វី ឌីណែត និងឪពុក ចេញមុខបញ្ជាក់ពាក់ព័ន្ធនឹងបទ«ឱ្យបងសុំស្រឡាញ់ផង»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វី ឌីណែត និងឪពុកលោក ហួរ ឡាវី បានចេញមុខបញ្ជាក់ពាក់ព័ន្ធទៅនឹងបទដែលមានចំណងជើងថា «ឱ្យបងសុំស្រឡាញ់ផង»…
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វី ឌីណែត និងឪពុកលោក ហួរ ឡាវី បានចេញមុខបញ្ជាក់ពាក់ព័ន្ធទៅនឹងបទដែលមានចំណងជើងថា «ឱ្យបងសុំស្រឡាញ់ផង»…
រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង វី ឌីណែត និងឪពុកលោក ហួរ ឡាវី បានចេញមុខបញ្ជាក់ពាក់ព័ន្ធទៅនឹងបទដែលមានចំណងជើងថា «ឱ្យបងសុំស្រឡាញ់ផង» ដែលអ្នកស្តាប់ភាគច្រើនយល់ថា ជាបទតែងនិពន្ធនិងសំនៀងដើមរបស់លោកហួរ ឡាវី ។

យ៉ាងណា ទាំង វី ឌីណែត និងលោក ហួរ ឡាវី បានចេញមុខអះអាងដូចគ្នាថា បទ«ឱ្យបងសុំស្រឡាញ់ផង» នេះ មិនមែនជាបទថ្មីដែលនិពន្ធឡើងដោយលោកហួរ ឡាវី ឡើយ ពោលជាបទជំនាន់ដើម គ្រាន់តែលោកយកមកច្រៀងឡើងវិញប៉ុណ្ណោះ ។

តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គមតារាចម្រៀងនាង វី ឌីណែត បានអះអាងថា ថ្ងៃនេះ នាងសុំមកបកស្រាយចំពោះការយល់ច្រឡំរបស់មហាជនមួយចំនួនដែលបានចូលខមមិនដោយលើកឡើងថា ប៉ា (លោក ហួរ ឡាវី ) យកបទគេមកច្រៀង ហើយដាក់និពន្ធខ្លួនឯង ។

នាងបន្តថា រឿងនេះ សូមបងប្អូនកុំយល់ច្រឡំ ព្រោះបទណាដែលគាត់Cover គឺCover ហើយ ហើយជំនាន់មុន គាត់នៅផលិតផ្សេងគ្នា ហើយខាងផលិតកម្មក៏យកមកឱ្យគាត់ច្រៀងដែរ អញ្ចឹងគាត់មិនដឹងទេថា បទនឹងជារបស់អ្នកណា ។

ចំណែកលោក ហួរ ឡាវី ក៏បានអះអាងថា សូមបងប្អូនកុំមានការយល់ច្រឡំ ដ្បិតលោកក៏ជាអ្នកអាចនិពន្ធបទចម្រៀងបានដោយខ្លួនឯងខ្លះដែរ ហើយកន្លងមក លោកក៏បានចេញបទមួយចំនួនផងដែរ ។

លោកបញ្ជាក់ថា បទរបស់លោកផ្ទាល់មានដូចជាបទ អាណែតមាសបង, អាល័យក្លិនអូន, សែនអាល័យ, ថ្ងៃណាបំភ្លចអូនបាន និងបទដងស្ទឹងស្រែខ្លុង ដែលបទទាំងអស់នេះសុទ្ធតែនិពន្ធដោយខ្លួនឯង ។

លោកបន្ថែមថា កន្លងមក លោកមិនដែលយកបទគេមកហើយដាក់ឈ្មោះនិពន្ធដោយរូបលោកនោះឡើយ តួយ៉ាងដូចជាបទ «ពីរមាត់យ៉ាងខ្លី និងឱ្យបងសុំស្រឡាញ់ផង» គឺមិនមែនជាបទរបស់លោកឡើយពោល គឺខាងផលិតកម្មយកមកអោយលោកច្រៀងថតប៉ុណ្ណោះ ។ លោកបញ្ជាក់ថា បទ«ឱ្យបងសុំស្រឡាញ់ផង» គឺជាបទចម្រៀងដើមដោយលោក វ័រ សារុន ខណៈពេលដែលអ្នកនិពន្ធបទភ្លេងជាអ្នកណាលោកមិនដឹងឡើយ ។

សម្រាប់ វី ឌីណែត បញ្ជាក់ថា បទ«ឱ្យបងសុំស្រឡាញ់ផង» នេះ ពីដើមមិនសូវល្បី លុះពេលលោក ហួរ ឡាវី យកមកច្រៀងឡើងវិញក៏មានភាពល្បី ដូច្នេះ ក៏មានបងប្អូនមួយចំនួនយល់ថា បទនេះជាបទរបស់គាត់ ។

យ៉ាងណាបើតាម វី ឌីណែត បកស្រាយនាពេលនេះ សង្ឃឹមថា បងប្អូនទាំងអស់ឈប់យល់ច្រឡំ ខណៈពេលបទចម្រៀងផ្ទាល់របស់លោក ហួរ ឡាវី ផ្ទាល់ គឺមានតែបទចម្រៀងដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ