ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញម្ចាស់ជ័យលាភី​គ្រងតំណែងស្ដេចអុកចត្រង្គប្រចាំឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ «នគរ​សង្ក្រាន្ត»

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នា​ល្ងាច និង​រាត្រី​ថ្ងៃ​ទី​១៩ មេ​សា ដែល​ជា​ថ្ងៃ​បញ្ចប់​ព្រឹត្តិការណ៍«​នគរ​សង្ក្រាន្ត​» នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ងស្រេង អភិបាល​រាជធានី​ភ្នំពេញ​,…

រាជធានីភ្នំពេញ ៖ នា​ល្ងាច និង​រាត្រី​ថ្ងៃ​ទី​១៩ មេ​សា ដែល​ជា​ថ្ងៃ​បញ្ចប់​ព្រឹត្តិការណ៍«​នគរ​សង្ក្រាន្ត​» នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ងស្រេង អភិបាល​រាជធានី​ភ្នំពេញ​, ឯកឧត្តមបណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​,​ឯកឧត្តម​ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជំទាវ ដាំ ដា​រ៉ា​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ប្រកួត​ផ្ដាច់ព្រ័ត្រ​កីឡា​អុកចត្រង្គ យក​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២ នៅ​ភូមិ​វប្បធម៌​ដណ្ដើម​យក​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​។

កម្មវិធី​ប្រកួត​កីឡា​អុកចត្រង្គ​ផ្ដួចផ្ដើម​គំនិតប្រកបដោយ​ចក្ខុវិស័យ​របស់​ឯកឧត្ដម​ឧបនាយក
រដ្ឋមន្ត្រី​ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដើម្បី​លើកទឹកចិត្ត និង​លើកកម្ពស់​កីឡា​អុកចត្រង្គ​ជា​កីឡា​យុទ្ធសាស្ដ្រ​របស់​ខ្មែរ​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​សម្ដេច​មហា​បវរធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត​ពេ​ជ ច័ន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត បាន​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​។

សម្រាប់​ការ​ប្រកួត​នេះ ធ្វើ​ឡើង​រវាង​លោក​សុខ លឹ​ម​ហេង អាយុ​២៤​ឆ្នាំ និង​លោក​ជា ស៊ី​ដេ​ត អាយុ​៤១​ឆ្នាំ ដើម្បី​ដណ្តើម​យក​ពានរង្វាន់​សម្តេច​តេ​ជោ លេខ​១​និង​លេខ​២ ។ ជា​លទ្ធផល ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ លោក​សុខ លឹ​ម​ហេង ជា​ស្ដេច​អុក​ប្រចាំឆ្នាំ​២០២៦​។ ចំណែក​ការ​ប្រកួត​កាលពី​ម្សិល​ម៉ិ​ញ ជា​កម្មវិធី​ប្រកួត​កីឡា​អុកចត្រង្គ វ័យ​កុមារ យក​ចំណាត់ថ្នាក់​លេខ​១​និង​លេខ​២ ហើយ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ កុមា​រា ឈ្មោះ សេង វុ​ត្រា អាយុ​១២​ឆ្នាំ​ជា​ស្ដេច​អុក​ប្រចាំឆ្នាំ​២០២៦​។

សូម​បញ្ជាក់​ថា ពិធី​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំមមី ឆ្នាំ​២០២៦​នេះ ក្រោម​កិច្ចសហការ​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ។ ព្រឹត្តិការណ៍ «​នគរសង្ក្រាន្ត​»​រៀបចំ​ឡើង​នៅ​តាម​ទីតាំង​ទាំង​៦​ដូច​ជា​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តំបន់​ជុំវិញ​វត្ត​ភ្នំ បរិវេណ​សួនច្បារ​វឌ្ឍនៈ សួនច្បារអតីត​ទីលាន​ប្រជាធិបតេយ្យ ស្ពាន​នាគ​ភ្លោះ​រមណីយដ្ឋាន​វត្ត​ភ្នំ រហូត​ដល់​ផ្សារ​រាត្រី ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី​ភ្នំពេញ​(Walk Street)​និង​កម្មវិធី​អម​នៅ​បរិវេណ​បា​សាក់​លែ​ន​(Bassac Lane) និង​បរិវេណ​ផ្សារ​ទួល​ទំពូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ