ញាតិប៉ុន្មានពួកដែលគួរសង្គ្រោះ ?
ញាតិ៧សន្តានលោកឱ្យរាប់ផ្នែកខាងលើបីគឺ ឪពុកម្តាយ, ដូនតា និងដូនតាទួត ខាងក្រោមបីគឺ កូន, ចៅ, ចៅទួត និងកណ្តាលគឺខ្លួនឯង១ រួមជា៧…
ញាតិ៧សន្តានលោកឱ្យរាប់ផ្នែកខាងលើបីគឺ ឪពុកម្តាយ, ដូនតា និងដូនតាទួត ខាងក្រោមបីគឺ កូន, ចៅ, ចៅទួត និងកណ្តាលគឺខ្លួនឯង១ រួមជា៧…
ញាតិ៧សន្តានលោកឱ្យរាប់ផ្នែកខាងលើបីគឺ ឪពុកម្តាយ, ដូនតា និងដូនតាទួត ខាងក្រោមបីគឺ កូន, ចៅ, ចៅទួត និងកណ្តាលគឺខ្លួនឯង១ រួមជា៧ តែន័យមួយទៀតលោកឱ្យរាប់ទាំងពីរខាងគឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមក និងតាំងពីដូនតាទី៧ខាងបិតាចុះមក ហៅថា ញាតិប្រាំពីរសន្តាន ឬញាតិទាំង៧ពួកដែលគួរសង្គ្រោះ ។
ញាតិទាំង៧ពួកនេះជាមនុស្សដែលគួរសង្គ្រោះ តាមធម្មតាមនុស្សល្អតែងស្រឡាញ់រាប់អាននិងសង្គ្រោះ យឹ តយោង លើកស្ទួយ ផ្ចុងផ្តើមឱ្យញាតិសន្តានរបស់ខ្លួនឱ្យបានសិក្សាអប់រំ មានមុខរបរការងារសុចរិតនិងជួយដាស់តឿនដឹកនាំឱ្យពួកគេដើរលើផ្លូវល្អ ផ្លូវត្រឹមត្រូវយ៉ាងប្រពៃ តែចូរប្រយ័ត្នប្រយែងក្រែងក្លាយជាជនអគតិគឺលម្អៀង ប្រព្រឹត្តប្រាសចាកច្បាប់ និងគុណធម៌ ដោយសារតែការយោគយល់ថាជាសាច់ញាតិ ។
ហេតុននេះទើបលោកពោលថា ការចេះស្រឡាញ់រាប់អាននិងសង្គ្រោះញាតិសន្តានរបស់ខ្លួនដោយប្រពៃ ឈ្មោះថាជាសង្គហបុគ្គល ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ