ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើសជាតិ​ជឺ​ជី​តស៊ូ​កម្ពុជា​ឈ្នះ​មេដាយ​ ៨​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១០

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​កីឡាករ កីឡាការិនីជម្រើសជាតិ​ជឺ​ជី​តស៊ូ​កម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់មាតុប្រទេស​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែកក្កដា ឆ្នាំ​២០២៦ ដោយ​បាន​នាំ​មក​ជាមួយ​នូវ​មេដាយចំនួន​៨​គ្រឿងក្នុង​នោះ​មេដាយមាស​២​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង​ពី​ព្រឹត្តិការណ៍ជើងឯក​អាស៊ី​លើក​ទី​១០​នៅ​ទីក្រុង​អាល់​ម៉ា​ទី ប្រទេសកា​ហ្សា​ក់​ស្ថាន​។

លោក យាន គី​ស៊ី​វុ​ត្ថា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោកាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា​ថា នេះ​ជា​មោ​ទ​នភាព​បំផុត​សម្រាប់​កម្ពុជា ជា​ពិសេស​កីឡា​ជឺ​ជី​តស៊ូ ដែល​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​បំផុត ធ្លាប់​បាន​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ និង​ដណ្ដើម​បាន​មេដាយ​ជា​ច្រើន​គ្រឿង​មក​ជូន​ជាតិ​មាតុភូមិ ។ ជាក់ស្ដែង​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​លើក​នេះ​ឈ្នះ​មេដាយ​រហូត​ដល់​ទៅ​៨​គ្រឿង​បន្ថែម​ទៀត​។

លោក​បន្ត​ថា ខាងក្រោម​នេះ​ជា​កីឡាករ កីឡាការិនី​ដែល​ឈ្នះ​មេដាយ​ទៅ​តាម​ប្រភេទ​វិញ្ញាសា​៖
១-​កីឡាការិនី ទឹ​ន សុវណ្ណ​បួរ​កែវ និង កីឡា
ការិនី ហេង ស៊ីវ​ហ៊ា​ង ទទួល​បាន​មេដាយមាស ១​គ្រឿង​លើ​វិញ្ញាសា U21 Ju-Jitsu Duo Mix and Female
២-​កីឡាការិនី ទឹ​ន សុវណ្ណ​បួរ​កែវ និង កីឡាការិនី ហេង ស៊ីវ​ហ៊ា​ង ទទួល​បាន​មេដាយមាស ១​គ្រឿង​លើ​វិញ្ញាសា U21 Ju-Jitsu Duo Show and Female
៣-​កីឡាករ គង់​ម៉ូ​ណា មិ​ថុ​រ៉ា និង​កីឡាការិនី គង់​ម៉ូ​ណា ជេ​ស៊ី​កា ទទួល​បាន​មេដាយ​ប្រាក់ ១​គ្រឿង​លើ​វិញ្ញាសា Adult Ju jitsu Duo Open

៤-​កីឡាការិនី ទឹ​ន សុវណ្ណ​បួរ​កែវ និង​កីឡាការិនី គង់​ម៉ូ​ណា ជេ​ស៊ី​កា ទទួល​បាន​មេដាយ​ប្រាក់ ១​គ្រឿង​លើ​វិញ្ញាសា Adult Ju jitsu Show Women
៥-​កីឡាការិនី ហេង ស៊ីវ​ហ៊ា​ង និង​កីឡាករ ទូច ពីរ​កក្កដា ទទួល​បាន​មេដាយ​ប្រាក់ ១​គ្រឿង​លើ​វិញ្ញាសា Adult Ju jitsu Show Mixed
៦-​កីឡាករ សរ សុ​ផា​នុ​ត ទទួល​បាន​មេដាយ

សំរឹទ្ធ ១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​បុរស U21 Ju-Jitsu Fighting Male ក្រោម​៦៩​គីឡូក្រាម
៧-​កីឡាករ គង់​ម៉ូ​ណា មិ​ថុ​រ៉ា កីឡាករ ទូច ពីរ​កក្កដា ទទួល​បាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​លើ​វិញ្ញាសា Adult Ju jitsu Duo Men & Mixed
៨-​កីឡាការិនី ហេង ស៊ីវ​ហ៊ា​ង និង​កីឡាការិនី ទឹ​ន សុវណ្ណ​បួរ​កែវ ទទួល​បាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​លើ​វិញ្ញាសា Adult Ju jitsu Duo Women ៕