ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ការ​ផ្សះផ្សា​វិវាទ​ការងារ ត្រូវ​បាន​ដោះស្រាយ និង​កាន់តែ​មាន​ប្រសិទ្ធ ភាព

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់ថា​ ការ​ផ្សះផ្សា​វិវាទ​ការងារត្រូវ​បាន​ដោះស្រាយ និង​ប្រព្រឹត្ត​ទៅ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មានភាពល្អ​ប្រសើរ​ជាង​មុន ដោយសារ​ភាព​ចាស់ទុំ​នៃ​តួអង្គ​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់ថា​ ការ​ផ្សះផ្សា​វិវាទ​ការងារត្រូវ​បាន​ដោះស្រាយ និង​ប្រព្រឹត្ត​ទៅ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មានភាពល្អ​ប្រសើរ​ជាង​មុន ដោយសារ​ភាព​ចាស់ទុំ​នៃ​តួអង្គ​ពាក់ព័ន្ធ និង​ការ​ពង្រឹង​យន្តការ​ផ្សះផ្សា​វិវាទ​ការ
ងារ​។

ការ​បញ្ជាក់​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ តាម​រយៈ​សារលិខិត​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍លើក​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ ថ្ងៃ​ទី​១ ឧសភា ។​ សម្ដេច​ធិ​បតីបាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល បាន​បន្ត​ខិតខំ​លើកកម្ពស់​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​ច្បាប់ ស្តី​ពី​ការងារ ច្បាប់​ស្តី​ពី​សហជីព ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​លិ ខិត​បទដ្ឋាន ការងារ​អន្តរជាតិ​នានា​។

គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​បញ្ជិកា អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន ៦៣១៧ ក្នុង​នោះ សហភាព សហជីព​មាន​ចំនួន៤២ សហព័ន្ធ​សហជីព​មាន​ចំនួន ២៨០ សហជីព​មូលដ្ឋាន មាន​ចំនួន ៥៩៨៣ និង​សមាគម​និយោជក​មាន​ចំនួន១២​។

សម្ដេច​ធិ​បតីគូសបញ្ជាក់​ថា «​ជាមួយ​គ្នា​នេះ ការ​ផ្សះផ្សា​វិវាទ​ការងារ ក៏​ត្រូវ​បាន​ដោះស្រាយ និង​ប្រព្រឹត្ត​ទៅ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ដោយសារ​ភាព ចាស់ទុំ​នៃ​តួអង្គ​ពាក់ព័ន្ធ និង​ការ​ពង្រឹង​យន្តការ​ផ្សះផ្សា​វិវាទ​ការងារ​។ ជាក់ស្តែង ក្នុង​ត្រីមាស​ទី​១ នេះ អត្រា​សះ ជា​នៃ​ការ​ផ្សះផ្សា​វិវាទ​ការងារ​នៅ​កម្រិត​ក្រសួង គឺ​បាន​កើនឡើង​ដល់ ៨៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ត្រឹមតែ ៧៦% ប៉ុណ្ណោះ​»​។

ក្នុង​សារលិខិត​នោះ​ដែរ សម្ដេច​ធិ​បតីបន្ដ​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​ដល់ដំណើរការរបស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ជា​យន្តការ​ត្រីភាគី​និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ទូលំ ទូ​លាយ​ពី​ភាគី​ពាក់ព័ន្ធ​កន្លង​មក​ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្លាយទៅជា​ស្ថាប័ន​មួយ​រឹង​មាំ និង មាន​ប្រភព​មូលនិធិមួយ​ពិតប្រាកដ តម្លាភាព និង​អាច​ដំណើរការ​សកម្មភាព​ផ្សះផ្សា និង​ដោះ ស្រាយ​វិវាទ​ការងារ​ប្រកបដោយ​ក្រម សីលធម៌​វិជ្ជាជីវៈ​កាន់តែ​ខ្ពស់​នៅ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល ក៏​នឹង​បន្ត​ជំរុញ​ឱ្យ​មាន​ផែនការ​សកម្មភាព​កាន់តែ​បុ​រេ​សកម្ម និង​ច្រើន​ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​សមត្ថភាព​និង​ការ​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ចំពោះ​សមាជិក​របស់​ខ្លួន និង​ការ​យល់​ដឹង​អំពី​លក្ខខណ្ឌ​ការងារ សិទ្ធិ​សេរីភាព និង​អត្ថ​ប្រយោជន៍​នានា​របស់​ភាគី ពាក់ព័ន្ធ ដើម្បី​ភាគី​នីមួយ​ៗ អាច​បំពេញ​តួនាទី​ជា​តំណាង សមាជិក​របស់​ខ្លួន​បាន​កាន់តែ​ល្អ​និង​មាន​វិជ្ជាជីវៈ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​និង​លិខិត បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដែរ​ក្រុម​សហជីព​នៅ​កម្ពុជា​មើលឃើញ​ថា រាជរដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី​៧​នេះ​ មាន​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ល្អ​ប្រសើរ រហ័ស និងមាន​ប្រសិទ្ធិ​ភាព​បម្រើ​ដល់​ផលប្រយោជន៍​កម្មករ ដែល​នេះ​ជា​សញ្ញា​ល្អ​ក្នុង​ការលើ​កកម្ពស់​សិទ្ធិ កម្មករ និង​បង្ក​ឱ្យ​មាន​សុខដុម​រម​នី​យ​កម្ម​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​។

លោកស្រី កេ​ន ឆេ​ង​ឡា​ង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជាលើក​ឡើង​ថា​៖«​ខ្ញុំមើលឃើញ​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ​បាន​ចុះ​ទៅ​ដោះស្រាយ​ផ្ទាល់​លើ​វិវាទ​ការងារ ជា​ពិសេស​ក្នុង​ករណី​ថៅកែ​រត់​ចោល​រោងចក្រ​។ ថ្មី​ៗ​នេះ​យើង​ឃើញ​មាន ករណី​រោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំ​ឃើញ​ក្រសួង​ការងារ​ទៅ​ដោះស្រាយ​ផ្ទាល់​។ ខ្ញុំ​សារ​ទរ​នូវ យន្តការ​ដ៏​ល្អ​សម្រាប់​កម្មករ​នេះ​»​។

លោកស្រី​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​អត្ថប្រយោជន៍​ទៅ​ដល់​ដៃ បងប្អូន​កម្មក រ​ផ្ទាល់ បន្ទាប់​ពី​រោងចក្រ​ជួប​បញ្ហា​ឈាន​ដល់​ការ​បិទទ្វា ដែល​ទាំងនេះ​គឺជា​ការ​ផ្តល់​ដំ ណោះ​ស្រាយ​លឿន និង​មានគុណ​ភាព​របស់​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​នេះ​។ យន្តការ​ដោះ​ស្រាយ​វិវាទ​ការងារ​លឿន​បែប​នេះ​គឺជា​រឿង​មួយ​ល្អ​ប្រសើរ ហើយ​វា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការពារ​សិទ្ធិ​ទៅ​ដល់​បងប្អូន​កម្មករនិយោជិត​ទាំងអស់​គ្នា​ផង​ដែរ​។

ចំណែកលោកប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (CCW) បាន​គូ​សប ញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​វិវាទ​ការងារ​ករណី​ចុង​ក្រោយ​នេះ​យើង​ឃើញ​មានការ​ដោះស្រាយ​លឿន​។ ចំពោះ​ខ្ញុំ គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​សម្រាប់​កម្មករ យើង​គាំទ្រ ហើយ​រំពឹង​មានការ​ដោះស្រាយ​វិវាទ​ការងារ​មាន​ភាព​សហ័ស លឿន ការពារ​ផលប្រយោជន៍កម្មករ​ដូច្នេះ​»​។

ប្រធាន​សហជីព​រូប​នេះ​បាន​បន្ថែម​ថា ក្រៅ​តែ​ពី​ការ​ដោះស្រាយ​វិវាទ​ជូន​កម្មករ​បាន ឆាប់ រហ័ស និង​មាន​ប្រសិទ្ធិ​ភាព​បែប​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​នាំ​យក ឱកាស​ការ​ងារ​ជា​ច្រើន​ពាន់​កន្លែង​ទៅ​ដល់​មុខ​រោងចក្រ សម្រាប់​ឱ្យ​បងប្អូន​កម្មករ​ទទួល​បាន ការងារ​ធ្វើ​ថ្មី បន្ទាប់​ពី​រោងចក្រ​មាន​បញ្ហា​។ គោលនយោបាយ​នេះ​គឺ​មាន​សារសំខាន់ និង​មាន​ភាព​ថ្មីស្រឡាង​សម្រាប់​បងប្អូន​កម្មករ​។

ដោយឡែក លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ចាប់អារម្មណ៍​លើ​ការ​ពង្រីក វិសាលភាព​ប​.​ស​.​ស​. ដែល​ក្នុង​នោះ​កម្មករ​អាច​ប្រើ​ប័ណ្ណ​ប​.​ស​.​ស​. ដើម្បី​ទៅ​ពិនិត្យ​សុខភាព និង ថែ​រទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​។​ការ​ផ្តល់​ជូន​សម្រាប់​កម្មករនិយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាល​នេះ​គឺ​បាន​ផ្តល់​អត្ថប្រយោជន៍ និង​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ ជា​ពិសេស​ការ​ទប់​ការ​ចំណាយ​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រុម​សហជីព​នៅ​កម្ពុជា​បាន​សារ​ទរ​យ៉ាង​ខ្លាំង​ទៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​កម្មករនិយោជិត​ក្នុង​នោះ​មាន​ដូច​ជា ការ​អនុញ្ញាត​ឱ្យ​កម្មករ​ប្រើ​បណ្ណ ប​.​ស​.​ស​. ដោយ​ឥត​គិតថ្លៃ​, ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៅ ដល់ក​ម្មកា រិ​នី​មាន​ផ្ទៃពោះ និង​អំឡុង​ពេល​សម្រាក​មាតុភាព​, ការ​ពិនិត្យ​ផ្ទៃពោះ​, ការ​តំឡើង​ប្រា ក់​ឈ្នួល​, ការ​ផ្តល់​ការ​រៀន​ជំនាញ​បច្ចេកទេស​ដោយ​ឥត​គិតថ្លៃជាដើម​៕​​

អត្ថបទសរសេរ ដោយ