ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វៀតណាម​ម្នាក់​ស្ទើរ​អស់​ជី​វី.ត ដោយសារ​បាក់​តេរី​ស៊ីសា.ច់​ដ៏​កម្រ បន្ទាប់​ពី​ហែល​ទឹកសមុទ្រ

1 នាទី មុន

ទីក្រុង​ហាណូយ ៖ បុរស​ជនជាតិ​វៀតណាម​វ័យ​៥៩​ឆ្នាំ​ម្នាក់ ស្ទើរតែ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ បន្ទាប់​ពី​ឆ្លង​មេរោគ «Vibrio vulnificus» ដែល​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ពពួក​បាក់តេរី​ស៊ីសាច់​ដ៏​កម្រ​ពី​ទឹកសមុទ្រ ដែល​ជំរុញ​ឱ្យ​គ្រូពេទ្យ​ចេញ​ការ​ព្រមាន​អ្នកទេសចរ​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​រដូវក្តៅ​នេះ​។ យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​វៀតណាម…

ទីក្រុង​ហាណូយ ៖ បុរស​ជនជាតិ​វៀតណាម​វ័យ​៥៩​ឆ្នាំ​ម្នាក់ ស្ទើរតែ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ បន្ទាប់​ពី​ឆ្លង​មេរោគ «Vibrio vulnificus» ដែល​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ពពួក​បាក់តេរី​ស៊ីសាច់​ដ៏​កម្រ​ពី​ទឹកសមុទ្រ ដែល​ជំរុញ​ឱ្យ​គ្រូពេទ្យ​ចេញ​ការ​ព្រមាន​អ្នកទេសចរ​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​រដូវក្តៅ​នេះ​។

យោង​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ក្រុម​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ថា បុរស​រូប​នោះ​បាន​ធូរស្រាល​ហើយ និង​កំពុង​ទទួល​បានការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​យ៉ាង​ឆាប់រហ័ស​នៅ​ឯ​មន្ទីរពេទ្យ Bach Mai នៅ​ក្នុង​ទីក្រុង​ហាណូយ​។

យោង​តាម​ការ​បញ្ជាក់​ពី​មន្ទីរពេទ្យ អ្នកជំងឺ​ត្រូវ​បាន​សត្វ​សមុទ្រ​មួយ​ក្បាល​ខាំ​ចំ​ភ្លៅ​ពេល​កំពុង​ហែល​ទឹកសមុទ្រ​។ ប្រហែល​១៥​ម៉ោង​ក្រោយមក មុខរបួស​តូច​នោះ​បាន​ប្រែជា​ហើម ក្រហម និង​ឈឺចាប់​យ៉ាង​ខ្លាំង​។ អ្នកជំងឺ​បាន​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​ភ្លាម​ៗ ហើយ​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជាតិពុល Bach Mai ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

វេជ្ជបណ្ឌិត​ម្នាក់​នៅ​មជ្ឈមណ្ឌល​បាន​និយាយ​ថា នៅ​ក្នុង​រយៈពេល​តិច​ជាង​២៤​ម៉ោង បាក់តេរី​បាន​បំផ្លាញ​ជាលិកា​ជ្រៅ និង​ចូល​ទៅ​ក្នុង​ចរន្តឈាម ដែល​បណ្តាល​ឱ្យ​ខូច​មុខងារ​សរីរាង្គ​ធ្ងន់ធ្ងរ និង​ការ​បញ្ចូល​ជាលិកា​មិន​គ្រប់គ្រាន់​។ ស្ថានភាព​មូលដ្ឋាន​អ្នកជំងឺ​រូប​នោះ រួម​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ (Gout) លើសឈាម និង​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ បាន​ធ្វើ​ឱ្យ​ការ​ឆ្លង​កាន់តែ​ធ្ងន់ធ្ងរ​។ អ្នកជំងឺ​ជួប​ប្រទះ​នឹង​បញ្ហា​ផ្លូវដង្ហើម សម្ពាធ​ឈាម​ទាប និង​ខ្សោយតម្រងនោម​។ វេជ្ជបណ្ឌិត​បាន​ដាក់​អ្នកជំងឺ​លើ​ម៉ាស៊ីន​ខ្យល់ ផ្តល់​ថ្នាំលេប និង​លាង​ឈាម​ជា​បន្តបន្ទាប់​។

ការ​ធ្វើតេស្ត​បាន​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ Vibrio vulnificus ដែល​ជា​បាក់តេរី​រស់នៅ​ក្នុង​ធម្មជាតិ​នៃ​ទឹកសមុទ្រ និង​ទឹកប្រៃ ជា​ពិសេស​នៅ​រដូវក្តៅ​។ ទោះបីជា​ករណី​កម្រ​ក៏​ពិតមែន ប៉ុន្តែ​ការ​ឆ្លង​អាច​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស គំរាមកំហែង​ដល់​អាយុជីវិត ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​។

ដោយ​ដឹង​ពី​ភាព​បន្ទាន់​នោះ​ហើយ ទើប​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​យក​ជាលិកា Necrotic និង​សំអាត​តំបន់​ដែល​មាន​មេរោគ​ចេញ​។ អ្នកជំងឺ​ក៏​ទទួល​បាន​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ជា​ច្រើន និង​ការ​ថែទាំ​ដ៏​យកចិត្តទុកដាក់​បំផុត​។ ជា​លទ្ធផល​ស្ថានភាព​អ្នកជំងឺ​បាន​ប្រសើរ​ឡើង​បន្ទាប់​ពី​ការ​វះកាត់ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​អ្នកជំងឺ​ត្រូវ​បាន​ផ្លាស់​ទៅ​នាយកដ្ឋាន​ស្តារ ដើម្បី​ថែទាំ​មុខរបួស​។

វេជ្ជបណ្ឌិត Nguyen Trung Nguyen នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ជាតិពុល​វៀតណាម បាន​ថ្លែង​ថា គ្រប់​គ្នា​គួរតែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​នៅ​ពេល​ហែល​ទឹក ឬ​ទទួលទាន​អាហារ​សមុទ្រ ពិសេស​ប្រសិនបើ​អ្នកមាន​របួស​ចំហរ ឬ​ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ​។ ជាមួយ​គ្នា​នោះ លោក​បាន​ណែនាំ​ថា ប្រជាជន​គួរ​ចម្អិន​អាហារ​សមុទ្រ​ឱ្យ​បាន​ឆ្អិន ចៀសវាង​ការ​បរិភោគ​អយ​ស្ទ័​រ​ឆៅ និង​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ប្រសិនបើ​មានការ​ហើម ក្រហម ឬ​ឈឺចាប់​មុខរបួស បន្ទាប់​ពី​ប៉ះពាល់​ទឹកសមុទ្រ ឬ​ទទួលទាន​អាហារ​សមុទ្រ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ