ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនជ​នជាតិអ​ង់គ្លេស​ពាក់​ព័​ន្ធបៀត​បៀន​កេរ្ត៍ខ្មាស់​លើ អ​និតិជន​អាយុក្រោម​១៥​ឆ្នាំ

9 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំ​ពេញ​ ៖ ​ជនជា​តិអង់​គ្លេស​ម្នាក់​ដែល​គេស្គាល់​ថា​ជា​ភ្ញៀវ​ទេសចរ​ ធ្លាប់​ចូល​មក​ប្រទេស​កម្ពុជា​កាល​​ពី​ព្រឹក​​ថ្ងៃ​ទី​២៤ ​មិថុនា​ ត្រូវ​សមត្តកិច្ច​នគ​របាល​កា​រិយាល​យ័​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និ​ង​ការ​ពារ​អនិតិជ​នរាជ​ធានី​ភ្នំពេ​ញ​ឃាត់​ខ្លួន​នៅ​ ចំណុ​ចមុខ​ផ្សារ​អូឡាំពិ​ក សង្កាត់​អូឡាំ​ពិក ខណ្ឌ​ចំការ​មន ​ពាក់​ពន្ធបទ​ល្មើស​នាំអ​និតិជន​ក្រោម​អាយុ១​៥ឆ្នាំ​ប្រ​ព្រឹ​​ត្តិ​អំ

រាជ​​ធានី​​ភ្នំ​ពេញ​ ៖ ​ជនជា​តិអង់​គ្លេស​ម្នាក់​ដែល​គេស្គាល់​ថា​ជា​ភ្ញៀវ​ទេសចរ​ ធ្លាប់​ចូល​មក​ប្រទេស​កម្ពុជា​កាល​​ពី​ព្រឹក​​ថ្ងៃ​ទី​២៤ ​មិថុនា​ ត្រូវ​សមត្តកិច្ច​នគ​របាល​កា​រិយាល​យ័​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និ​ង​ការ​ពារ​អនិតិជ​នរាជ​ធានី​ភ្នំពេ​ញ​ឃាត់​ខ្លួន​នៅ​ ចំណុ​ចមុខ​ផ្សារ​អូឡាំពិ​ក សង្កាត់​អូឡាំ​ពិក ខណ្ឌ​ចំការ​មន ​ពាក់​ពន្ធបទ​ល្មើស​នាំអ​និតិជន​ក្រោម​អាយុ១​៥ឆ្នាំ​ប្រ​ព្រឹ​​ត្តិ​អំ​ពើ​អា​ណា​ចារ​ក្នុង​ផ្ទះ​សំណាក់​​ ។ជនអង់​គ្លេល​រូបនេះ​ឈ្មោះ​ចន ម៉ៃ​ឃីល ​អាយុ​៥០​ឆ្នាំ​ស្នាក់​នៅភាគ​​ច្រើន​ផ្ទះ​ជួល​ប្លុក​បឹង​​កក់ ខណ្ឌ​ដូន​ពេញ​ ។

លោក​វរៈ​សេនី​យ៍​​ទោកែវ​ ធា ​ ប្រ​ធាន​ការិ​យាល​យ័​នគរ​បាល​ប្រឆាំ​​ងការ​ជួញ​ដូរម​នុស្សនិ​ង កា​រពា​រអនិ​តិជន​រាជ​​ធានី​ភ្នំ​ពេញ បា​នឲ្យ​ដឹង​ថា ជន​អង់​គ្លេស​ខាង​លើ​ឲ្យ​តែ​ចូល​មក​កម្ពុជា​ច្រើន​តែ​ដើរ​ប្រមូល​ក្មេង​អាណា​ថា អាយុ​ក្រោម​១៥​​ឆ្នាំ លួង​​លោម​យក​ទៅ​ប្រ​ព្រឹត្តិ​អំពើ​អាណា​ចារ​នៅ តា​មផ្ទះសំ​ណាក់ ​ ដោយ​ឲ្យ​ប្រាក់​គ្នាតិច​តួច​ម្នាក់​ហើយ​វិល​ត្រឡប់​​ទៅ​​ប្រ​ទេស​ខ្លួន​វិញ​បាត់​ ។

ក្រោម​ការ​ស្រាវ​ជ្រាវ​របស់​សមត្ត​កិច្ចជំនាញ ​នៅ​ពេល​ជននេះ​ចូល​មក​កម្ពុជា ​បាន​ឃើញ​គេកំពុង​ដឹក​ដៃក្មេងនាំ​ចេញ​ពី​ផ្សា​រ​បំណង​ទៅ​​កាន់ផ្ទះសំណាក់​ក៏ត្រូវ​ឃាត់​ខ្លួន ដើម្បី​ធ្វើការ​សាក​សួរ​ទើប​បានធ្លាយ​រឿង​ច្រើន​ករណី​​មកហើយ​ ។