ឯកឧត្តមវ៉ាត់ ចំរើន ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើប្រធានសហព័ន្ធកីឡាល្បុក្កតោអាណត្តិថ្មីទី៦
រាជធានីភ្នំពេញ:បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទ សារុនប្រធានសហព័ន្ធកីឡាល្បុក្កតោអាណត្តិចាស់ទី៥ឆ្នាំ២០២១-២០២៥ប្រកាសលាលែងតំណែងអង្គមហាសន្និបាតបានសម្រេចប្រកាសគាំទ្រឯកឧត្តមវ៉ាត់ ចំរើនធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីទី៦ឆ្នាំ២០២៦-២០៣០ជាបន្ត។អង្គមហាសន្និបាតបញ្ចប់អាណត្តិចាស់របស់សហព័ន្ធកីល្បុក្កតោបានប្រព្រឹត្តិទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៦។ ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍លើកឡើងអំពីការរីកចម្រើនរបស់សហព័ន្ធកីឡាគុនល្បុក្កតោអាណត្តិចាស់ដោយឯកឧត្តមបានចាត់ទុកថាអាណត្តិដ៏ពិសេសនិងសកម្មបំផុតនិងមានស្នាដៃជាច្រើន ក្នុងការចូលរួមប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ ដណ្ដើមយកមេដាយជាច្រើនជូនជាតិមាតុភូមិជាពិសេសការសម្រេចបាននូវក្ដីសុបិនរបស់លោកគ្រូតាក្រមាមាសសាន គឹមសៀនចង់ឃើញកីឡាគុនល្បុក្កតោចុៈក្នុងបញ្ជីកីឡាបេតិកភ័ណ្ឌអង្គការយូណេស្កូ។ឥលូវបំណងប្រាថ្នាមួយនេៈបានសម្រចទាំងអស់គ្នា ហើយក៏ជាប្រវត្តិសាស្ត្រសម្រាប់កីឡាគុនល្បុក្កតោខ្មែយើង ដែលយើងបានធ្វើស្នាដៃដ៏អស្ចារ្យសម្រាប់ជាតិយើង។…




ចែករំលែកព័តមាននេះ