ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​សច្ចា​សងសឹ.ក​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ការ​ធ្វើ​ឃា​.ត​ប្រមុខ​សន្តិសុខ លោក Ali Larijani

2 អាទិត្យ មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ មេដឹកនាំ​កងទ័ព​អ៊ី​រ៉​ង់​សច្ចា​សងសឹក​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត ចំពោះ​ការ​ធ្វើឃាត​ប្រមុខ​សន្តិសុខ​ជាតិ​របស់​ខ្លួន នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC…

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ មេដឹកនាំ​កងទ័ព​អ៊ី​រ៉​ង់​សច្ចា​សងសឹក​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត ចំពោះ​ការ​ធ្វើឃាត​ប្រមុខ​សន្តិសុខ​ជាតិ​របស់​ខ្លួន នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង The Guardian បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ​ឆ្នាំ២០២៦​។

មេបញ្ជាការ​កងទ័ព​អ៊ី​រ៉​ង់ លោក Amir Hatami បាន​គំរាម​ថា​នឹង​ធ្វើការ​សងសឹក​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​សម្លាប់​ប្រធាន​សន្តិសុខ​ជាតិ​អ៊ី​រ៉​ង់ លោក Ali Larijani ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល​។ លោក Hatami បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការ​ឆ្លើយ​តប​របស់​អ៊ី​រ៉​ង់​ចំពោះ​ការ​ធ្វើឃាត​លេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាន់ខ្ពស់​នឹង​មាន​ភាព​ម៉ឺងម៉ាត់​បំផុត​»​។

ជាមួយ​គ្នា​នោះ​ដែរ កងកម្លាំង​ឆ្មាំ​បដិវត្តន៍ ដែល​ជា​កម្លាំងយោធា​ដ៏​មាន​ឥទ្ធិពល​របស់​អ៊ី​រ៉​ង់ ដែល​ដាច់​ដោយឡែក​ពី​កងទ័ព​នោះ ក៏​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦ ថា ខ្លួន​បាន​បាញ់​មី​ស៊ី​ល​ទៅ​ភាគ​កណ្តាល​អ៊ី​ស្រា​អែ​ល ដើម្បី​សងសឹក​ចំពោះ​ឈាម​របស់​លោក Ali Larijani និង​សហការី​លោក ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​។

សូម​ជម្រាប​ថា លោក Ali Larijani គឺជា​អ្នកនយោបាយ មន្ត្រី​យោធា និង​ជា​ទស្សនវិទូ​ដ៏​សំខាន់ ដែល​បាន​បម្រើ​ការ​ជា​លេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាន់ខ្ពស់ ចាប់ពី​ឆ្នាំ ២០២៥ រហូត​ដល់​ការ​ធ្វើឃាត​លោក​នៅ​ឆ្នាំ ២០២៦​។

សម្រាប់​លោក Ali Larijani ត្រូវ​បាន​ប្រជាជន​អ៊ី​រ៉​ង់​ចាត់ទុកជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ប្រទេស ដោយ​ទទួល​បានការ​ជឿ​ទុកចិត្ត​បំផុត​ពី​អតីត​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ លោក Ayatollah Ali Khamenei ដែល​បាន​បាត់បង់​ជីវិត​ក្នុង​វាយប្រហារ​រួម​គ្នា​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​នោះ និង​មេដឹកនាំ​កំពូល​បច្ចុប្បន្ន លោក Mojtaba Khamenei ។ ដូច្នេះ​ការ​ស្លាប់​លោក Ali Larijani ពិតជា​រំជើបរំជួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​៕

លោក Ali Larijani

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ