ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់…ជិត​៣០​ម៉ឺន​នាក់​ឆ្លង​ឆ្នាំ​ផ្អើល​សៀមរាប !

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ដែល​ចូលរួម​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩​ចូល​ឆ្នាំ​២០២០ នៅ​ខេត្ដសៀមរាប មាន​ជិត​៣០​ម៉ឺន​នាក់…

ខេត្តសៀមរាប ៖ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ដែល​ចូលរួម​អបអរសាទរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩​ចូល​ឆ្នាំ​២០២០ នៅ​ខេត្ដសៀមរាប មាន​ជិត​៣០​ម៉ឺន​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ កើនឡើង​ជាង​៤% ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ថយ​ចុះ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ដ ផ្ញើ​ជូន​លោក​អភិបាលខេត្ត បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៩ ចូល​ឆ្នាំ​២០២០ មាន​២៩៦.៣២២​នាក់ កើនឡើង៤,៣៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​២៨៤.០៣១​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន ២៦.៣២២​នាក់ ថយ​ចុះ​២២,៦៥% បើ​ប្រៀបធៀប​នឹង​រយៈពេលដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ដែល​មាន​៣៤.០៣១​នាក់ ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ជាតិ​មាន​ប្រមាណ​២៧​ម៉ឺន​នាក់ គឺ​កើនឡើង​ប្រមាណ​៨% បើ​ប្រៀបធៀប​នឹង​រយៈពេលដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ដែល​មាន​ប្រមាណ​២៥​ម៉ឺន​នាក់ ។ ភ្ញៀវ​ទេសចរ​ជាង​៧​ពាន់​នាក់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តក្រចេះ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកលខេត្តក្រចេះ ៖ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិជាង​៧​ពាន់​នាក់ បាន​ទៅ​លេង​កម្សាន្ត​នៅ​តាមរមណីយដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្តក្រចេះ ក្នុង​អំឡុងថ្ងៃ​ឈប់​សម្រាក​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២០ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍ខេត្ត ។

លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែមករា​ថា ភ្ញៀវ ទេចរចំនួន​៧.៦៧៨​នាក់ បាន​មក​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តក្រចេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​សកល ក្នុង​នោះ​ភ្ញៀវ​បាន​ផ្តោត​សំខាន់​លើ​រមណីយដ្ឋាន​កាំ​ពី ។ លោក​អះអាង​ថា ចំនួននេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​គឺ​មានការ​កើនឡើង​។

រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ជា​រមណីយ​ដ្ឋា​ន​អេកូ​ទេសចរណ៍​មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទៅ​លេង​កម្សាន្ត ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សន្ធឹក​ទឹក​ហូរ​ខ្មួលខ្មាញ់​ថ្លាឈ្វេង​នៅ​តាម​ជ្រលង​ថ្ម​កណ្តាលទន្លេ​មេគង្គ ដែល​ដុះ​អម​ទៅ​ដោយ​ជួរ​ដើម​ជ្រៃ​ទឹកសាប ។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះក្រៅពី​អង្គុយ​ទទួលទាន​អាហារ​នៅ​លើ​រោង​ខ្យូ​ស​ផ្ទះទឹក ដែល​សហគមន៍​ទេសចរណ៍​បាន​សង់​ជាជួរ​ៗ​នៅ​តាម​មាត់ទឹក​ហូរ ពួក​គាត់​ក៏​នាំ​គ្នា​ចុះ​ងូតទឹក​លេង​ក្នុង​ភាព​សប្បាយ​អឺងកង​ផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ថ្លែង​ទៀត​ថា នា​រដូវប្រាំង​ឆ្នាំ​នេះ ខាង​មន្ទីរ​របស់​លោក​បាន​ចុះ​ពិនិត្យ​មើល​ពី​គុណភាព​និង​លក្ខណសម្បត្តិ​នៃ​រោង​ខ្យូ​ស ក៏​ដូច​ជាទី​តាំង​ផ្សេង​ៗ​ដែល​រៀបចំ​ដោយ​ប្រជា​សហគមន៍​សម្រាប់​ទទួលភ្ញៀវ​មក​លេង​កម្សាន្ត​នា​រដូវប្រាំង ដែល​សម្បូរ​ដោយ​ថ្ងៃ​ឈប់​សម្រាក ។

បន្ថែម​ពីលើ​នោះ ការ​ពង្រឹង​សេវាកម្ម​ផ្នែក​បដិសណ្ឋារកិច្ច ក៏​ដូច​ជា​តម្លៃ​មុខម្ហូប អនាម័យ​នៃ​ការ​វេច​ខ្ចប់ ក៏​ត្រូវ​បាន​លោក ប្រធាន​មន្ទីរ​អះអាង​ថា ក្រុមការងារ​របស់​លោក​បាន​ចុះ​ទៅ​ពង្រឹង​និង​បង្ហាត់បង្ហាញ​ដល់​ក្រុម​ប្រជា​សហគមន៍​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​រួច​អស់ហើយ​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ