ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅស្រុកអូរជ្រៅ និងអូបីជាន់ ហើយបា.ញ់ផ្លោងចូលភូមិបឹងត្រកួន

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុជា​នៅ​យោធភូមិ​ភាគ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុជា​នៅ​យោធភូមិ​ភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ៩:៥២​នាទី យោធា​ថៃ បាន​បាញ់​ផ្លោង ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ។
  • ម៉ោង​១០:៣៦​នាទី យោធា​ថៃ បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​ចំនួន​២​គ្រាប់ នៅ​ភូមិសាស្ត្រ​ភូមិ​ថ្ម​សិន ឃុំ​និមិត្ត ស្រុក​អូរ​ជ្រៅ ។
  • ម៉ោង ១០:៣៨​នាទី យោធា​ថៃ បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​លើ​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ ។
  • ម៉ោង ១០:៥៨​នាទី យោធា​ថៃ បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្តាប់​សភាពការណ៍​នៅ​ភូមិ សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ។
  • ម៉ោង​១១:២០​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ បាន​ព្យាយាម​រុលចូល​មក​ខាង​មុខ​ភូមិសាស្ត្រ បឹង​ត្រកួន ។
  • ម៉ោង ១១:៥៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១២:២៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​បឹង​ត្រកួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ