អ្នកជំនាញដ្រូនស្ទាក់ចាប់អ៊ុយក្រែនជាង ២០០ នាក់ ត្រូវបានបញ្ជូនទៅមជ្ឈិមបូព៌ា
អន្តរជាតិ ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានឱ្យដឹងថា អ្នកជំនាញយោធាអ៊ុយក្រែនជាង…
អន្តរជាតិ ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានឱ្យដឹងថា អ្នកជំនាញយោធាអ៊ុយក្រែនជាង…
អន្តរជាតិ ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានឱ្យដឹងថា អ្នកជំនាញយោធាអ៊ុយក្រែនជាង ២០០ នាក់ កំពុងស្ថិតនៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ដើម្បីជួយប្រទេសនានានៅទីនោះ ការពារប្រឆាំងនឹងដ្រូនអត្តឃាតរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នេះ អំឡុងថ្លែងសុន្ទរកថាមួយទៅកាន់សភាអង់គ្លេស កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន NHK និង Al Jazeera កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
រហូតមកទល់ពេលនេះ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ បានរងការខូចខាតដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ដើម្បីជាការសងសឹកបន្ទាប់ពីខ្លួនរងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Zelenskyy បានថ្លែងថា «អ្នកជំនាញប្រឆាំងបច្ចេកវិទ្យាដ្រូនរបស់អ៊ុយក្រែនចំនួន២០១ នាក់ កំពុងស្ថិតនៅតំបន់ទាំងមជ្ឈិមបូព៌ា ហើយ ៣៤ នាក់ផ្សេងទៀតត្រៀមខ្លួនរួចរាល់ ដើម្បីដាក់ពង្រាយ។ ក្រុមជំនាញអ៊ុយក្រែនត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត និងគុយវ៉ែត។ លោកបានកត់សម្គាល់ថា អ៊ុយក្រែនមានសមត្ថភាពផលិតដ្រូនស្ទាក់ចាប់ ២ ពាន់គ្រឿងជារៀងរាល់ថ្ងៃ ហើយលោកបន្តថា ដូច្នេះអ៊ុយក្រែនអាចផ្គត់ផ្គង់យ៉ាងហោចណាស់ ១ ពាន់គ្រឿងក្នុង១ថ្ងៃដល់ប្រទេសដែលត្រូវការជំនួយ។
សូមជម្រាបថា នៅក្នុងការឈ្លានពានលើអ៊ុយក្រែន ប្រទេសរុស្ស៊ីបានប្រើប្រាស់ដ្រូនអត្តឃាត Shahed ដែលផលិតដោយអ៊ីរ៉ង់ និងដ្រូនដែលត្រូវបានគេរាយការណ៍ថាផលិតក្នុងស្រុក ដោយផ្អែកលើបច្ចេកវិទ្យាដែលប្រើនៅក្នុងដ្រូន Shaheds ផងដែរ។
អ្នកសង្កេតការណ៍សន្និដ្ឋានថា ការកត់សម្គាល់របស់លោក Zelenskyy បានបញ្ជាក់អំពីបំណងរបស់លោកក្នុងការជំរុញឱ្យប្រទេសនានាផ្តល់ប្រព័ន្ធការពារដែនអាកាស និងជំនួយផ្នែកយោធាផ្សេងទៀតដល់អ៊ុយក្រែន ជាថ្នូរនឹងការផ្តល់ដ្រូនស្ទាក់ចាប់ ដែលទីក្រុងគៀវអាចគាំទ្រដល់ប្រទេសទាំងនោះ តាមរយៈបទពិសោធន៍ក្នុងសមរភូមិជាមួយរុស្ស៊ី៕ ប្រភព ៖ NHK និង Al Jazeera


ចែករំលែកព័តមាននេះ