ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន NOCC ថា ​វិស័យ​កីឡា ​និង​ទេស​​ចរណ៍​ត្រូវ​​​ទំនាក់ទំនង​គ្នា​មិន​អាច​ខ្វះ​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លើក​ទី​១…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋ មន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០ ដែល​បាន​បញ្ចប់​កាលពីថ្ងៃ​ទី​៦ ខែមករា​ថា វិស័យ​កីឡា​និង​ទេសចរណ៍ត្រូវ​មាន​ទំនាក់ទំនង​គ្នា​មិន​អាច​ខ្វះ​បាន ហើយ​ក៏បាន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផងដែរ ។

ព្រឹត្តិការណ៍​ប្រណាំង​កង់​ដ៏​ធំ​មួយ​នេះ មាន រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៦ ខែ មក​រា និង​បាន​ឆ្លងកាត់​ខេត្ត​ចំនួន​៤ គឺ​ខេត្តកោះកុង ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប ហើយ​ត្រូវ​បាន​គណៈកម្មការ​អន្តរជាតិ​វាយ តម្លៃ​ថា​ល្អ​ដាច់​គេ ។ ចំណែក​កីឡាករ​កម្ពុជា​ចំនួន​៣​រូប ក៏​ត្រូវ​​បាន​វាយតម្លៃ​ថា​ទទួល​បាន​លទ្ធផល​ល្អ ព្រោះថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ការ​ប្រកួត​កីឡា​ប្រ​ណាំ​កង់​លំដាប់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ ដំណាក់កាល​បញ្ចប់​ចុង​ក្រោយ ចេញដំណើរ​ពី​ខ្លោងទ្វារ​ភ្នំ​បូកគោ ហើយ​បញ្ចប់​នៅ​មុខ​សាលាខេត្ត​កែប ដែល​មាន​ចម្ងាយ​១៤៣,៥​គីឡូម៉ែត្រ និង បាន ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក ប៉ាន សូស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា លោក​Bruno BODARD អគ្គនាយក​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅ​លើ​ពី​ភព​លោក និង​លោក កែន ស​ត្ថា​អភិ​បាលខេត្ត​កែប ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន មាន​ប្រសាសន៍​ថា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រ​ណាំ​កង់​ពិភព លោក​នេះ ក៏​បាន​ធ្វើការ​ស្មឹង​ស្មាធិ៍​គោរព​វិញ្ញាណ ក្ខ​ន្ធ​អ្នក​ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​បាក់​រលំអគារ​នៅ​ក្រុងកែប​រយៈពេល​១​នាទី​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី បាន​ធ្វើការ​វាយតម្លៃ​ថា គណៈកម្មការ​អន្តរជាតិ​បាន​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្ថានភាព​ផ្លូវ​ដែល​អម​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​តាម​តំបន់ឆ្នេរ ក្នុង​ខេត្ត​ចំនួន​៤​របស់​កម្ពុជា ។ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​ប្រ​ណាំ​កង់​ពិភពលោក​នេះ នឹង​អាច ធ្វើ​ឡើង​ម្ដងទៀត​នៅ​ឆ្នាំ​២០២១​ខាង​មុខ ព្រោះ​លទ្ធផល​ដែល​យើង​ទទួល​បាន​ក្នុងថ្ងៃនេះ​ជោគ​ជ័យ​ខ្លាំង ព្រមទាំង​បាន​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​តំបន់​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ​ព្រមទាំង​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​សរុប​ការ​ប្រណាំង​មាន​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ ។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា ការ​ប្រកួត​ទាំង​៣​ថ្ងៃនេះ​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​គណៈកម្មការ​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក ដែល​​ការ​ប្រកួត​មួយ​ដំណាក់​ៗ​ទទួល​បាន ជោគជ័យ​ខ្លាំង ។ ជា​ពិសេស កីឡាករ​កម្ពុជា​ទាំង​៣​រូប​ថ្វី​ដ្បិត​ទើបតែ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ ការណ៍​ធំ​បែប​នេះ​មែន តែ​ពួក​គេ​ធ្វើ​បាន​ល្អ​ខ្លាំង ណាស់ ដែល​មាន​កីឡាករ សាន ម៉ា​ណា​វ កីឡា ករ ហួត ឡាយ​រស្មី និង​កីឡាករ គឹ​ម ច​ន្ធូ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ ។

ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​ឯកត្តជន ដែលទទួល​បាន​ពី​ការ​ប្រណាំង​រយៈពេល​៣​ថ្ងៃនេះ​កីឡាករ​ឡាវ Phounsavath Anya ជាប់​ចំណាត់ ថ្នាក់​លេខ​១ ដោយ​ប្រើ​ថេរវេលា​១១,៥៥,០២​ម៉ោង ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​កីឡាករ Mohd Zarff Mohamed Nur Aiman របស់ ក្រុម Sapura Cycling ប្រើ​ថិរវេលា​១១,៥៧,២១ ម៉ោង និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ Fung Ka Hoo មក​ពី​ក្រុម HKSI Pro Cycling ដោយ​ប្រើ​ថេរវេលា​១១,៥៧,២៧​ម៉ោង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ