ស្មារតីរបស់អ្នកបញ្ជាយានយន្ត គឺជាកត្តាសំខាន់បំផុតចំពោះសុវត្ថិភាពរបស់អ្នករួមដំណើរដែលបានផ្ញើអាយុជីវិតក្នុងការធ្វើដំណើរជាមួយនឹងរថយន្តនោះ ។ កាលណាអ្នកបើកបរមានអារម្មណ៍ងងុយដេកអាចធ្វើឱ្យបាត់បង់ម្ចាស់បង្កគ្រោះមហន្តរាយមួយប៉ព្រិចភ្នែក ។ ដូចនេះ ដើម្បីចៀសវាងនូវហេតុការណ៍អាក្រក់កើតទ្បើង ខណៈពេលអ្នកបើកបរទាំងងងុយដេកសូមលើកយកវិធីសាស្ត្រងាយៗមួយចំនួន ដែលដកស្រង់ចេញពីគេហទំព័របរទេសមួយដូចតទៅ៖
+ទទួលទានដំណេកពេលរាត្រីឱ្យបានគ្រប់គ្រាន់ ត្រូវចូលគេងមុនម៉ោង៧ទៅ៩យប់ ។ នៅពេលលោកអ្នកគេងមិនគ្រប់គ្រាន់នឹងនាំឱ្យមានអារម្មណ៍រសាប់រសល់ ដែលធ្វើឱ្យស្រទាប់ត្របកភ្នែកទន់ស្ទើរបើកមិនរួច រហូតអាចបើកបរទាំងធ្មេចភ្នែកដោយមិនដឹងខ្លួនក៏ថាបាន ។
+ចូលកំណត់ពេលវេលាឈប់សម្រាប់ជារៀងរាល់២ម៉ោងម្តង ក្នុងអំទ្បុងពេលធ្វើដំណើរផ្លូវឆ្ងាយ ។
+ចាត់ចែងការធ្វើដំណើរដោយផ្លាស់ប្តូរវេនបើកបរជាមួយដៃគូរួមដំណើរ ។
+ចៀងវាងការបើកបរនៅចន្លោះពេលពាក់កណ្តាលយប់ និងព្រឹកព្រលឹម ជាទូទៅវេលានេះ គឺជាពេលជួបបញ្ហាច្រើនបំផុត ។
+ចៀសវាងទទួលទានអាហារច្រើន ហើយបន្ទាប់មកទៅបើកបររថយន្ត ។
+សូមកុំយកចិត្តរបស់អ្នកផ្តោតទៅលើអារម្មណ៍ងងុយដេក ។
+រកកន្លែងសុវត្ថិភាពដេកមួយស្របក់ ដោយចំណាយពេល១៥ទៅ២០នាទី ។
+ឈប់រថយន្តរកកន្លែងសមគួរ ដើម្បីសម្រាកមួយយប់ ប្រសិនបើធ្វើដំណើរផ្លូវឆ្ងាយ ។
+ពិសារកាហ្វេ២ពែង ឬមួយកំប៉ុងដែលអាចបង្កើនស្មារតីស្រស់ថ្លាបានប៉ុន្មានម៉ោងដែរ ។
គួរបញ្ជាក់ថា រថយន្ត Volvo និង Mercedes មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ដែលមានសមត្ថភាពផ្តល់សញ្ញារំញ័រដល់អ្នកបើកបរភ្លាមៗខណៈពួកគេបានលង់លក់ក្នុងដំណេកក្នុងពេលកំពុងបើកបរ ៕
ចែករំលែកព័តមាននេះ