ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​នៅ​ខេត្ត​ព្រះ​សី​ហនុ មាន​សិស្សានុសិស្ស​ចូលរួម​ប្រមាណ​ជាង​២០០​នាក់

3 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ​៖ ក្រុម​មន្ត្រី​ជំនាញ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​រង នៃ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា…

ខេត្ត​ព្រះ​សីហ​នុ​៖ ក្រុម​មន្ត្រី​ជំនាញ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​រង នៃ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា កាលពី​ថ្ងៃ​ទី ២ ខែ មេ​សា ឆ្នាំ​២០២៦​នេះ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​កម្មវិធី ការ​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក នៅ​វិទ្យាល័យ តេ​ជោ ហ៊ុន សែន កម្មករ នៃ ខេត្ត​ព្រះ​សីហ​នុ ដែល​មាន សិស្សានុសិស្ស​ចូលរួម​ជាង​២០០​នាក់​។

ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ បាន​មាន​ប្រសាសន៍​ថា ដោយ​ទទួល​បានការ​អនុញាត​ដ៏​ខ្ពង់ខ្ពស់​ពី​  ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ដូច​ជា​  ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ជា​ប្រធាន ទើប​ក្រុមការងារ កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​  ធ្វើការ​បញ្ជ្រាប​និង​អប់រំ​ផ្សព្វផ្សាយ​អំពី គុណ​តម្លៃ​របស់​អូ​ឡាំ​ពិ​ក ដែល​មាន​ដូច​ជា ចលនា​កីឡា​អូ​ឡាំ​ពិ​ក ប្រវត្តិ​កកើត នៃ កីឡា​អូ​ឡាំ​ពិ​ក ដែល​មាន​អាយុ​កា​ហល​ជិត ៣០០០ ឆ្នាំ ការ​វិវឌ្ឍន៍ នៃ ចលនា​កីឡា​អូ​ឡាំ​ពិ​ក​សម័យ​ទំនើប ដែល​ជា​ស្មារតី​អូ​ឡាំ​ពិ​ក ដែល​យុវជន​ទាំងអស់​ត្រូវ​តែ​យល់​ដឹង​  និង​ជ្រួតជ្រាប​ក្រោម​ស្មារតី​កីឡា ដើម្បី​ជំរុញ​ការ​ចូលរួម​លេង​កីឡា​របស់​យុវជន​ទាំងអស់​ក៏​ដូច​ជា​ចូលរួម​ជំរុញ​នៅ ការ​អភិវឌ្ឍ​សង្គម និង បំ​ណិ​ត​ជីវិត​។

ឯកឧត្តម អគ្គលេខាធិការ​រង NOCC បាន​គូសបញ្ជាក់​ទៀត​ថា ក្រៅពី​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​អំពី គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ឬ សាមគ្គី​អូ​ឡាំ​ពិ​ក មន្ត្រី​ជំនាញ​របស់​  គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​បាន​បញ្ជ្រាប​នូវ​យុទ្ធនាការ​  យុវជន​ម្នាក់​ចេះ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត​  ដែល​ជា​យុទ្ធនាការ​របស់​  រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ចលនា​ទាំងនេះ​ក្នុង​ការ​ត្រៀមលក្ខណៈ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​យុវជន​អាស៊ី​ហ្គេ​ម​ឆ្នាំ​២០៣១​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​ដែល​កម្ពុជា​រៀបចំ​ជា​ប្រចាំឆ្នាំ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា គឺ​បាន​ទទួល​ការ​កោត​ស​សើរ​ខ្លាំង​ពី​  អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក និង គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ដោយ​គេ​មើលឃើញ​អំពី​ភាព​ផុសផុល និង​ភាព​សកម្ម​របស់ កម្ពុជា លើ​ការ​ផ្សព្វផ្សាយ​អំពី ទស្សនៈវិជ្ជា និង គុណ​តម្លៃ​អប់រំ​អូ​ឡាំ​ពិ​ក​  ដល់​សិស្សានុសិស្ស ដែល​ជា​ចក្ខុវិស័យ​សំខាន់​របស់​  គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​  ក្នុង​ការ​រួមចំណែក​ការ​កសាង​ពិភពលោក ឱ្យ​កាន់តែ​ស្រស់បំព្រង ប្រកបដោយ សន្តិភាព​  តាម​រយៈ​ការ​អប់រំ​យុវជន​ឱ្យ​ចូលរួម​លេង​កីឡា​ក្រោម​ស្មារតី ទស្សនៈវិជ្ជា និង​ចលនា​អូ​ឡាំ​ពិ​ក​។

ឯកឧត្តម ប៊ុ​យ សុ​ភ័​ណ្ឌ បន្ថែម​ទៀត​ថា ក្នុង​ឆ្នាំ ២០២៦ ដែល​ជា​អាណត្តិ​ថ្មី អាណត្តិ​ទី​៩​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​មាន​  ឯកឧត្តម បណ្ឌិត ថោ​ង ខុន​  ជា​ប្រធាន និង​  ឯកឧត្តម វ៉ា​ត់ ចំរើន ជា​អគ្គលេខាធិការ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ បន្ត​ពង្រឹង និង​ពង្រីក នៅ​ការ​ផ្សព្វផ្សាយ កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក ដល់​សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ​  ដែល​នៅ​តាម​បណ្តា​សាលា​ជាយ​ដែន ដែល​រង​ផល​ប៉ះពាល់​ដោយសា​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ ក្នុង​នោះ​មាន ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ និង ខេត្តព្រះវិហារ​។​  ទន្ទឹម​និង​នោះ ក៏​មានការ​ផ្តល់​ជូន​ជា ទីលាន និង ការ​ជួសជុល​ទីលានកីឡា ជូន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ