ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នបងប្អូន ឆេះទៀតហើយ ! មុននេះឆេះ​ផ្ទះ​ពលរដ្ឋ​យ៉ាងសន្ធោសន្ធៅ នៅសង្កាត់​ច្រាំង​ចំរេះ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ចំណត​ឡាន​គីឡូម៉ែត្រ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​សី​កែវ រាជធានី​ភ្នំពេញ វេលា​ម៉ោង ១០:២០ នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ចំណត​ឡាន​គីឡូម៉ែត្រ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​សី​កែវ រាជធានី​ភ្នំពេញ វេលា​ម៉ោង ១០:២០ នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៤ ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ម៉ោងជាង​១០​នេះ ផ្ទះ​ចំនួន​២​ខ្នង ត្រូវ​បាន​ឆាប់ឆេះ និង​រាលដាល​ទៅ​ដល់​វីឡា​មួយ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផង​ដែរ ។

ក្នុង​ករណី​ឆេះ​ខាងលើ​នេះ​ដែរ កងកម្លាំង​សមត្ថកិច្ច​កំពុង​តែ​អន្តរាគមន៍​យ៉ាង​ញាប់ដៃ ញាប់​ជើង​ផង​ដែរ ។

ទាក់ទិន​នឹង​មូលហេតុ ខាងយើង​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​គេ​សង្ស័យ​ថា មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ពីព្រោះ​តាម​ម្ចាស់ផ្ទះ​បាន​និយាយ​ថា ភ្លើង​បាន​ឆាបឆេះ​ពី​ជាន់​ទី​១ ដែល​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ