ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បង្កើត​ឆ្នាំង​សាក​​ទូរ​ស័ព្ទ​ស៊េរី​ថ្មី​សម្រាប់​​ iPhone

11 ឆ្នាំ មុន

ក្រុម​ហ៊ុន​​ Apple បង្កើត​​ឆ្នាំង​សាក​​ទូរ​ស័ព្ទ​ស៊េរី​ថ្មី​​ A1300 សម្រាប់​​ផលិត​ផល​​ iPhone របស់​ខ្លួន​ ។ ផលិត​ផល​មួយ​ប្រភេទ​នេះ​​​ ​មាន​លក្ខណៈ​ស្រដៀង​​ទៅ​នឹង​ផលិត​ផល​ស៊េរី​មុន​​​ តែ​ក្រុម​ហ៊ុន​បាន​បន្ថែម​កម្រិត​ថាម​ពល​​​ និង​ភ្ជាប់​​បន្ទះ​ជ័រ​ដែល​អាច​ការពារ​​កម្តៅ​​ខ្លាំង​​​​កើត​ឡើង​នៅ​ពេល​បញ្ចូល​ភ្លើង​ ។

ក្រុម​ហ៊ុន Apple លើក​ឡើង​​ថា ឆ្នាំង​​សាក​ទូរ​ស័ព្ទ​ស៊េរី​ថ្មី​​នេះ​ ផលិត​ឡើង​​ដើម្បី​ស្នង​តំណែង​ផលិត​ផល​ស៊េរី​មុន​​ផលិត​ចន្លោះ​ឆ្នាំ​២០០៩​​ និង​២០១២​ ដែល​មាន​ឈ្មោះ​ថា​ Apple 5W European USB Power Adapter ត្រឹម​តែ​​អាច​​សាក​ថ្ម​ទូរ​ស័ព្ទ​​ iPhone 3GS, iPhone4 និង​​​  iPhone 4S ​ប៉ុណ្ណោះ​ ។ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ ក្រុម​ហ៊ុន​​ Apple មិ​ន​បាន​អះ​អាង​​បញ្ជាក់​ពី​តម្លៃ​ និង​​លក្ខណៈ​ពិសេស​ក្រៅ​ពី​នេះ​ទេ​ តែ​ឆ្នាំង​សាក​ A1300 ត្រៀម​បង្ហាញ​​វត្ត​មាន​​ក្នុង​បណ្តា​ប្រទេស​ទ្វីប​អឺរ៉ុប​​​ អាស៊ី​ និង​ទ្វីប​អាហ្វ្រិក​ផង​  ដែរ ៕