ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាកំប្លោក ៖ ខ្មែរធ្វើជាអន្លក់ តែគេយកបូជាព្រះនៅប្រទេសស្រីលង្កា

4 អាទិត្យ មុន

ផ្កាកំប្លោក មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏និយមយកមកធ្វើជា

ផ្កាកំប្លោក មិនត្រឹមតែស្រស់ស្អាតនោះទេ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏និយមយកមកធ្វើជាបន្លែអន្លក់ ឬធ្វើជារបោយនំបញ្ចុកយ៉ាងឆ្ងាញ់ពិសា ។ ផ្ទុយទៅវិញ នៅប្រទេសស្រីលង្កា គេអត់បរិភោគទេ តែគេយកទៅបូជាព្រះ ។

ក្នុងការនិមន្តទៅបំពេញបុណ្យនៅប្រទេសស្រីលង្កា ព្រះវិរិយធម្មញាណ ពៅ ស៊ត បានបង្ហោះវីដេអូកាលពីពេលកន្លងទៅអំពីផ្កាកំប្លោកនៅប្រទេសស្រីលង្កាដែលគេ​យកទៅ​បូជាព្រះ ដោយព្រះអង្គបានមានថេរដីកាថា សូមបង្ហាញពីផ្កាកំប្លោក​នៅប្រទេសស្រីលង្កា នៅចេតិយថូប៉ារាម ដែលជាទីតម្កល់ឆ្អឹងដងកាំបិតខាងស្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើង ។ អ្វីដែលសំខាន់នោះ គឺគេយកផ្កា ហើយនៅស្រុកគេនឹង គឺយកផ្ការំចង់ ផ្កាព្រលឹត ហើយនិងផ្កាកំប្លោកនឹង គេអត់យកទៅធ្វើអន្លក់ ឬស្ល​បរិ​ភោគ ឬយកទៅធ្វើម្ហូបដូចយើងទេ គឺ​គេយកមកបូជាចំពោះគុណព្រះរតនត្រ័យ ។

ជុំវិញព្រះចេតិយថូប៉ារាម គេតែងតែកសាងព្រះពុទ្ធរូបជាប៉មមួយ ព្រះពុទ្ធរូបមួយអង្គ​ ហើយ ប្រជាជនគេដែលជាអ្នកកាន់ព្រះពុទ្ធសាសនា យកផ្កាភ្ញីយកមកបូជាអ៊ីចឹងទៅ ។

អាត្មាឥតដឹងទេ នេះជាលើកទីមួយហើយសម្រាប់អាត្មា ដែលឃើញគេយកផ្កា ដែលនៅស្រុកយើងធ្លាប់តែយកធ្វើអន្លក់ យកធ្វើម្ហូបស្ល ហើយស្រុកយើងតែងគិតថា ផ្កាទាំងអស់នេះ របស់នេះ ដូចជាគ្មានសារប្រយោជន៍អីសម្រាប់យកមកបូជាព្រះរតនត្រ័យនៃយើងទេ ។ យើងមិនដែលដឹងទេ ទើប​តែមកប្រទេសស្រីលង្កា នឹងទើបភ្ញាក់ព្រឺត។ គិតទៅ ផ្ការំចង់ក្ដី ផ្កាព្រលឹតក្ដី ផ្កាកំប្លោកក្ដី នៅស្រុកយើងគេយកទៅស្ល ឬយកទៅធ្វើជាអន្លក់ ។ ដូចជាព្រលឹតយើងយកស្លម្ជូឆ្ងាញ់ តែនៅទីនោះគឺអត់ទេ គេយកមកបូជាទាំងដើម ទាំងទង ទាំងផ្កា ។

រឿងបូជាផ្កាកំប្លោក ជាទីរីករាយ ជាទីជ្រះថ្លា អាត្មាអត់ដែលដឹងសោះថា របស់ទាំងនេះ គេយកមកបូជាព្រះបាន ។ អ៊ីចឹងការគោរពបូជាព្រះរតនត្រ័យ ខ្មែរយើងតែងយកបូជា ផ្កាឈូក ឬ ផ្កាម្លិះ ។ ប៉ុន្តែអត់ទេញាតិញោម​របស់អ្វីក៏ដោយ វត្ថុអ្វីក៏ដោយ ឱ្យតែយើងយករបស់ទាំងអស់នោះ វត្ថុទាំងអស់នោះ យកមកសម្អាត យកមកធ្វើឱ្យល្អ ហើយយើងជ្រះថ្លា បូជាគុណព្រះរតនត្រៃ គឺបានបុណ្យ បានកុសលដូចគ្នា ។

អ៊ីចឹងបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ផ្កាខ្លះដុះនៅក្នុងបឹង ដុះ​នៅក្នុងភក់ ដូចផ្កាកំប្លោក ផ្កាព្រលឹត នាំគ្នាបេះលេង បេះចោល យកធ្វើជារបស់ដែលមិនមានតម្លៃ ប៉ុន្តែឃើញទេ គេយកមកធ្វើជារបស់ដែលយកមកគោរពបូជាគុណបុណ្យព្រះរតនត្រ័យ ទៅជារបស់​មានតម្លៃ ហើយបាននូវបុណ្យកុសលទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ