រាជធានីភ្នំពេញ៖ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ ឆ្នាំ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាយរយៈពេល៦ថ្ងៃ ខណៈម្ចាស់ផ្ទះកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងចំណោម៥ប្រទេស។
លទ្ធផលបច្ចេកទេស រួមមាន មីយ៉ាន់ម៉ា ឈរនៅលេខ១ មេដាយសរុប ២២គ្រឿង (មាស ១២ ប្រាក់៣ និងសំរឹទ្ធ ៧), ម្ចាស់ផ្ទះកម្ពុជា លេខ២ មេដាយសរុប ២៨គ្រឿង (មាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១), ឡាវ លេខ៣ មេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៧, ទីម័រខាងកើត មេដាយសំរឹទ្ធ ៥ និងព្រុយណេ មេដាយសំរឹទ្ធ ៤គ្រឿង។
សូមជម្រាបជូនថា នៅចុងឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជារំពឹងថានឹងត្រូវបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍
ម្តងទៀត៕
ចែករំលែកព័តមាននេះ