ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ បាន​ដាក់​ចេញ​គោលនយោបាយ​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​នៅ​ទូ​ទាំង​ប្រទេស

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ ពង្រឹង និង​ពង្រីក​វិសាលភាព​អំពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​សាលារៀន​ដែល​មាន​កុមារ​តូច​ៗ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ។ ជា​ពិសេស​ឆ្នាំ​នេះ​មានកម្ម​វិធី​ពិសេស​ដោយ​លើកយក​កម្ម​វី​ធី​អប់រំ​ចលនា​អូ​ឡាំ​ពិ​ក​ទៅ​ដល់​ខេត្ត​ជាយ​ដែន​ដែល​មាន​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះ​វិហារ​។ ឯកឧត្តម វ៉ា​ត់…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ ពង្រឹង និង​ពង្រីក​វិសាលភាព​អំពី​គុណ​តម្លៃ​អូ​ឡាំ​ពិ​ក​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​សាលារៀន​ដែល​មាន​កុមារ​តូច​ៗ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ។ ជា​ពិសេស​ឆ្នាំ​នេះ​មានកម្ម​វិធី​ពិសេស​ដោយ​លើកយក​កម្ម​វី​ធី​អប់រំ​ចលនា​អូ​ឡាំ​ពិ​ក​ទៅ​ដល់​ខេត្ត​ជាយ​ដែន​ដែល​មាន​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះ​វិហារ​។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០២៦​នេះ​ក្រោយ​ពី​មហាសន្និបាត​បញ្ចប់​អាណត្តិ​របស់​ខ្លួន គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ និង​រៀប​ចំការ​បញ្ជ្រាប​ការ​យល់​ដឹង​ការ​អប់រំ​អូ​ឡាំ​ពិ​ក ឧត្តមគតិ​អូ​ឡាំ​ពិ​ក ដែល​ជា​អត្ថប្រយោជន៍​នៃ​ចលនា​សកម្មភាព​កីឡា​នៅ​ក្នុង​សង្គម​ជាតិ ឱ្យ​សិស្សានុសិស្ស​ដែល​ជា​កុមារ​តូច​ៗ ត្រូវ​មានចំណេះ​ដឹង​ផ្នែក​អប់រំ​អូ​ឡាំ​ពិ​កជា​ស្មារតី​អូ​ឡាំ​ពិ​ក ដើម្បី​ជា​ការ​ទាក់ទាញ​ការ​លើកកម្ពស់​សុខុមាលភាព សុខភាព​សិក្សា គោរព​ទៅ​តាម​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​។

ឯកឧត្តម​បានឱ្យ​ដឹង​ទៀត​ថា តាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តែងតែ​ជំរុញ​ការ​ផ្សព្វផ្សាយ និង​ការ​បង្កើត​ក្រុមការងារ​រៀបចំ​ឯកសារ​ផ្សព្វផ្សាយ និង​មាន​មន្ត្រី​ល្អ​ៗ មាន​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា​ទៅ​សិក្សា​រៀនសូត្រ​អំពី​ចលនា​អូ​ឡាំ​ពិ​កនៅ​ក្រៅប្រទេស ។ ការងារ​នេះ​ស្រប​ទៅ​តាមគោលនយោបាយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ​។

ជា​រៀង​រាល់​ឆ្នាំ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តែងតែបាន​ជំនួយ​គាំទ្រ​ពី​មន្ទីរ អប់រំ​យុវជន​និង​កីឡា​នៅ​ទូ​ទាំង​ប្រទេស ។ នៅ​ឆ្នាំ​នេះ យើង​មានកម្ម​វិធី​ពិសេស​ទៅ​តាម​បណ្ដា​ខេត្ត​ជាយ​ដែន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​បំពាន​កន្លង​មក មាន​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ គឺ​យើង​រៀបចំ​ឱ្យ​មាន​ទីលាន​ហ្វឹក

ហាត់​កីឡា​នៅ​តាម​សាលារៀន​ដែល​មានការ​ខ្វះខាត​សកម្មភាព​កីឡា ដើម្បី​កែ​លម្អ​ជួសជុល​ឡើង​វិញ ព្រមទាំង​មានកម្ម​វិធី​អប់រំ​ដល់​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ ឱ្យ​ព្យាយាម​ធ្វើ​សកម្មភាព​អប់រំ​កាយ​និង​កីឡា លេង​កីឡា ដើម្បី​ឱ្យ​កុមារ​មាន​ភាពរឹងមាំ​ផ្នែក​បញ្ញា ស្មារតី និង​មាន​សុខភាពល្អ​លើ​ផ្នែក​សិក្សា ។ ក្នុង​នោះ​ក៏​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ភាព​ចាំបាច់​ទៅ​លើ​ការ​ធ្វើ​ចលនា​រាង​កាយ​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដែល​នៅ​លើ​ពិភពលោក​នេះ​គេ​កំពុង​ជំរុញ​ធ្វើ​សកម្មភាព​កីឡា​ទោះ​ស្ថិត​នៅ​ក្នុង​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ