រាជធានីភ្នំពេញ ៖ តាមរយៈសមត្ថភាពបង្ហាត់និងសមិទ្ធផលតំណាងឱ្យប្រទេសកម្ពុជា ក្នុងការនាំយកមេដាយជាច្រើនមកជូនជាតិនាពេលកន្លងមក លោក សាន សៅយ៉ាន់ ត្រូវបានសហព័ន្ធកីឡាឃីកបុកស៊ីងជ្រើសរើសឱ្យធ្វើជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងសម្រាប់ឆ្នាំ២០២៦ជាបន្តទៀត។
លោកគ្រូប្រដាល់ចាស់វស្សាមកពីខេត្តបន្ទាយមានជ័យរូបនេះពិតជាមានសមត្ថភាពមិនធម្មតានោះទេ ។ លោកជាប់ធ្វើជាគ្រូជម្រើសជាតិកីឡាឃីកបុកស៊ីងតាំងពីឆ្នាំ២០២១មកម្លេ៉ះ បន្ទាប់
ពីលោកជា រិទ្ធ ។ ពេលនេះរូបលោកត្រូវបានជ្រើសរើសឱ្យធ្វើជាគ្រូជម្រើសជាតិឃីកបុកស៊ីង
សម្រាប់ឆ្នាំ២០២៦នេះទៀត ។ បើគិតចាប់តាំងពីពេលនោះរហូតមក លោកបានកាន់តួនាទីនេះប្រហែលជា៦-៧ឆ្នាំមកហើយ ថែមទាំងធ្លាប់បានដឹកនាំសិស្សចេញទៅប្រកួតទាំងក្នុងនិងក្រៅប្រទេសជាច្រើនកម្មវិធីទៀតផង។
តាមប្រភពព័ត៌មាន លោកសាន សៅយ៉ាន់ ក៏ធ្លាប់បានដឹកនាំកីឡាករ កីឡាការិនីជម្រើស
ជាតិឃីកបុកស៊ីងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំ២០២២
ព្រឹត្តិការណ៍ជើងឯកកីឡាឃីកបុកស៊ីងអាស៊ាននៅប្រទេសថៃ កីឡាស៊ីហ្គេមឆ្នាំ២០២៣នៅ
កម្ពុជា និងព្រឹត្តិការណ៍ជើងឯកអាស៊ីនៅពហុកីឡដ្ឋានជាតិឆ្នាំ២០២៤។
ទន្ទឹមគ្នានេះ សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ក្នុងឆ្នាំ២០២៦នេះ បានធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំចំនួន១៣នាក់មានគ្រូ២នាក់សិស្សចំនួន១១នាក់ ។ រីឯឈុតតូចជាកីឡាករថ្នាលវិញមានទាំងអស់៦នាក់ គ្រូ១នាក់សិស្ស៥នាក់ ។
ក្នុងការប្រមូលផ្ដុំក្រុមកីឡាជម្រើសជាតិ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានទីតាំងហ្វឹកហាត់រៀងៗខ្លួន ខណៈកីឡាឃីកបុកស៊ីងហ្វឹកហាត់នៅសហព័ន្ធរបស់ខ្លួនដែលមានទីតាំងនៅខាំកូស៊ីធី ៕



ចែករំលែកព័តមាននេះ