ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​ប្រកាស​រាល់ថ្ងៃ​ពុធ​ជា​ថ្ងៃ​ឈប់​សម្រាក ខណៈ​កំពុង​ព្យាយាម​សន្សំ​សំចៃ​ប្រេងឥន្ធនៈ

1 អាទិត្យ មុន

ទីក្រុង​កូ​ឡុំ​បូ ៖ ប្រទេស​ស្រី​លង្កា​បាន​ប្រកាស​ថា រាល់ថ្ងៃ​ពុធ ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ស្ថាប័នរដ្ឋ អំឡុង​ពេល​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ខណៈ​ដែល​ប្រទេស​ដី​កោះ​មួយ​នេះ កំពុង តែ​តស៊ូ​ជាមួយ​ការ​ខ្វះខាត​ដែល​អាច​កើត​មាន បន្ទាប់​ពី​សង្គ្រាម​របស់​សហរដ្ឋអាមេរិក…

ទីក្រុង​កូ​ឡុំ​បូ ៖ ប្រទេស​ស្រី​លង្កា​បាន​ប្រកាស​ថា រាល់ថ្ងៃ​ពុធ ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ស្ថាប័នរដ្ឋ អំឡុង​ពេល​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ខណៈ​ដែល​ប្រទេស​ដី​កោះ​មួយ​នេះ កំពុង តែ​តស៊ូ​ជាមួយ​ការ​ខ្វះខាត​ដែល​អាច​កើត​មាន បន្ទាប់​ពី​សង្គ្រាម​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ជាមួយនឹង​ប្រទេស​អ៊ី​រ៉​ង់​។

ស្រី​លង្កា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​កាត់​បន្ថយ​ម៉ោង​ធ្វើការ ដើម្បី​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ដែល​ភាគច្រើន​នាំ​ចូល​ពី​មជ្ឈិមបូព៌ា​។ ហើយ​ចាប់ពី​ថ្ង​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ តទៅ ស្ថាប័នរដ្ឋ ក៏​ដូច​ជា​សាលារៀន និង​សាកលវិទ្យាល័យ នឹង​ដំណើរការ​ត្រឹម​៤​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នោះ មន្ត្រីរាជការ ក៏​ត្រូវ​បាន​ប្រាប់​ឱ្យធ្វើ​ការ​ពី​ផ្ទះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ​។

ប្រធានាធិបតី​ស្រី​លង្កា លោក Anura Kumara Dissanayake កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់​ថា រដ្ឋាភិបាល​ក៏​កំពុង​ស្នើ​សុំ​ឱ្យ​វិស័យ​ឯកជន​អនុវត្ត​តាម​ផង​ដែរ ហើយ​លោក​ក៏​បាន​ប្រកាស​ថា រៀងរាល់ថ្ងៃ​ពុធ គឺជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ស្ថាប័នរដ្ឋ​។

ការ​ប្រកាស​នេះ គឺជា​វិធានការ​រឹត​បន្តឹង​ចុង​ក្រោយ​បំផុត​ក្នុង​ចំណោម​វិធានការ​រឹត​បន្តឹង​ជា​បន្តបន្ទាប់​ដែល​បាន​អនុវត្ត​ដោយ​បណ្តា​ប្រទេស​នៅ​ទ្វីបអាស៊ី ចាប់តាំងពី​សង្គ្រាម​បាន​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ធ្លាប់​ដឹក​ប្រេង​រាប់​លាន​បារ៉ែល​ពី​ឈូង​សមុទ្រ​ចូល​ទៅ​ក្នុង​តំបន់​នេះ​។ ជាក់ស្តែង ៩០% នៃ​ប្រេង និង​ឧស្ម័ន​ទាំងអស់​ដែល​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​នេះ កាលពី​ឆ្នាំ​មុន​បាន​តម្រង់​ទៅ​ទ្វីបអាស៊ី ដែល​ជា​តំបន់​នាំ​ចូល​ប្រេង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​៕ ប្រភព ៖ BBC និង The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ