ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ ចូលរួម​វេទិកា​ជាន់ខ្ពស់​អាស៊ាន ស្តី​ពី ការងារ​សមរម្យ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា

11 ម៉ោង មុន

ប្រទេស​ហ្វី​លី​ពី​ន​ ៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ…

ប្រទេស​ហ្វី​លី​ពី​ន​ ៖ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ ​ចូលរួម​វេទិកា​ជាន់ខ្ពស់​អាស៊ាន ស្ដី​ពី ការងារ​សមរម្យ​ក្នុង​សេដ្ឋកិច្ច​ តាម​ថ្នាល​បច្ចេកវិទ្យា ដែល​រៀបចំ​ដោយ​ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន នៅ​ទីក្រុង​សេ​ប៊ូ សាធារណរដ្ឋ​ហ្វី​លី​ពី​ន ​។

វេទិកា​ជាន់ខ្ពស់​អាស៊ាន​នេះ មាន​គោលបំណង​ពិភាក្សា​លើ​បញ្ហា​ប្រឈម ការ​ស្វែងរក​ដំណោះស្រាយ ក៏​ដូច​ជា​ការ​ចែករំលែក​នូវ​វឌ្ឍនភាព ឧត្ត​មា​នុ​វត្ត​ន៍ និង​នវានុវត្តន៍ ក្នុង​ការ​រៀបចំ​ការងារ​សមរម្យ​សម្រាប់​អ្នកធ្វើការ​តាម​ថ្នាល​បច្ចេកវិទ្យា ឱ្យ​មាន​ភាព​ធន់ បរិ​យា​បន្ន និង​និរន្តរភាព ​។

ថ្លែង​ក្នុង​វេទិកា​នេះ ឯកឧត្តម សោម ចំណាន បាន​គូសបញ្ជាក់​អំពី​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ​សម្រាប់​ជំរុញ​ការងារ​សមរម្យ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ រួម​ទាំង​អ្នកធ្វើការ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា ដើម្បី​ធានា​ថា​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល ​៕ អត្ថបទសហការ