ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញលេខ១១:១១ លើទូរស័ព្ទ តើមានអត្ថន័យយ៉ាងណា?

8 ខែ មុន

ជឿជាក់ថាមានបងប្អូនជាច្រើនប្រហែលជាឧស្សាហ៍ឃើញលេខ១១ៈ១១ ជាពិសេសគឺ ម៉ោង​១១ៈ១១​

ជឿជាក់ថាមានបងប្អូនជាច្រើនប្រហែលជាឧស្សាហ៍ឃើញលេខ១១ៈ១១ ជាពិសេសគឺ ម៉ោង​១១ៈ១១​នាទី មិនថាជាពេលថ្ងៃ ឬក៏ពេលយប់នោះទេ ។ តើលេខ១១ៈ១១ មាន អត្ថន័យយ៉ាងណា និងបង្ហាញនូវសញ្ញាយ៉ាងណាមកដល់បងប្អូន?

ក្រោយមានអ្នកឆាតសួរថា តើលេខ១១ៈ១១នោះ មានអត្ថន័យដូចម្ដេច? ព្រោះគាត់ឧស្សាហ៍ឃើញ​លេខ១១ៈ១១នោះ ពិសេសគឺម៉ោង១១ៈ១១នាទីនៅលើទូរសព្ទដៃរបស់គាត់ តើមានអត្ថន័យយ៉ាងដូចម្ដេច?

អ្នកគ្រូលី ពុទ្ធា ជាគ្រូទស្សន៍ទាយនៅលើបណ្ដាញសង្គមបានស្រាយបំភ្លឺជូនបងប្អូនទាក់ទងទៅនឹងកត្តាមួយចំនួន និងអត្ថន័យរបស់វា​ដូច្នេះថា ធម្មតាម៉ោង១១ៈ១១នាទី មិនថាថ្ងៃត្រង់ ឬក៏ពេលយប់ទេ គឺភាគច្រើនយើងបានឃើញវាដោយចៃដន្យ ។ ប្រសិនបើយើងឃើញវា ដោយចៃដន្យបែបនេះ វាបង្ហាញនូវសញ្ញាមួយចំនួនឱ្យបងប្អូនឈ្វេងយល់ ។

ឧទាហរណ៍នៅម៉ោង១១និង១១នៅពេលយប់សិន ។ បើសិនជាយើងទាញទូរសព្ទមកប៉ះចំម៉ោង១១ៈ១១នាទីយប់ដោយចៃដន្យនោះ គឺបង្ហាញ អំពីផ្លូវក្នុង ឬក៏ពពួកអមនុស្ស ឬក៏វិញ្ញាណដែលគេព្យាយាមទាក់ទងមកយើង ឱ្យហេតុ ឱ្យសញ្ញាណាមួយមកកាន់យើង ។

អ៊ីចឹងនៅក្នុងថ្ងៃដែលបងប្អូនទាញទូរសព្ទមក ឃើញម៉ោង១១ៈ១១នាទីយប់នឹងហើយ យប់នឹងបងប្អូនយល់សប្តិអ្វី ឧទាហរណ៍បើយល់សប្តិល្អ បងប្អូនអាចនឹងទទួលបានដំណឹងល្អនៅក្នុងពេលឆាប់ៗនេះ ។ តែបើសិនជាយល់សប្តិអាក្រក់ មានន័យថាបងប្អូននឹងមានគ្រោះថ្នាក់នៅពេលខាងមុខ គឺនៅក្នុងថ្ងៃដែលយើងបានឃើញម៉ោង១១ៈ១១នាទី គឺផ្លូវក្នុងគេបានបញ្ជូនសារ ឬក៏ ទំនាក់ទំនងណាមួយមកកាន់យើង ជាអមនុស្សក្ដី ជាដូនតា ឬក៏វិញ្ញាណដែលតាមថែរក្សាយើងក្ដី គឺគាត់បានបញ្ជូនដំណឹងឱ្យយើង ។

អ៊ីចឹងបើយើងយល់សប្តិ នឹងទទួលបាន ដំណឹងល្អ បើយល់សប្តិអាក្រក់ ចូរប្រយ័ត្ន ព្រោះយើងនឹងមានគ្រោះ ។ ប៉ុន្តែបើក្នុងករណីយើងអត់មានអីទាំងអស់ អ៊ីចឹងយើងគិតលើផ្លូវល្អ គឺអ្វីៗនឹងល្អប្រសើរ ។

មួយវិញទៀត នៅក្នុងចន្លោះ​ម៉ោង​នេះ គឺជាម៉ោងដែលបារមីក៏អាចទាក់ទងមកយើងដូចគ្នា បើយើងឃើញដោយចៃដន្យនៅលើម៉ោង១១ៈ១១នាទី ។ អ៊ីចឹងកុំភ្លេចលើកដៃអធិដ្ឋានសុំឱ្យអ្វីដែលយើងប្រាថ្នានោះ ទទួលបានផ្លែផ្កា ហើយនឹងជោគជ័យ ។

ចំណុចទី២ ម៉ោង១១ៈ១១នាទី មិនថាថ្ងៃត្រង់ ឬក៏ពេលយប់ទេ គឺតំណាងឱ្យភាពជោគជ័យនៅពេលអនាគត ។ ឧទាហរណ៍មួយថា មួយ១អាទិត្យនេះ ប្រសិនបើបងប្អូនគិតអំពីគម្រោងផែនការណាមួយរបស់បងប្អូន ស្រាប់តែពេលយើង កំពុងគិត ហើយចៃដន្យយើងទាញទូរសព្ទនឹងមក​ឃើញ​លេខ​១១ៈ១១នាទី នៅម៉ោងនឹង មានន័យថាគម្រោងនឹងដែលយើងធ្វើនៅក្នុងឱកាសសម្រេចផ្លែផ្កា ឬជោគជ័យ ។

អ៊ីចឹងហើយ ប្រសិនបើយើងមានឱកាសជោគជ័យខ្ពស់បែបនេះ ត្រូវតែរៀបចំផែនការឱ្យបានត្រឹមត្រូវ ព្រោះមនុស្សយើងចង់បានជោគជ័យ ត្រូវតែចេះរៀបចំគ្រលុក គ្រលាក់ ផែនការជីវិតនៅក្នុងការធ្វើកិច្ចការរបស់យើង ធ្វើមិចឱ្យសុក្រឹត្យ និងល្អប្រសើរ ។ នោះច្បាស់ណាស់ កិច្ចការរបស់យើងកាន់តែមានឱកាសជោគជ័យខ្ពស់ ក៏ប៉ុន្តែការដែល យើងគិតអ្វីមួយនៅក្នុងចិត្ត ឬគិតផែនការណាមួយហើយ យើងទាញទូរសព្ទមកប៉ះចំម៉ោង១១ៈ១១នាទីនេះ មានន័យថា អ្វីដែលយើងគិតនោះ គឺកំពុង​តែដើរផ្លូវត្រូវហើយ មិនខុសទេ ។ អ៊ីចឹងត្រូវការឱ្យខ្លួនយើងខិតខំបន្ថែមទៀត ។

លេខ១១ៈ១១នាទីនេះដដែល បង្ហាញអំពីសញ្ញាចិត្ត ប្រសិនបើយើងមើលឃើញ លេខ ១១ៈ១១នាទីនៃម៉ោងនេះដោយចៃដន្យ នៅក្នុងពេលដែលយើងរីករាយ ឬនៅក្នុងពេល ដែលយើងទុក្ខសោក នោះមានន័យថា សញ្ញាចិត្តរបស់យើងនឹងស្រូបទាញនូវអ្វីទាំងឡាយ នៅខាងមុខនឹងមករកយើងបែបនោះ ។

អ៊ីចឹងឧទាហរណ៍ ពេលនឹងបងប្អូនមានអារម្មណ៍ថាឈឺចាប់ សោកសៅ មិនសប្បាយចិត្ត ប៉ះទង្គិចលើរឿងលុយកាក់ លើរឿងវិបត្តិស្នេហា ឬក៏ជម្លោះអ៊ីចឹងទៅ ពេលដែល បងប្អូន មិនសប្បាយចិត្ត ស្រាប់​តែទាញទូរសព្ទមកប៉ះចំលេខ១១ៈ១១នាទីដោយចៃដន្យ ក្នុងពេល ដែលយើងកំពុងតែលំបាកចិត្តនឹងទៀត អ៊ីចឹងបងប្អូន គឺច្បាស់ណាស់ត្រូវតែត្រៀមខ្លួន ព្រោះរឿងរ៉ាវម៉ួហ្មងដែលយើងត្រូវជួបនឹងមានជាបន្តបន្ទាប់ទៀតមិនទាន់ចប់ ។

អ៊ីចឹងហើយគឺយើងត្រូវប្រយ័ត្នប្រយែង និងកសាងកម្លាំងស្មារតីរបស់ខ្លួនយើង កុំឱ្យចិត្តរបស់យើងទន់អូសទាញនូវរឿងចង្រៃៗ ឬក៏បញ្ហាចូលមកក្នុងជីវិតយើងបន្ថែម។ ប៉ុន្តែបើសិនជាយើងរីករាយ មានន័យថាពេលខាងមុខៗក៏អូសទាញសំណាង និងភាពរីករាយមកឱ្យយើងជាបន្តបន្ទាប់ ដូច្នេះយើងត្រូវតែពង្រឹងស្មារតីខ្លួនឯង ដើម្បីចាប់យកនូវលាភសំណាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ