ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាទ្រី​យា៉ត្លុង​កម្ពុជាគ្រោង​បើកវគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​គ្រូបង្វឹក​លើក​ទី1

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​គម្រោង​ប្រចាំឆ្នាំរបស់​គណៈកម្មា​ធិការជាតិ​អូឡាំពិកកម្ពុជា​ក្រោមការឧបត្ថម្ភ​របស់អង្គការ​សាមគ្គីអូឡាំពិក​អន្តរជាតិ និង​ជាគំនិត​ផ្តួចផ្តើម​របស់សហព័ន្ធ​កីឡាទ្រីយ៉ា​ត្លុងអន្តរជាតិ​ផងនោះ ​សហព័ន្ធ​កីឡាទ្រីយ៉ា​ត្លុងកម្ពុជា​គ្រោងបើក​វគ្គបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​គ្រូបង្វឹកកីឡា​ទ្រីយ៉ាត្លុងកម្ពុជា​លើកទី១ ​ចាប់ពីថ្ងៃទី១៩ ​ដល់ថ្ងៃទី២៥ ​ខែកក្កដា ឆ្នាំ​២០១៤ ខាង​មុខនេះ ដោយ​មានសិក្ខា​កាមដែល​ជាគ្រូបង្វឹក​មកពីក្លិបសមា​គម​ផ្សេងៗ​ចំនួន​២៥នាក់​ចូលរួម ។

រាជធានី​ភ្នំពេញ ៖ តាម​គម្រោង​ប្រចាំឆ្នាំរបស់​គណៈកម្មា​ធិការជាតិ​អូឡាំពិកកម្ពុជា​ក្រោមការឧបត្ថម្ភ​របស់អង្គការ​សាមគ្គីអូឡាំពិក​អន្តរជាតិ និង​ជាគំនិត​ផ្តួចផ្តើម​របស់សហព័ន្ធ​កីឡាទ្រីយ៉ា​ត្លុងអន្តរជាតិ​ផងនោះ ​សហព័ន្ធ​កីឡាទ្រីយ៉ា​ត្លុងកម្ពុជា​គ្រោងបើក​វគ្គបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​គ្រូបង្វឹកកីឡា​ទ្រីយ៉ាត្លុងកម្ពុជា​លើកទី១ ​ចាប់ពីថ្ងៃទី១៩ ​ដល់ថ្ងៃទី២៥ ​ខែកក្កដា ឆ្នាំ​២០១៤ ខាង​មុខនេះ ដោយ​មានសិក្ខា​កាមដែល​ជាគ្រូបង្វឹក​មកពីក្លិបសមា​គម​ផ្សេងៗ​ចំនួន​២៥នាក់​ចូលរួម ។

លោក ងិន សុខបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធកីឡា​ទ្រីយ៉ាត្លុង​កម្ពុជា បាន​ប្រាប់កោះ​សន្តិភាព​ថា នេះជា​លើកទី១​ហើយសម្រាប់​សហព័ន្ធកីឡា​ទ្រីយ៉ាត្លុង​កម្ពុជាដែល​ទទួលបានវគ្គបណ្តុះ​បណ្តាលគ្រូបង្វឹក​នេះដែល​ពីមុនមក​យើងមិនធ្លាប់​ធ្វើឡើយ ។ ចំពោះ​គ្រូបង្វឹកដែល​ចូលរួមក្នុងវគ្គ​នេះគឺ​យើងបានធ្វើការ​ស្នើសុំគ្រូពីក្រសួង​អប់រំយុវជន​និងកីឡា សមាគម និងក្លិប​​ដែលជាសមាជិក​ដែលមានស្រាប់​ចំនួន២៥នាក់ តែ​អាចមាន​ចំនួនលើស​នេះ បើសិន​ពួកគាត់ធ្វើការ​ស្នើសុំចូលរួម ។ វគ្គបណ្តុះ​បណ្តាលនេះ​គឺស្ថិតនៅក្នុង​ទិសដៅរបស់​យើងដែលកំពុង​តែផ្តោតជា​សំខាន់លើការ​ផ្សព្វផ្សាយកីឡា​ទ្រីយ៉ាត្លុងកម្ពុជា​ឱ្យបានទូលំទូលាយ​ ហើយបើសិនជាយើង​គិតតែពង្រីក​ដោយមិន​មានថ្នាល​បន្តវេនល្អៗនោះ ​ក៏មិនអាចដំណើរ​ការបានល្អ​ដែរ ។

ដូច្នេះនេះ​គឺជាកូនសោ​មួយដ៏សំខាន់ ព្រោះក្រោយពី​ចប់វគ្គនេះទៅ ​គឺយើងទទួលបាននូវគ្រូដែលមាន​កម្រិតជំនាញ និងបច្ចេក​ទេសកាន់តែល្អជាង​នេះ​បន្ថែមទៀត ​។ លោក ងិន​ សុខបញ្ញា បន្តទៀតថា ​បច្ចុប្បន្ននេះ ​សហព័ន្ធកំពុង​ខិតខំជំរុញ​យ៉ាងខ្លាំងទៅ​ដល់សមាគម​ និងក្លិប​កីឡាទ្រីយ៉ា​ត្លុងក្នុងស្រុក​ទាំងអស់ ឱ្យ​ពង្រីកសមត្ថភាព​កីឡាករ-កីឡាការិនី ​និងយុវជនជំនាន់​ក្រោយឱ្យ​មានការរីក​ចម្រើនបន្ថែម​ទៀត ដើម្បីជាការត្រៀម​ខ្លួនឱ្យ​ហើយក្នុង​ការចូលរួម​ប្រកួត​កីឡា SEA Games​ លើកទី២៨ នៅ​សិង្ហបុរីនាឆ្នាំ​២០១៥ខាងមុខ ។

គួររំលឹកផងដែរថា វគ្គនេះជា​សញ្ញាមួយ​ដ៏ល្អសម្រាប់​សហព័ន្ធកីឡា​ទ្រីយ៉ាត្លុងកម្ពុជា​ដែលបានខិតខំ​តស៊ូសម្រេចគោល​ដៅរបស់ខ្លួនក្នុងការ​បង្កើត​ឡើង​ជាសហព័ន្ធ​ដែល​អាចទាក់ទាញការ​ស្រលាញ់ចូលចិត្ត​ពីអ្នកស្នេហាវិស័យ​កីឡាជាច្រើន ជាពិសេស​បានបង្កើត​នូវព្រឹត្តិការណ៍​ថ្នាក់ជាតិធំៗដែល​មាន​ការ​គាំទ្រពីមហាជន​ជាច្រើនផងដែរ ។ ​បច្ចុប្បន្ននេះ ​សហព័ន្ធបាន​និងកំពុង​បណ្តុះបណ្តាល​ថ្នាលរបស់ខ្លួន ​ហើយក្នុង​នោះកីឡាករ​ចំនួន៤នាក់​កំពុងតែ​មានវត្តមាន​ក្នុងជំរំហ្វឹកហាត់កីឡា​ជម្រើសជាតិសម្រាប់​ត្រៀមចូលរួម​ក្នុងព្រឹត្តិការណ៍​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើកទី២៨ នៅ​ប្រទេស​សិង្ហបុរី​ទៀតផង ។

សហព័ន្ធកីឡា​ទ្រីយ៉ាត្លុងកម្ពុជា​បង្កើតឡើង​តាំងពីឆ្នាំ២០០៩​មកម៉្លេះ ប៉ុន្តែ​កីឡានេះត្រូវ​បានប្រជាជន​កម្ពុជាស្គាល់ជា​ទូទៅ ក៏ដូចជា​មាន​សកម្មភាពកាន់​តែផុសផុលនៅ​ដើមឆ្នាំ២០១២ ​។ កីឡាទ្រី​យ៉ាត្លុងនេះ បែង​ចែកជា៣​គឺ១-ទ្រីយ៉ាត្លុង​ឈុតធំ អត្តពលិក​ម្នាក់លេង​៣វិញ្ញាសា​ដែលមាន​ហែល​ទឹក+ជិះ​កង់+រត់​ប្រណាំង ។​ ២-ឌូអាត្លុង កីឡាករ​ម្នាក់លេងតែ២​វិញ្ញាសាទេ​ គឺជិះកង់+រត់​ប្រណាំង ប៉ុន្តែលេង​៣ដំណាក់​កាលមាន​រត់បន្ទាប់​មកជិះកង់​រួចមករត់​បន្ត​ទៀត និង៣-​អាគ័រត្លុង​មាន២វិញ្ញា​សាដូចគ្នា គឺ​ហែលទឹក និងរត់ប្រណាំង​ប៉ុណ្ណោះ ៕