អត្តពលិកប្រដាល់សកលជម្រើសជាតិទទួលការណែនាំមុនចូលជំរំហ្វឹកហាត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកោះអញ្ជើញកីឡាករ…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកោះអញ្ជើញកីឡាករ…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកោះអញ្ជើញកីឡាករ កីឡាការិនីប្រដាល់សកល ដែលជាប់ជម្រើសជាតិក្នុងឆ្នាំ២០២៦ មកទទួលយកការណែនាំអំពី ច្បាប់ វិន័យ និង លក្ខន្តិកៈដែលកំណត់ដោយសហព័ន្ធ មុននឹងចូលរួមនៅក្នុងជំរំហ្វឹកហាត់ ។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ក្នុងជំរំរបស់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ទើបរំសាយ ។
លោកថា ការជួបជុំនាពេលនេះ គឺដើម្បីពិនិត្យរៀបចំសម្រាប់កីឡាករថ្នាល ធ្វើការសម្របសម្រួលជួយផ្តល់នូវភាពងាយស្រួលសម្រាប់កម្មវិធីហ្វឹកហាត់កុំឱ្យជាន់ ទៅនឹងកម្មវិធីសិក្សារបស់គេ ដោយមានការសម្របសម្រួលកន្លែងសិក្សារៀនសូត្រមកនៅជិតនិងទីតាំងហ្វឹកហាត់តែម្តង ។ ទន្ទឹមនឹងនោះ ក៏ពង្រឹងនូវវិន័យសម្រាប់ការហ្វឹកហាត់ និងកម្មវិធីប្រកួតរបស់កីឡាករ កីឡាការិនី ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិឆ្នាំ ២០២៦ ពិសេស គឺកីឡាអាស៊ីហ្គេម នៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដែលជាគោលដៅសំខាន់របស់សហព័ន្ធប្រដាល់សកលកម្ពុជាតែម្តង។
ឯកឧត្តមបានបន្ថែមទៀតថា សម្រាប់ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៦នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រៅពីពង្រឹងទៅលើវិន័យក៏ដូចជាកម្មវិធីហ្វឹកហាត់ សហព័ន្ធក៏បានណែនាំឱ្យកីឡាករត្រៀមចូលរួមការប្រកួតដែលជាការរៀបចំរបស់សហព័ន្ធមានជាប្រចាំខែ ដែលជាការជំរុញអភិវឌ្ឍន៍សមត្ថភាព កីឡាករកីឡាការិនីជម្រើសជាតិ។
សូមជម្រាបជូនផងដែរថា សម្រាប់កីឡាករថ្នាលជម្រើសជាតិ ក្នុងឆ្នាំ២០២៦នេះ នឹងមានការចែកចេញជា២ ដោយមួយហ្វឹកហាត់សម្រួចត្រៀមកីឡាយុវជនអាស៊ីហ្គេម ឆ្នាំ២០២៦ នៅប្រទេសអ៊ូសបេគីស្ថាន និងមួយក្រុមទៀតសម្រួចការហ្វឹកហាត់ត្រៀមកីឡាយុវជនអាស៊ីហ្គេមដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០៣១ ៕



ចែករំលែកព័តមាននេះ