រ៉ា​ដា​ធុន E-2C HAWKEYE ដែល​មាន​មូលដ្ឋាន​លើ នាវា​ផ្ទុក​យន្ដហោះ USS DWIGHT D. EISENHOWER បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣១ មីនា វេលា​ម៉ោង​១៤​ក្នុង​សមុទ្រ​អូ​ម៉​ង់ ។

យោង​តាម​សេចក្ដី​ប្រកាស​នេះ​ថា សមាជិកក្រុម​យានិក​៣​នាក់ ក្នុង​ចំណោម​សមាជិក ក្រុម​យានិក​៤​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​គេ​កំពុង​តែ​តាម​រក​មនុស្ស​ទី​៤​ម្នាក់ទៀត ។ យ​ន​ល្ដ​ហោះ​រ៉ា​ដា នេះ​ហោះ​វិលត្រឡប់​ពី​បំពេញបេសកកម្ម​មួយ ខណៈ​ពេលជួប​បញ្ហា​មេកា​នី​ក ។ ក្រុម​យានិក​បាន​នាំ​គ្នា លោត​ចូល​ក្នុង​ទឹកសមុទ្រ ។ ការ​ស៊ើបអង្កេត មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​មូលហេតុនៃ​គ្រោះថ្នាក់​នេះ ។