ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កម្រ​! ស្តេច​ប្រ៊ុ​យ​ណា ​និង​សម្តេច​តេ​ជោ​ សោយ​និង​បរិភោគ​អាហារ​ពេល​ព្រឹក​ជា​មួយ​​គ្នា​យ៉ាង​ស្និទ្ធិស្នាល

2 អាទិត្យ មុន
  • ភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន និង​កូនប្រុស​ទាំង​បី បាន​បរិភោគ​អាហារ​ពេល​ព្រឹកយ៉ាងរីករាយ ជាមួយ ព្រះមហាក្សត្រ​ប្រុយ​ណេ និង​ព្រះរាជបុត្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែមេសា…

សម្ដេច​តេ​ជោ ហ៊ុន សែន និង​កូនប្រុស​ទាំង​បី បាន​បរិភោគ​អាហារ​ពេល​ព្រឹកយ៉ាងរីករាយ ជាមួយ ព្រះមហាក្សត្រ​ប្រុយ​ណេ និង​ព្រះរាជបុត្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែមេសា ឆ្នាំ​២០២៤​នេះ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។

នេះ​អាច​ចាត់​ទុក​ថា​ ជា​ការ​ជួបជុំ​លក្ខណ​:​ឯកជន​ និង​ស្និទ្ធស្នាល​បំផុត​ ក្នុង​នាម​ជា​បង​ប្អូនធម៌ រវាង​សម្តេច​តេ​ជោ ហ៊ុន សែន​ ព្រមទាំង​កូនប្រុស​ទាំង​បី និងស្តេច​ប្រ៊ុ​យណេ ព្រមទាំង​ព្រះរាជបុត្រ​។

តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ផ្ទាល់​បានអោយ​ដឹងថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​កូនប្រុស​ទាំង​បី គឺ​សម្តេច​មហា​បវរ​
ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​, ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត មេបញ្ជាការ​រង​កងទ័ពជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អាហារ​ពេល​ព្រឹក ជាមួយ​ព្រះ ចៅ​ស៊ុ​ល​តង់ ហា​ជី ហា​សិន​ណ​ល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុ​យ​ណេ ដា​រូ​សា​ឡឹម និង​ព្រះរាជបុត្រ អាប់
​ឌុ​ល ម៉ា​ទី​ន​។

ព្រះរាជ​ពិធី​សោយ​ព្រះ​ក្រយា​ព្រឹក​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់ និង​ព្រះរាជបុត្រ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​កូនប្រុស​ទាំង​៣ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​រូស​វូ​ត ក្នុង​អគារ​វឌ្ឍនៈ ដែល​ជា​សណ្ឋាគារ​ដ៏​ប្រណិត​កណ្តាល​រាជធានី​ភ្នំពេញ​។ ព្រះរាជ ពិធី​សោយ​ព្រះ​ក្រយា​នោះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិ​យាស​រីករាយ និង​ស្និទ្ធិស្នាល​បំផុត​ប្រៀប​ដូច​ជា​គ្រួសារ​តែ​មួយ​ ៕

អត្ថបទសរសេរ ដោយ