ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស! ធ្វើជាជួយយកអាសាសន្តិសុខបែ.កកង់ម៉ូតូ រួចឱ្យស្កគ្រាប់កាន់ ក៏លែ.ងដឹងខ្លួន យកអស់ទូរស័ព្ទ១គ្រឿង

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់ ខណៈជិះម៉ូតូចេញពីធ្វើការស្រាប់តែបែកកង់

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខឯកជនម្នាក់ ខណៈជិះម៉ូតូចេញពីធ្វើការស្រាប់តែបែកកង់ ហើយក៏បណ្ដើរទៅរកកន្លែងប៉ះកង់ គាប់ជួនពេលនោះស្រាប់តែមាន​បុរសជាអ្នករត់កង់បីម្នាក់ ធ្វើជាចិត្តល្អ បានជួយយកអាសា និងឱ្យស្ករគ្រាប់១គ្រាប់កាន់ហើយ ក៏ស្រាប់តែលែងដឹងខ្លួន ត្រូវបុរសជាអ្នក​រត់​កង់បីយកទូរស័ព្ទរបស់សន្តិសុខរូបនោះ១គ្រឿងទៅបាត់ស្រមោលតែម្ដង ។​

ហេតុការណ៍ខាងលើនេះ​បាន​បង្កឱ្យការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលាម៉ោង​១០និង៥០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ជិតស្ពានអាកាសក្បាលសាងសង់ថ្មី (មរតកតេជោ)សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅ បន្ទប់ជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពី​បុរសជាសន្តិសុខរងគ្រោះ​បានឱ្យដឹងថា មុនពេលកើតហេតុ គាត់​បានជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម ចេញពីយាមនៅក្រុមហ៊ុនស្មាត ផ្លូវព្រះមុនីវង្ស ហើយគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំផ្លូវចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ លុះជិះចេញបានបន្តិច ក៏ស្រាប់តែម៉ូតូរបស់គាត់បែកកង់ខាងក្រោយ ទើបរូបគាត់ក៏បានបណ្ដើរម៉ូតូ ទៅរកកន្លែងប៉ះម្ដុំស្ពានអាកាសក្បាល​សាងសង់ថ្មី ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែបុរសម្នាក់បានជិះម៉ូតូកង់បីខ្មែរមកដល់ ក៏បានសួរនាំយកអាសា ឱ្យរូបគាត់លើកម៉ូតូដាក់​កង់បី តែគាត់មិនព្រម ហើយបុរសរូបនោះបានឱ្យស្ករគ្រាប់១គ្រាប់តូចឱ្យរូបគាត់ ។ ខណៈគាត់កាន់ស្កគ្រាប់​មិនទាន់បានហូបផង ក៏ស្រាប់តែមាន​អាការៈរាងសើៗ លែងដឹងអី ហើយបុរសជាអ្នករត់​កង់បីបានយកខ្សែបម្រុងអូសម៉ូតូគាត់ថែមទៀត តែគាត់មិនព្រម ក៏ស្រាប់តែបុរសជាអ្នករត់កង់បី​រូបនោះបានយកទូរស័ព្ទរបស់គាត់ចេញទៅបាត់តែម្ដង ។

ជនរងគ្រោះបន្តទៀតថា ដោយសារតែរូបគាត់នៅមានអាការៈសើៗ ក៏បណ្ដើរម៉ូតូ​រហូតដល់ការ៉ាស់​សាំង កាលតិចផ្លូវ២១៧ កែង៣៧១ សង្កាត់ផ្សាដើមថ្កូវ​ដដែល ក៏បានចូលឱ្យខាងបុគ្គលិកជាអ្នកចាក់សាំងជួយគាត់តែម្ដងទៅ ។

ពាក់ព័ន្ធករណីនេះដែរ បន្តិចក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាលោកមេប៉ុស្តិ៍ផ្សារ​ដើមថ្កូវ បានចុះទៅកន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅចង្អុលបង្ហាញទីតាំងកើតហេតុរួចហើយ ណាមួយជនរងគ្រោះ នៅនិយាយមិនដឹងអីនៅឡើយទេ ទើបសមត្ថកិច្ចសម្រេចនាំជនរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាដើមថ្កូវដើម្បីសួរនាំនិងដាក់ពាក្យបណ្ដឹង​ផងដែរ នៅពេលដែលជនរងគ្រោះរាង​ដឹងស្មារតីវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ