ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទាញណាស់ ! ប្រឡាយ​ទឹក​បេតុង​​តាម​វាលស្រែ​ស្រស់​ស្អាត​នេះតាមពិតនៅខ្មែរយើងសោះ

3 អាទិត្យ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្មី​ៗ​នេះ​បងប្អូន​មហាជន​មួយ​ចំនួន​ធំ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង លើ​រូបភាព​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ប្រ​ឡាញ​ទឹក​នៅ​តាម​វាលស្រែ​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​ភ្នែក​មហាជន ដោយ​ក្នុង​នោះ មាន​មតិ​ខ្លះ​លើក​ឡើង​ថា នោះ​មិនមែន​ជា​ប្រទេស​ជប៉ុន​ទេ…

ខេត្តព្រៃវែង ៖ ថ្មី​ៗ​នេះ​បងប្អូន​មហាជន​មួយ​ចំនួន​ធំ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង លើ​រូបភាព​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ប្រ​ឡាញ​ទឹក​នៅ​តាម​វាលស្រែ​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​ភ្នែក​មហាជន ដោយ​ក្នុង​នោះ មាន​មតិ​ខ្លះ​លើក​ឡើង​ថា នោះ​មិនមែន​ជា​ប្រទេស​ជប៉ុន​ទេ គឺ​នៅ​ខ្មែរ​យើង គឺ​ខេត្តកំពង់ឆ្នាំង ។

រូបភាព​ជាង​១០​សន្លឹក បង្ហាញ​ប្រ​ឡាញ​បេតុង​មានទឹក​ពេញ​បៀ​ប​រត់​តាម​វាលស្រែ​ខៀវស្រងាត់​របស់​ប្រជាជន និង​រូប​ខ្លះ​មាន​ទាំង​ដើម​ត្នោត​ជា​ជួរ​អម​នឹង​ប្រ​ឡាញ​ទឹក​បេតុង ពិតជា​ស្រស់​ស្អាត​ខ្លា​ង​ណាស់ ។

យ៉ាងណាមិញ មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់ មានការ​យល់​ច្រឡំ ដោយ​លើក​ឡើង​ថា ប្រឡាយ​ទឹក​បេតុង​រត់​កាត់​វាលស្រែ​នោះ គឺ​មា​នទី​តាំងនៅ​ខេត្ត​កំពង់​ឆ្នាំ តែ​តាម​ការ​ពិត​ទីតាំង​រូបភាព​នោះ គឺ​នៅ​ខេត្តព្រៃវែង ។ ដំបូង​ឡើយ​តាម​រយៈ​រូបភាព​កាលពី​កន្លង​ទៅ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក មាន​គណនី​មួយ​ឈ្មោះ​កសិកម្ម កសិឧស្សាហកម្ម និង​សិប្បកម្ម បាន​ធ្វើការ​ចែកចាយ​ដោយ​រូបភាព និង​សំ​ណេ​រ​ក្បត់​ខ្លឹម​ថា « ប្រឡាយ​ទឹក​បេតុង ដែល​បូម​ពី​ទន្លេ ដាក់​បញ្ចូល​ស្រែ​! នៅ​ខេត្តកំពង់ឆ្នាំង​» ។

យ៉ាងណាមិញ ក្រោយ​មានការ​ចែកចាយ​សំ​ណេ​រ និង​រូបភាព​ពុំ​ស៊ីគ្នា​នោះ​គណនី​ឈ្មោះ​ដដែល « កសិកម្ម កសិឧស្សាហកម្ម និង​សិប្បកម្ម​» ក៏​បាន​ធ្វើការ​កែតម្រូវ​សំ​ណេ​រដែ​ល​បាន​សរសេរ​ឡើង​វិញ​ថា « ប្រឡាយ​ទឹក​បេតុង ដែល​បូម​ពី​ទឹកទន្លេ ដាក់​បញ្ចូល​ស្រែ​! នៅ​ខេត្តកំពង់ឆ្នាំង​! (​រូបភាព​ពី​ព្រៃវែង តែ​កំពង់ឆ្នាំង ក៏​មាន​បែប​នេះ​ដែរ ៧​ខេត្ត​ចាប់ផ្តើម​មាន​)!»​។ ដូច្នេះ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ឈប់​មានការ​យល់​ច្រឡំ​តទៅ​ទៀត ក្រោយ​គណនី​ខាងលើ ក៏​បាន​បញ្ជាក់​មក​កាន់​សារព័ត៌មានកោះសន្តិភាពថា រូបភាព​នេះ​នៅ​ខេត្តព្រៃវែង ដោយសារ​នៅ​កំពង់ឆ្នាំង​ខែប្រាំង​មិន​ទាន់​បង្កបង្កើន​ផល គ្មាន​រូបភាព​ស្អាត ដូច្នេះ​លោក​បាន​យក​រូបភាព​នៅ​ព្រៃវែង​បង្ហោះ​ទៅ ដោយ​លោក​គ្រាន់តែ​ចង់​បង្ហាញ​ថា នៅ​កំពង់ឆ្នាំង​ក៏​មាន​ប្រឡាយ​ទឹក​អ​ញ្ចឹ​ង​ដែរ ។

សូម​រម្លឹក​ថា រដ្ឋាភិបាល​អូស្ត្រាលី​តាម​រយៈ​កម្មវិធី​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា កា​វ៉ា​ក់​(CAVAC) បាន​ផ្តល់​ជំនួយ​ទឹកប្រាក់ ៧ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ស្តង់ដា​អូស្ត្រាលី​ចំនួន​៤​ខ្សែ ក្នុង​ខេត្តព្រៃវែង ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​ស្ថា​ត​ទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ។ ប្រព័ន្ធ​ធារាសាស្ត្រ​ទាំង​៤ នឹង​មា​នទី​តាំងនៅ​ក្នុង ស្រុក​ព្រះស្តេច ស្រុក​ពាម​ជរ ស្រុក​ពាម​រក៍ និង​ស្រុក​កំពង់ត្របែក ដែល​នឹង​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជាង ១៥០០​គ្រួសារ ។ ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​នឹង​សាងសង់​ពី​បេតុង ដែល​នឹង​រួម​មាន​ស្ថានីយ៍​បូមទឹក​រួម ប្រព័ន្ធ​បង្ហូរទឹក​ដោយ​ផ្ទាល់ ប្រឡាយ​មេ និង​ប្រឡាយ​រង​ជា​ច្រើន​។

គម្រោង​នេះ​នឹង​មាន​សមត្ថភាព​ផ្តល់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បង្កបង្កើន​ផល និង​ធ្វើស្រែ​បាន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ។ ប្រព័ន្ធ​ធា​រាស្ត្រ​មួយ​នេះ​ជា​គំរូ​ល្អ​ជាងគេ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់​ហើយ​។ ក្រៅពី​ការ​ជួយ​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ កា​វ៉ា​ក់ ក៏​បាន​បង្កើត​ជា​វគ្គ​បណ្តុះបណ្តាល​ដល់​សហគមន៍​កសិករ ឱ្យ​ចេះ​ប្រើប្រាស់​ទឹក ដើម្បី​ប្រតិបត្តិ និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​បាន​ល្អ​ប្រសើរ​។

ប្រាកដ​ណាស់​សម្រាប់​ប្រជា​កសិករ​ខ្មែរ​យើង​វិញ ក្រោយ​ពី​បានឃើញ​នូវ​រូបភាព​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប​បែប​នេះ ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់បាន​នូវ​ប្រឡាយ​ទឹក​បែប​នេះ មាននៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ព្រោះ​មិន​ខ្វះខាត​ទឹក​ដើម្បី​ធ្វើស្រែ​នោះ​ទេ ។

ជា​ការ​ពិត​ណាស់ ក្រោយ​មានការ​បង្ហោះ​ចែកចាយ​ជា​ហូរហែរ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្តែង​ក្តី​រីករាយ ដោយ​មហាជន​ខ្លះ​បាន​លើក​ឡើង​ថា​« នេះ​បាន​ហៅ​ថា​ផែនការ​យូរអង្វែង និង​មាន​ប្រសិទ្ធភាព ។ សូម​សរសើរ​។ »​។ និង​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា « នៅ​ព្រៃវែង បើ​ធ្វើ​បាន​គ្រប់​ខេត្ត​កាន់តែ​ល្អ »​។ ហើយ​មហាជន​ខ្លះ​ទៀត​ក៏​សុំ​ទីតាំង​ជាដើម ព្រោះ​ចង់ទៅ​ទស្សនា​នៅ​តំបន់​មួយ​នេះ​ផង​ដែរ​ ៕ ដោយ ៖ លីហួរ គឹម ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ