ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! គោរមៈ ចាន់​រាជ្យ ឈ្នះ​ខ្សែក្រវាត់​មួយ​គ្រឿង​ពី​ការ​ប្រកួត​MMA​នៅ​វៀតណាម

15 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ដូច​ការ​រំពឹង​ទុក​មែន កីឡាករ​ប្រដាល់​កម្ពុជា​គោរមៈ ចាន់​រាជ្យ បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​GMA​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​បន្ទាប់​ពី​យកឈ្នះ​កីឡាករ​MENG TANBO​របស់​ម៉ា​ឡេ​ស៊ីក្នុង​ទឹក​ទី​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​MMA​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​០២ សីហា ឆ្នាំ​២០២៥​។ មុន​ពេល​ចេញ​ទៅ​ប្រកួត…

ប្រទេស​វៀតណាម ៖ ដូច​ការ​រំពឹង​ទុក​មែន កីឡាករ​ប្រដាល់​កម្ពុជា​គោរមៈ ចាន់​រាជ្យ បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​GMA​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​បន្ទាប់​ពី​យកឈ្នះ​កីឡាករ​MENG TANBO​របស់​ម៉ា​ឡេ​ស៊ីក្នុង​ទឹក​ទី​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​MMA​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​០២ សីហា ឆ្នាំ​២០២៥​។

មុន​ពេល​ចេញ​ទៅ​ប្រកួត កីឡាករ​គោរមៈ ចាន់​រាជ្យ បាន​តាមដាន​សកម្មភាព​ប្រកួត​របស់ដៃគូ​​យ៉ាង​ល្អិតល្អន់​បំផុត និង​បានឃើញ​ពី​ចំណុចខ្លាំង​និង​ខ្សោយ​របស់​កីឡាករ​MENG TANBO​ដើម្បី​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​យកឈ្នះ​ការ​ប្រកួត​ឱ្យ​ទាល់តែ​បាន ។ ការ​ប្រកួត​១​ទឹក​ដំបូង គោរមៈ ចាន់​រាជ្យ ត្រូវ​កីឡាករ​ម៉ា​ឡេ​ស៊ី​ចាប់​បោក​សង្កត់ពីលើ​ដោយ​កម្លាំង​ស្ទើរតែ​មិន​អាច​តដៃ​បាន ។ ទោះបី​យ៉ាងណា គោរមៈ ចាន់​រាជ្យ បាន​ព្យាយាម​រើបម្រះ រហូត​មានឱកាស​ចាប់​បោក​ផ្ដួល​សង្កត់ពីលើ​វិញ​ទាល់តែ​ចប់​ទឹក​ទី​១​។

ចូល​ដល់​ទឹក​ទី​២ គោរមៈ ចាន់​រាជ្យ ព្យាយាម​ចាប់​ក្លេ និង​បាន​បុក​កែង​ចូល​គោលដៅ​ពេញទំហឹង ធ្វើ​ឱ្យ​កីឡាករ​ម៉ា​ឡេ​ស៊ី​ដួល​ទៅ​លើ​ក្ដារសង្វៀន ។ ដោយ​ឃើញ​ឱកាសល្អ​គោរមៈ ចាន់​រាជ្យ បាន​បន្ត​វាយ​កែង​សង្គ្រុប​ជាប់​មិន​ឱ្យ​តដៃ​រួច ទើប​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​ដោយសារ​បារម្ភ​ខ្លាច​កីឡាករ​ម៉ា​ឡេ​សុ​ី​ទទួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជា​លក្ខណៈ​គុន​ចម្រុះមាន​៣​ទឹក ក្នុង​១​ទឹក​មាន​៥​នាទី តែ​សម្រាប់​កីឡាករ​គោរមៈ ចាន់​រាជ្យ របស់​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ដោយ​ដណ្ដើម​បានខ្សែក្រវាត់​មក​ជូន​ជាតិ​ទាល់តែ​បាន ។

ដោយឡែក​កីឡាករ​កម្ពុជា​២​រូប​ទៀត​មានឡុ​ង ឡា និង​រិ​ន សា​រ័​ត្ន មិន​អាច​ដណ្ដើម​ជ័យជម្នះ​ពី​ការ​ប្រកួត​លើក​នេះ​បាន​ឡើយ ។ ឡុ​ង ឡា បាន​ចាញ់​កីឡាក​ម៉ា​ឡេ​ស៊ី​ឈ្មោះ​TAN TERENZ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៥៩​គីឡូក្រាម ចំណែក​កីឡាករ​រិ​ន សា​រ័​ត្ន ចាញ់​ពិន្ទុ​កីឡាករ​ថៃ Chayut ROJANAKAT​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ