ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារពេលព្រឹកឆ្លុះបញ្ចាំងទំនាក់ទំនងជិតស្និទ្ធបំផុតរវាង ស្តេចប្រ៊ុយណេនិងសម្ដេចតេជោ

2 អាទិត្យ មុន
  • ភ្នំពេញ

នៅពេលដែលស្តេចប្រ៊ុយណេយាងដំណើរតាមយន្តហោះមកសោយព្រះក្រយាមួយពេលជាមួយ

នៅពេលដែលស្តេចប្រ៊ុយណេយាងដំណើរតាមយន្តហោះមកសោយព្រះក្រយាមួយពេលជាមួយសម្ដេចតេជោ អាហារ ពេលព្រឹកនោះមិនមែនជាអាហារពេលព្រឹកធម្មតាឡើយ។ វាជាអាហារពេលព្រឹកដែលឆ្លុះបញ្ចាំងអំពីទំនាក់ ទំនង ដ៏ជិត ស្និទ្ធបំផុតរវាងស្តេចប្រ៊ុយណេ និង បុរសខ្លាំងរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី បានបរិភោគអាហារពេលព្រឹក យ៉ាង រីករាយ ជាមួយ ព្រះមហាក្សត្រប្រ៊ុយណេ និងព្រះរាជបុត្រនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។

នេះអាចចាត់ទុកថាជាការជួបជុំលក្ខណ:ឯកជននិងស្និទ្ធស្នាលបំផុត និង មានលក្ខណ:ជាប្រវត្តិសាស្ត្រ ក្នុងនាមជាបងប្អូនធម៌ រវាងសម្ដេចតេជោ ហ៊ុន សែនព្រមទាំងកូនប្រុសទាំងបី និង ស្តេចប្រ៊ុយ ណេ ព្រមទាំងព្រះរាជបុត្រ។

តាមរយ:ហ្វេសប៊ុករបស់សម្ដេចផ្ទាល់បានឱ្យដឹង ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះ ចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្ដាលរាជធានីភ្នំពេញ។ ព្រះរាជ ពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។

បន្ទាប់ពីបានសោយព្រះក្រយាហើយ ស្តេចប្រ៊ុយ ណេ បានយាងចាកចេញ ពីប្រទេសកម្ពុជា កាលពីថ្ងៃទី ៣០ ខែ មេសា ដោយមានការជូនព្រះរាជដំណើរផ្ទាល់ដោយសម្ដេចតេជោហ៊ុន សែន។

គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់បានយាងមកដល់កម្ពុជាជាមួយព្រះរាជបុត្រកាលពីថ្ងៃទី ២៩ ខែ មេសា ក្នុងទស្សនកិច្ច ឯកជន ដើម្បសោយព្រះក្រយាជាមួយសម្ដេចតេជោ។ ពេលនោះ សម្ដេច តេ ជោ ក៏បានទៅទទួលស្វាគមន៍ព្រះអង្គអង់ផ្ទាល់ នៅព្រលានយន្តហោះក្រុងភ្នំពេញ។

សម្ដេច តេ ជោ ស្តេចប្រ៊ុយណា និង លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រី និង ជាកំពូលមហាកសេដ្ឋីថៃ គឺជាបងប្អូនធម៌នឹងគ្នា ដោយ សម្ដេចតេ ជោ ហ៊ុន សែន គឺជា ប្អូនពៅ ស្តេចប្រ៊ុយណេគឺជាបងទីមួយ និង លោក ថាក់ ស៊ីន ជាបងទី ពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ