ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ៣ ថ្ងៃនៃ​ពិធីបុណ្យ​អុំទូក មាន​ទេសចរជាតិ និង​ទេសចរបរទេស ដើរ​លេង​កម្សាន្ត​សរុប​ប្រមាណ ២ ៣៦៤ ៤០៧ នាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បាន​បង្ហាញ​ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ និង​ទេសចរ​បរទេស ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បាន​បង្ហាញ​ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ និង​ទេសចរ​បរទេស ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ មាន​ទេសចរ និង​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត សរុប​ប្រមាណ ២ ៣៦៤ ៤០៧ នាក់ ក្នុង​នោះ​ទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្តប្រមាណ ២ ៣២០ ១៩៩ នាក់ និង​ទេសចរ​បរទេសប្រមាណ ៤៤ ២០៨ នាក់ ។

ចំពោះ​ រាជធានី-ខេត្ត ចំនួន ៥ ដែល​ទទួល​បាន​ទេសចរ​ច្រើន​ជាងគេ​រួម​មាន ៖ ១. ខេត្តសៀមរាប ៖ ៣៦៨ ២៤៦ នាក់​, ២. ខេត្ត​ព្រះ​សីហ​នុ ៖ ៣២១ ០៧៦ នាក់​, ៣. រាជធានី​ភ្នំពេញ ៖ ៣០២ ៦៥៩ នាក់ ,៤. ខេត្តកំពត ៖ ១៩៥ ៦៩១ នាក់ និង ៥. ខេត្ត​ប៉ៃលិន ៖ ១៨៩ ២១៨ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ