ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូខេត្តព្រះសីហនុបានឃើញទូកនេសាទបរទេសឈ្លានពាន

2 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យើងត្រូវបង្ក្រាបចំពោះទូកអូសគូរ ទូកភ្លើង និងការបំផ្ទុះគ្រាប់យកត្រី ដែលបង្ក​ឱ្យ​

ខេត្តព្រះសីហនុ ៖ យើងត្រូវបង្ក្រាបចំពោះទូកអូសគូរ ទូកភ្លើង និងការបំផ្ទុះគ្រាប់យកត្រី ដែលបង្ក​ឱ្យ​បាត់បង់នូវធនធានធម្មជាតិបាតសមុទ្រ ក៏ដូចជាធន​ធាន​ជលផលសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីការពារ ថែរក្សា និងអភិរក្សធនធានជលផលរបស់យើង។

ខាងលើ​នេះជាប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ​របស់ឯកឧត្តម​ គួច ​ចំរើន​ អភិ​បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ខណៈ លោកបានដឹកនាំប្រតិភូសាលាខេត្តចុះសួរសុខទុក្ខកងយុទ្ធពលខេមរភូមិន្ទដែលឈរជើងនៅតាមបណ្ដាកោះនានា​ក្នុងលំហសមុទ្រ​មានដូចជា កោះតាង,​កោះប៉ូលូវ៉ៃ, កោះដំឡូង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤កន្លងមកថ្មីៗនេះ។

នៅក្នុងការធ្វើដំណើររបស់គណៈប្រតិភូក៏បានឃើញមានទូកនេសាទបរទេសខុសច្បាប់នេសាទ​ចូលមកក្នុងដែនទឹកខេត្តព្រះសីហនុ លោកអភិបាលក៏បានកោះប្រជុំបន្ទាន់ ដោយមានការចូលរួមពីលោកមេបញ្ជាការមូលដ្ឋានសមុទ្រ,លោកមេបញ្ចាការដ្ឋានជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គជសស ), នគរបាលវរៈព្រំដែនទឹក បញ្ជាការកោះ ឆ្នេរ ,អង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ លោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធនៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤កន្លងមក។

បន្ទាប់ពីបានស្តាប់សេចក្ដីរាយការណ៍ពីមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម​ គួច ចម្រើន អភិបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ដើម្បីប្រមូលព័ត៌មានពីកងកម្លាំង និងមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមកម្លាំងចេញប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រសមុទ្រ​ខេត្តព្រះសីហនុ ព្រមទាំងបានដាក់ចេញនូវវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់កម្ពុជា។ ដោយយើងពិនិត្យឃើញថា មានទូកនេសាទធំៗរបស់​បរទេសបានចូលមកធ្វើការនេសាទក្នុងដែនទឹករបស់យើងដោយខុសច្បាប់ ។ ដើម្បីការពារភោគផលធនធានធម្មជាតិរបស់យើង ការពារនូវអធិបតេយ្យភាពផងដែរ។ ឯកឧត្តមថ្លែង​ថា ព្រោះការមកធ្វើការនេសាទនេះ ដោយមានគោលដៅជាក់លាក់ មានផែនការច្បាស់លាស់ ក្នុងការចូលមកបំផ្លិចបំផ្លាញធនធានធម្មជាតិបាតសមុទ្រ ហើយ ផលនេសាទត្រូវបានបាត់បង់ពីការចូលមកធ្វើការនេសាទខុសច្បាប់នេះ​។

បើធនធានបាតសមុទ្ររបស់យើងមានអំណោយផល វាចែកផលទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ តែបើមកបំផ្លាញធនធានធម្មជាតិ និងជលផលអស់ ថ្ងៃក្រោយវានឹងរលាយទាំងអស់គ្នាជាក់ជាមិនខាននោះទេ។ ក្នុងនោះមានដូចជា ទូកអូសគូរ ទូកភ្លើង ការបំផ្ទុះគ្រាប់នៅបាតសមុទ្រ ចាប់ត្រីបានប៉ុន្មានយកប៉ិនណឹង សល់ពីនោះទុកឱ្យងាប់អណ្ដែតស្អុយចោល នេះជាការបំផ្លាញធនធានជលផលរបស់យើងយ៉ាងធ្ងន់ធ្ងរ ដែលយើងមិនអាចអនុគ្រោះបាននោះទេ ហើយការ​ចូលមកធ្វើនេសាទនេះ មិនមែនជាកិច្ចសហប្រតិបត្តិការនៅក្នុងដែនទឹកប្រវត្តិសាស្ត្រនោះទេ។

ឯកឧត្តមថ្លែង​បញ្ជាក់ថា ចំពោះអ្នកដាក់គ្រាប់ផ្ទុះកម្ទេចបំភ្លេចបំផ្លាញធនធានធម្មជាតិយើងមិនមានការលើកលែងនោះទេ។ ទន្ទឹមនោះយើងត្រូវលើកសំណូមពរទៅប្រទេសមិត្តជិតខាង ត្រូវមានឆន្ទៈក្នុងការចូលរួមការពារ ថែរក្សា អភិរក្សធនធានធម្មជាតិបាតសមុទ្រ បើមិនដូច្នោះទេ ថ្ងៃក្រោយគ្នានត្រីហូបទាំងអស់គ្នា។ ដូច្នេះយើងត្រូវលប់បំបាត់ទូកអូសគូរ ទូកភ្លើងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បើមិនដូច្នោះទេ បាតសមុទ្រនៅក្នុងតំបន់របស់យើងនិងត្រូវហិនហោចជាក់ជាមិនខាន។

​ឯកឧត្តម​អភិបាលខេត្តបានបញ្ជាក់ថា ត្រីនៅកម្ពុជាមិនសម្រាប់កម្ពុជាហូបម្នាក់ឯងនោះទេ យើងត្រូវរួមគ្នាថែរក្សាធនធានបាតសមុទ្រ និងធនធានជលផលរបស់យើង។ យើងក៏មានការយោគយល់ ប្រសិនបើ់ទូកនេសាទបរទេសចូលមកនេសាទឆកល្វែង វង្វេងចូលមកតិចតួច មិនបំផ្លិចបំផ្លាញធនធានធម្មជាតិ ។ចំពោះទូកណាដែលប្រើប្រាស់គ្រាប់រំសេវបំផ្ទុះបំផ្លាញជលផលរបស់យើង មិនត្រូវមានការលើកលែងនោះទេ ត្រូវយកមកផ្តន្ទាទោសជាដាច់ខាត។

លោកអភិបាលខេត្តបន្តទៀតថា ក្នុងរយៈពេលពីរខែមកនេះ មានអ្នកមុជទឹកចុះមើលផ្កាថ្ម សឹងតែមានគ្រោះថ្នាក់ដោយសារការបំផ្ទុះគ្រាប់យកត្រីក្នុងបាតសមុទ្រ បងប្អូនយើងក៏ឃើញស្ថានភាពត្រីងាប់ដែលជាបញ្ហាធ្ងន់ធ្ងរផងដែរក្នុងដែនទឹករបស់យើង។ ម្យ៉ាងទៀតយើងត្រូវយកព័ត៌មានជាមួយដៃគូកិច្ចសហប្រតិបត្តិការរវាងព្រំដែនទឹកប្រវត្តិសាស្ត្រ ព្រោះការនេសាទត្រឹមត្រូវមិនមានបញ្ហាអ្វីធ្វើឱ្យមានការប៉ះពាល់ដល់ភាគីមិត្តនិងភាគីរបស់យើងនោះទេ។

លោក​អភិបាលបានបន្តថា តាមរយ:ប្រជានេសាទ ដើម្បីឱ្យពួកគាត់ផ្តល់ព័ត៌មាន ត្រឡប់មកយើង ស្ដីពីការលបលួចចូលនេសាទពីទូកនេសាទបរទេសដោយខុសច្បាប់ ដើម្បីរួមគ្នាអនុវត្តវិធានការបង្ក្រាបបានទាន់ពេលវេលា ដាច់ខាតមិនអាចបណ្ដែតបណ្ដោយឱ្យមានការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ ដោយការនេសាទខុសច្បាប់។ ការនេសាទខុសច្បាប់ គឺជាការចូលមកនេសាទអន្តោប្រវេសន្ត៍ ក៏ប៉ុន្តែយើងអាចសម្រួលគ្នាបាន ព្រោះជាប្រទេសជិតខាងគ្នា ។ ប៉ុន្តែ​រឿងសំខាន់មួយទៀតការលួចចូលមកនេសាទដោយខុសច្បាប់ធ្ងន់ធ្ងរ ចំពោះទូកអូសគូរ ទូកភ្លើង ច្បាប់ចែងត្រូវផ្តន្ទាទោសប៉ុន្មានឆ្នាំ បំផ្ទុះគ្រាប់យកត្រី ត្រូវផ្តន្ទាទោសប៉ុន្មានឆ្នាំ។ សូមបន្តផ្សព្វផ្សាយដល់កងកម្លាំងរបស់យើងឱ្យបានដឹង ដើម្បីត្រៀមកម្លាំងចុះប្រតិបត្តិការបង្ក្រាប និងសូមរាយការណ៍ទៅថ្នាក់ដឹកនាំស្ថាប័ននិមួយៗពីកិច្ចត្រៀមប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវមានកម្លាំងគាំទ្រក្នុងការចុះបង្ក្រាបនៅក្នុង លំហសមុទ្រ ដូច្នេះកម្លាំងនៅកោះតាង ត្រូវត្រៀមកម្លាំងជាស្រេចដើម្បីសហការក្នុងការចុះបង្ក្រាប។

លោក​អភិបាលបញ្ជាក់បន្ថែមថា ចំពោះទូកនេសាទចូលមកវង្វេង យើងត្រូវជួយ​សង្គ្រោះ ក៏ប៉ុន្តែប្រសិនបើចូលមកបំផ្លាញអូសកម្ទេចធនធានបាតសមុទ្រ និងធនធានជលផល ឬដាក់គ្រាប់បំផ្ទុះ ដាច់ខាតគឺត្រូវយកមកផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា យើងមិនមានការយោគយល់ នេះជាស្មារតីរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវប្រើបច្ចេកវិទ្យា និងបណ្ដាញរបស់យើង ទី១-ប្រជានេសាទ ២-ក្រុមមុជទឹក ៣-ក្រុមដឹកជញ្ជូន ដើម្បីចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា យើងត្រូវគ្រប់គ្រងផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។

សូមអគុណការចែករំលែកព័ត៌មាន ស្ដីពីបទល្មើសនៅក្នុងដែនសមុទ្ររបស់យើងនាពេលនេះ និងការចេញបង្ក្រាបឱ្យទទួលបានលទ្ធផលផ្លែផ្កា។

ព័ត៌មានបន្ថែម​​មានផ្សាយនៅលើកាសែតកោះសន្តិភាព ។​

ឱ!កងកម្លាំងការពារសមុទ្រអើយ…អ្នកមានឈ្មោះអាក្រក់យូរហើយ…កុំថាមហាជនអត់ដឹង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ