ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​មាស រដូវ​កាល​ថ្មី​ចាប់ផ្ដើម​ជាផ្លូវ​ការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​មាស​«​អធិរាជ​គុន​ខ្មែរ ISI PALM» រដូវ​កាល​ថ្មី​ឆ្នាំ​២០២០ បាន​ប្រកាសបើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​នៅ​សង្វៀន​ស្ថានី​យ​ទូរទស្សន៍ PNN ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទកាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​មាស​«​អធិរាជ​គុន​ខ្មែរ ISI PALM» រដូវ​កាល​ថ្មី​ឆ្នាំ​២០២០ បាន​ប្រកាសបើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​នៅ​សង្វៀន​ស្ថានី​យ​ទូរទស្សន៍ PNN ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទកាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមករា ។

លោក ស្រឺ ស្រេង ប្រធាន​គ្រប់គ្រង​កីឡា ប្រដាល់​ប្រចាំ​សង្វៀន​ស្ថានីយទូរទស្សន៍​PNN បានឱ្យ​ដឹង​ថា យុទ្ធនាការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រ វាត់​អធិរាជ​គុន​ខ្មែរ​រដូវ​កាល​ថ្មី​នេះ មាន​កីឡាករ កម្ពុជា​៨​នាក​និង​កីឡាករ​ថៃ​៨​នាក់ ។

ការ​ប្រកួត​នេះ ជំហាន​ដំបូង​អនុវត្ត​ទៅ​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ​ដើម្បី​ចម្រាញ់​យក​តែ​កីឡាករ​៤​នាក់​ប៉ុណ្ណោះ​ក្នុង​១​ពូ​ល ឡើង​ទៅ​ប្រកួត​នៅ​ដំណាក់កាល​ទី​២​ដណ្ដើម​យក​ខ្សែក្រវាត់​ប្រាក់ ។ បន្ទាប់​មក​អ្នក​ឈ្នះ​មេដាយ​ប្រាក់​នឹង​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ហើយ ចុង​ក្រោយ​នៅ​សល់​តែ​២​រូប​ប៉ុណ្ណោះ សម្រាប់​ប្រកួត​ដណ្ដើម​យក​ខ្សែក្រវាត់​មាស ដែល​​មាន​ទឹកប្រាក់​រហូត​ដល់​៤០​លាន​រៀល ។ ចំណែក​ម្ចាស់ មេដាយ​ប្រាក់ ទទួល​បាន​ប្រាក់​រង្វាន់​​លើកទឹកចិត្ត​១​លាន​រៀល ។ ដោយឡែក រាល់​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​១​ស​ប្ដា​ហ៍​មាន​តែ​មួយគូ​ប៉ុណ្ណោះ​។

ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​នៃ​កម្មវិធី​«​អធិរាជ​គុន​ខ្មែរ​ISI PALM» រដូវ​កាល​ថ្មី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នេះ ចាប់ផ្ដើម​ប្រ កួត​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​ទី​៥ ខែមករា ។

កីឡាករ​កម្ពុជា​មាន ម៉​ន សា​ម៉េ​ត​, អេ​លី​ត ចំរើន​, ប៊ុ​ន សុធា​, ឃួ​ន ឡាំង​កូ​ស៊ី​ន​, អេ ណា​រ័​ត្ន​, វ៉ា​ន់ វឿ​ន​, ពេជ្រ ម្ទេសខ្មាំង និង​លាភ រ​ដ្ឋា​។​ចំណែក​កីឡាករ​ថៃ​មាន ឃុម ផ្សា​ក់​, ឃុម ភិ​ឈី​ត​, ណា​ខន លួង​, កាំ ឡៃ​យុគ​, ផៃ ងិ​ន​, ភិត​ឈុ​ន​ភុ​ន​, ផ្សា​ក់ អ៊ិន​ស៊ី និង ចៅ ផា​ហ៊ិ​ន ។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហ ព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ធ្វើកា​ផ្ដាំផ្ញើ​ដល់​កី ឡាករ​និង​គ្រូបង្វឹក ព្រមទាំង​ចៅក្រម អាជ្ញាកណ្ដាល ត្រូវ​យកចិត្តទុកដាក់​គោរព​វិន័យ​ឱ្យ​បាន​ល្អ ជៀសវាង​កំ​ឱ្យ​មាន​បាតុភាព​អ្វី​កើតឡើង​ឱ្យ​សោះ ។ លោក​បាន​សង្កត់ធ្ងន់​ថា នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​តម្លាភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ