ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ត្រៀម​ចូល​ធ្វើ​ការងារ​នៅ​រោងចក្រ T.S Sport ខេត្តកំពង់ស្ពឺ

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ទទួល​បានការ​បណ្តុះបណ្តាល​ត្រៀម​ចូល​ទីផ្សារ​ការងារ តាម​រយៈ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ រោងចក្រ…

ខេត្តកំពង់ស្ពឺ​ ៖ បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ​ទទួល​បានការ​បណ្តុះបណ្តាល​ត្រៀម​ចូល​ទីផ្សារ​ការងារ តាម​រយៈ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ រោងចក្រ T.S Sport ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១១ ខែមករា ឆ្នាំ ​២០២៦ ​។

លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ នឹង​ទទួល​បានការ​បណ្តុះបណ្តាល​អំពី​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម និង​នីតិវិធី​នៃ​ការ​រដោះ​ស្រាយ​វិវាទ​ការងារ ជំនាញ​ទន់ ព្រមទាំង​ជំនាញ​ផ្សេង​ៗ​ទៀត មុន​នឹង​ចូល​បំពេញការងារ​នៅ​តាម​ច្រវាក់​ផលិតកម្ម​។

លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បញ្ជាក់​បន្ថែម​ថា ក្រៅពី​សេវា​ទាំងអស់​ខាងលើ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ជា​ច្រើន​ទៀត ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ផ្តល់​ចំណេះដឹង និង​ផ្តល់​ការងារ​ជូន​បងប្អូន​គ្រប់​ៗ​គ្នា​ជា​បន្តបន្ទាប់​។

សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្វែងរក​ឱកាស​ការងារ ក៏​ដូច​ជា​ផ្តល់​ជំនាញ​ជូន​ដល់​អតីត​ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ​៕ អត្ថបទសហការ