ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​​ មេយប៊ែង​ ខេមបូឌា និងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC)​ ពង្រឹងកិច្ចសហប្រតិបត្តិការ លើការថែទាំសុខភាពឆ្លងប្រទេស ​ និងបទពិសោធន៍នៃការរស់នៅឱ្យកាន់តែប្រសើរឡើង

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ៦​ ខែកុម្ភៈ​ ឆ្នាំ ២០២៦ ​៖​​​ ធនាគារ មេយប៊ែង​ និងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី…

រាជធានីភ្នំពេញ, ថ្ងៃទី ៦​ ខែកុម្ភៈ​ ឆ្នាំ ២០២៦ ​៖​​​ ធនាគារ មេយប៊ែង​ និងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី MHTC​ បានពង្រឹងភាពជាដៃគូរបស់ខ្លួន ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពឆ្លងប្រទេស ដោយភ្ជាប់ប្រជាជនកម្ពុជាទៅកាន់សេវាវេជ្ជសាស្ត្រ ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី។ ភាពជាដៃគូនេះ បានផ្តល់ការគាំទ្រដល់អ្នកដែលសម្រេចចិត្តស្វែងរកការថែទាំសុខភាព និងវេជ្ជសាស្ត្រនៅក្រៅប្រទេស ដែលជាផ្នែកមួយនៃដំណើរកម្សាន្ត រួមមានទាំងការធ្វើដំណើរ ការចំណាយពេលជាមួយគ្រួសារ និងបទពិសោធន៍នៃការរស់នៅ ដែលឆ្លុះបញ្ចាំងពីភាពងាយស្រួលនៃការធ្វើដំណើរ និងការតភ្ជាប់គ្នាក្នុងតំបន់អាស៊ាន ដែលកំពុងតែមានការរីកចម្រើន។

ភាពជាដៃគូដ៏សំខាន់នេះ ត្រូវបានធ្វើឡើង​​ និងមានការចូលរួមជាសក្ខីភាពក្រោមវត្តមានរបស់អតិថិជនធនាគារ មេយប៊ែង ការចូលរួមពីមន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកទេសនានា និងឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា ដែលនេះ បានសបញ្ជាក់ឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យថែទាំសុខភាព ហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​នៃ
​បណ្តា​ប្រទេសទាំង២ ។

ការថែទាំសុខភាពនៅក្រៅប្រទេសនាពេលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកថាជាជម្រើសផ្ទាល់ខ្លួន និងការពិចារណាលើរបៀបរស់នៅ​បែបថ្មី ដែលអនុញ្ញាតឲ្យបុគ្គលម្នាក់ៗ និងក្រុមគ្រួសារអាចរៀបចំផែនការក្នុងការព្យាបាល ទន្ទឹមនឹងការធ្វើដំណើរកម្សាន្ត ការសម្រាកព្យាបាល និងការចំណាយពេលវេលាដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់។ នេះ ឆ្លុះបញ្ចាំងពីគំរូនៃដំណើរកម្សាន្តសុខភាពកាន់តែទូលំទូលាយនៅក្នុងតំបន់ ខណៈដែលប្រទេសម៉ាឡេស៊ី បានទទួលអ្នកធ្វើដំណើរដែលម​កទទួលសេវាកម្មថែទាំសុខភាពអន្តរជាតិប្រមាណជាង ១.៦លាននាក់ ក្នុងឆ្នាំ២០២៤ ដោយបង្កើតប្រាក់ចំណូលពីការធ្វើដំណើរថែទាំសុខភាពប្រម៉ាន ៦៧២ លានដុល្លារអាមេរិក (២,៧២ ប៊ីលានរីងហ្គីត) ដែលបង្ហាញពីការស្តារឡើងវិញយ៉ាងរឹងមាំក្រោយការរីករាលដាលនៃជំងឺរាតត្បាត និងតម្រូវការដែលកំពុងកើនឡើងនៅក្នុងតំបន់។ [1]

បន្ថែមពីលើនេះ ការប៉ាន់ប្រមាណក្នុងវិស័យនេះ បានបង្ហាញថា មានប្រជាជនកម្ពុជាចន្លោះពី ២០០.០០០ ទៅ ២៥០.០០០នាក់ បានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទទួលបានការព្យាបាលបែបវេជ្ជសាស្ត្រជារៀងរាល់ឆ្នាំ ដែលបង្ហាញពីសារៈសំខាន់នៃផ្លូវថែទាំសុខភាពឆ្លងដែន ដែលមានទំនុកចិត្ត និងមានការសម្របសម្រួលបានយ៉ាងល្អ។ [2] តាមរយៈភាពជាដៃគូនេះ ធនាគារ មេយប៊ែង និងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) នឹងផ្តល់នូវការសម្របសម្រួលកាន់តែល្អប្រសើរ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាថែទាំសុខភាព ព្រមទាំងធានានូវបទពិសោធន៍លើសេវាកម្មលើសពីសេវាកម្មទូទៅរបស់មន្ទីពេទ្យ។

ស្របទៅនឹងការវិវត្តនៃបទពិសោធន៍នេះ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានចែករំលែកអំពីរបៀប ដែលធនាគារនៅតែបន្តវិវត្តខ្លួនទៅមុខជានិច្ច ស្របតាមរបៀបរស់នៅរបស់អតិថិជន។ លោក បានមានប្រសាសន៍ថា៖ «នៅពេលដែលអតិថិជនរបស់យើង មានភាពសកម្មខ្លាំងនៅក្នុងតំបន់ ទាំងការរស់នៅ ការធ្វើដំណើរ និងការរៀបចំផែនការសម្រាប់អនាគត សេវាកម្មធនាគារ ក៏ត្រូវតែវិវត្តទៅជាមួយពួកគេផងដែរ។ តួនាទីរបស់យើងនាពេលបច្ចុប្បន្ន គឺលើសពីការផ្តល់សេវាធនាគារធម្មតា ពោលគឺការផ្តល់លទ្ធភាពទទួលបានបទពិសោធន៍ដែលល្អ មិនថាទាក់ទងនឹងសុខភាព និងតម្រូវការគ្រួសារ រហូតដល់ជម្រើសនៃការរស់នៅ ជាមួយនឹងការកសាងទ្រព្យសម្បត្តិ ក្នុងពេលយូរអង្វែង។ តាមរយៈភាពជាដៃគូនេះ យើងកំពុងតភ្ជាប់ប្រជាជនកម្ពុជាទៅកាន់សេវាថែទាំសុខភាព ដែលគួរឲ្យទុកចិត្តនៅក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងផ្តល់ការគាំទ្រដល់ដំណើរការហិរញ្ញវត្ថុ និងមូលធនឲ្យកាន់តែទូលំទូលាយ ជាមួយនឹងដំណោះស្រាយដែលនាំមកនូវទំនុកចិត្ត ចីរភាព និងភាពស្និទ្ធស្នាលក្នុងតំបន់។ ប្រទេសកម្ពុជា ក៏កំពុងមានភាពលេចធ្លោនៅលើទីផ្សារទេសចរណ៍បែបវេជ្ជសាស្ត្រដ៏មានសក្តានុពលសម្រាប់ប្រទេសម៉ាឡេស៊ី ដោយក្នុងនោះមានអ្នកជំងឺកម្ពុជាជាង ៣.៦០០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យសុខភាពក្នុងឆ្នាំ២០២៤ ដែលធ្វើឲ្យមានការកើនឡើងប្រមាណ ១៥% ធៀបនឹងឆ្នាំ២០២៣» ។ [3]

ក្រោមការដឹកនាំដោយក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) គឺជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រងលើវិស័យទេសចរណ៍វេជ្ជសាស្ត្ររបស់ប្រទេស។ MHTC អភិវឌ្ឍ លើកកម្ពស់ និងសម្របសម្រួលម៉ាកសញ្ញាសុខាភិបាលម៉ាឡេស៊ី ដោយកំណត់ទីតាំងប្រទេសម៉ាឡេស៊ីជាគោលដៅ ដែលគេពេញនិយមបំផុតសម្រាប់ទទួលបានការថែទាំវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់។ កិច្ចការនេះស្របទៅនឹងពាក្យស្លោករបស់ Malaysia Year of Medical Tourism 2026 (MyMT2026) គឺ៖ “Healing Meets Hospitality”។ ភាពជាដៃគូនេះ នឹងផ្តល់ជូនប្រជាជនកម្ពុជានូវទំនុកចិត្តក្នុងការទទួលបានសេវាថែទាំសុខភាព  ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យនៅប្រទេសម៉ាឡេស៊ី ដែលមានការគាំទ្រ សម្របសម្រួល និងធានាយ៉ាងច្បាស់លាស់ ព្រមជាមួយការផ្តល់ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ ដែលជាអត្តសញ្ញាណនៃបដិសណ្ឋារកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងទំនុកចិត្តរបស់អ្នកជំងឺ និងចីរភាពនៃសេវាថែទាំសុខភាពឆ្លងប្រទេស។ លោកបានបន្តថា៖ «ប្រព័ន្ធអេកូឡូស៊ីសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី គឺផ្អែកលើគុណភាព ទំនុកចិត្ត និងការយកចិត្តទុកដាក់ ដែលផ្ដោតលើអ្នកជំងឺជាចម្បង។ ស្របពេលជាមួយយុទ្ធនាការ Malaysia Year of Medical Tourism 2026 (MyMT2026) កិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារ មេយប៊ែង ខេមបូឌា នឹងផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា ដែលជ្រើសរើសប្រទេសម៉ាឡេស៊ីក្នុងការថែទាំសុខភាព ឬសុខុមាលភាព ដោយតភ្ជាប់ពួកគេទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងលើកកម្ពស់បទពិសោធន៍នៃដំណើរកម្សាន្តទាំងមូល ឲ្យកាន់តែជិតស្និទ្ធិ ការសម្របសម្រួលកាន់តែប្រសើរ និងសេចក្តីទុកចតិ្តសម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។»

កិច្ចសហប្រតិបត្តិការនេះ បានប្រមូលផ្ដុំនូវបណ្តាញគ្រឹះស្ថានថែទាំសុខភាពឈានមុខគេជាច្រើន រួមមានដូចជា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ូបាំង ជ័យយ៉ា Subang Jaya Medical Centre ដែលបានទទួលពានរង្វាន់ឧត្តមភាពម៉ាកសញ្ញាឆ្នើម FMTH និង វិទ្យាស្ថានឯកទេសបេះដូង Institut Jantung Negara ដែលជាម្ចាស់ជ័យលាភីផ្នែកឧត្តមភាពវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រឆ្នើម FMTH នៅក្នុងកម្មវិធីពានរង្វាន់មន្ទីរពេទ្យទេសចរណ៍វេជ្ជសាស្ត្រឆ្នើម (Flagship Medical Tourism Hospital Awards – FMTH) ឆ្នាំ២០២៥។ ក្នុងនោះ ក៏មានមន្ទីរពេទ្យល្បីៗផ្សេងទៀត រួមមាន Sunway Medical Centre Penang, IHH Healthcare, Prince Court Medical Centre, មន្ទីរពេទ្យ Pantai Hospital Kuala Lumpur, មជ្ឈមណ្ឌលសុខភាព MSU និង មជ្ឈមណ្ឌលឯកទេសភ្នែក OPTIMAX។ ជាផ្នែកមួយនៃភាពជាដៃគូនេះ ម្ចាស់ប័ណ្ណធនាគារ មេយប៊ែង និងអតិថិជន Premier នឹងទទួលបាននូវឯកសិទ្ធិភាព រួមមានការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃលើសេវាសុខភាព ដែលបានកំណត់នៅពេលទូទាត់ប្រាក់តាមរយៈប័ណ្ណធនាគារ មេយប៊ែង។

ក្រៅពីលទ្ធភាពទទួលបានសេវាថែទាំសុខភាព អតិថិជនរបស់ធនាគារ មេយប៊ែង ក៏អាចរីករាយជាមួយបទពិសោធន៍នៃការរស់នៅដ៏ល្អប្រសើរនៅទូទាំងប្រទេសម៉ាឡេស៊ី ជាមួយនឹងប័ណ្ណឥណពន្ធ ឬឥណទានរបស់ធនាគារ មេយប៊ែង ដែលជួយសម្រួលដល់ការថែទាំសុខភាព និងតម្រូវការប្រចាំថ្ងៃ។ ម្ចាស់ប័ណ្ណទាំងអស់ នឹងទទួលបាននូវភាពងាយស្រួលក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព និងការទទួលស្គាល់យ៉ាងទូលំទូលាយ រួមជាមួយការផ្តល់ជូនពិសេសពីអ្នកផ្តល់សេវាសុខភាពដែលបានកំណត់ ក៏ដូចជាតាមបណ្តាហាងទំនិញក្នុងស្រុក និងអន្តរជាតិផងដែរ។ បន្ថែមពីនេះ អតិថិជននឹងទទួលបានការទទួលបានប្រាក់ត្រឡប់មកវិញដោយឥតដែនកំណត់ ឬទទួលបានការសន្សំពិន្ទុប្តូរយករង្វាន់ (TreatsPoints) តាមរយៈការប្រើប្រាស់ប័ណ្ណឥណទានរបស់ធនាគារ មេយប៊ែង រាល់ការចំណាយលើការពិនិត្យសុខភាព ការធ្វើដំណើរ ការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តផ្សេងៗ។ ជាពិសេស អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ១៥% ជាមួយប័ណ្ណឥណពន្ធវីសា Manchester United លើការកក់សំបុត្រយន្តហោះនៅក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines រួមជាមួយការផ្តល់ជូននូវឯកសិទ្ធិភាពក្នុងការធ្វើដំណើរដទៃទៀត ដែលនេះនឹងជួយលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើរ និងការថែទាំសុខភាពឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

សម្រាប់អតិថិជន Premium លោកអ្នកនឹងទទួលបានបទពិសោធន៍កាន់តែពិសេស តាមរយៈការផ្តល់សេវាកម្មដោយផ្ទាល់ ពីអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង។ អតិថិជនអាចស្នើសុំជំនួយក្នុងការស្វែងយល់ពីជម្រើសនៃការថែទាំសុខភាព ការកក់សេវាព្យាបាល និងការទទួលបានការណែនាំសម្រាប់ការធ្វើដំណើរ ព្រមទាំងទទួលបានការផ្តល់ជូនផ្តាច់មុខផ្សេងៗ រួមមានការទទួលនៅអាកាសយាន្តដ្ឋាន និងការគាំទ្រជាអាទិភាព ព្រមទាំងការទទួលបានឯកសិទ្ធិភាពផ្សេងៗទៀត ដែលរៀបចំឡើង ដើម្បីធានានូវផាសុកភាព និងទំនុកចិត្ត។

តាមរយៈភាពជាដៃគូនេះ ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការទទួលបានសេវាថែទាំសុខភាពឆ្លងប្រទេស ព្រមទាំងផ្តល់នូវរួមបញ្ចូលនូវបទពិសោធន៍ហិរញ្ញវត្ថុ និងបែបផែនជីវិតឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងតួនាទីរបស់ធនាគារ មេយប៊ែង ក្នុងនាមជាអ្នកតភ្ជាប់សេវានៅក្នុងតំបន់ដែលលើសពីសេវាកម្មធនាគារធម្មតា និងបេសកកម្មរបស់ MHTC ក្នុងការជួយសម្រួលដល់ដំណើរនៃការថែទាំសុខភាពឆ្លងប្រទេសប្រកបដោយទំនុកចិត្ត៕ អត្ថបទសហការ