ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ខេ​វិ​ន ដណ្ដើម​បាន​ខ្សែក្រវាត់​ជា​លើក​ដំបូង​នៅ​លើ​ទឹកដី​ហុងកុង

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងកម្ពុជា​សូត្រ ខេ​វិ​ន ដណ្ដើម​បាន​ខ្សែក្រវាត់មួយ​គ្រឿង​ជា​លើក​ដំបូង​នៅ​លើ​ទឹកដី​ហុងកុងបន្ទាប់​ពី​រូបគេ​បាន​យកឈ្នះ​កីឡាករ​ថៃ​ក្នុង​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ ។ មុន​ប្រកួត​ដោយ​ខ្លាច​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​ច​ន នី…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងកម្ពុជា​សូត្រ ខេ​វិ​ន ដណ្ដើម​បាន​ខ្សែក្រវាត់មួយ​គ្រឿង​ជា​លើក​ដំបូង​នៅ​លើ​ទឹកដី​ហុងកុងបន្ទាប់​ពី​រូបគេ​បាន​យកឈ្នះ​កីឡាករ​ថៃ​ក្នុង​ជំនួប​ដណ្ដើម​ខ្សែក្រវាត់​កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ ។

មុន​ប្រកួត​ដោយ​ខ្លាច​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​ច​ន នី កីឡាករ​សូត្រ ខេ​វិ​ន ទទួល​រង​ការ​រិះគន់​ពី​បុគ្គល​មួយ​ចំនួន​ថា ជា​កីឡាករ​មាន​សមត្ថភាព​អន់​បើ​ចេញ​ទៅ​ប្រកួត​ចាញ់​នាំ​ឱ្យ​អាប់អោន​កីឡា​គុន​ខ្មែរ​។ ទោះបីជា​យ៉ាងណា លោក​សំណព្វដែល​ជា​អ្នកដឹកនាំ​កីឡាករ​សូត្រ ខេ​វិ​ន ទៅ​ប្រកួតនៅ​តែ​ជម្នះ​និង​បាន​សន្យា​ថា នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​បាក់មុខ​នោះ​ទេ​។ ពេល​នេះ​លទ្ធផល​បាន​ចេញ​ជា​ផ្លូវការ​ហើយ​គឺ​កីឡាករ​សូត្រ ខេ​វិ​ន របស់​កម្ពុជា​បាន​យកឈ្នះ​កីឡាករ​ថៃ​ឈ្មោះ​ច​ននី ធ្វើ​ឱ្យ​កក្រើក​សង្វៀន​នៅ​លើ​ទឹកដី​ទីក្រុង​ហុងកុង និង​បាន​នាំ​យក​ខ្សែក្រវាត់​១​គ្រឿង​មក​ជូន​ជាតិ​ទៀត​ផង​។

ក្រឡេក​មើល​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ត្រឹមតែ​៣​ទឹក កីឡាករ​សូត្រ ខេ​វិ​ន បាន​ព្យាយាមចូល​វាយ​សម្រុក​ទៅ​លើ​កីឡាករ​ច​ន នី យ៉ាង​សន្ធាប់ ធ្វើ​ឱ្យ​មាន​ប្រៀប​ជាង​គូប្រកួត​តាំងពី​ដើម​ទឹក​ទី​១​មក​ម្ល៉េះ ។ ជា​ពិសេស​ស្នៀត​ជើង​របស់​គេ​បាន​ទាត់​សំដៅ​កញ្ចឹងក​កីឡាករ​ថៃ​ពេញ​ៗ​តែ​ម្ដង​។

ចូល​ដល់​ទឹក​ទី​២ សូត្រ ខេ​វិ​ន នៅ​តែ​បន្ត​វាយ​សម្រុក​ដោយ​បាន​ប្រើ​ស្នៀត​កែង​និង​ជង្គង់​ដើម្បី​បំបាក់​កីឡាករ​ថៃ​រូប​នេះ​មិន​ឱ្យ​តដៃ​រួច​។

មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ទឹក​ទី​៣ សូត្រ ខេ​វិ​ន​បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ច​ន នី​ដួល​ជា​ញឹកញាប់​ទៀត​ផង ទើប​ចប់​ការ​ប្រកួត​ចៅក្រម​បាន​កាត់ក្ដី​ឱ្យ​សូត្រខេ​វិ​ន ជា​អ្នក​ឈ្នះ​។

មានការ​លើក​ឡើង​ថា កីឡាករ​សូត្រ ខេ​វិ​នមាន​ប្រៀប​ខាង​កម្ពស់​ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​មាន
ភាព​ងាយស្រួល​ក្នុង​ការ​ចូល​វាយ​កែង​និង​ជង្គង់​។

តាម​ការ​ឱ្យ​ដឹង​បន្ថែម មុន​ចេញ​ទៅ​ប្រកួត​កីឡាករ​សូត្រ ខេ​វិ​ន បាន​ខិតខំ​ហ្វឹកហាត់​ខ្លាំង​ណាស់​ដោយសារ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​រូបគេ​។ ដូច្នេះ​មិន​អាច​ឱ្យ​ការ​ប្រកួត​ចាញ់​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ