ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរមកកម្សាន្តរយៈពេល៣ថ្ងៃនៃពិធី​បុណ្យអុំទូក​មានចំនួនសរុប​១២៣.៩៥៥​នាក់

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ស្ថិតិ​ទេសចរ​ដែល​បាន​អញ្ជើញ​ទស្សនា​កម្សាន្ត ក្នុង​ឱកាស​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូកបណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តបាត់ដំបង រយៈពេល​៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី​០៤…

ខេត្តបាត់ដំបង ៖ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ស្ថិតិ​ទេសចរ​ដែល​បាន​អញ្ជើញ​ទស្សនា​កម្សាន្ត ក្នុង​ឱកាស​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូកបណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តបាត់ដំបង រយៈពេល​៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ដល់ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ សរុប​ដូច​ខាងក្រោម​៖

ភ្ញៀវ​សរុប​១២៣,៩៥៥​នាក់ កើនឡើង​១២.១៩% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤ មាន​ចំនួន​១១០,៤៨៩​នាក់ ក្នុង​នោះ ​​ភ្ញៀវ​ជាតិ​១២៣,០៨០​នាក់​កើនឡើង ១២.២២​% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣​មាន​ចំនួន​១០៩,៦៧៧​នាក់

​ភ្ញៀវ​អន្តរជាតិ​៨៧៥​នាក់ កើនឡើង​៧.៧៦ % បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤ មាន​ចំនួន​៨១២​​នាក់ ។

ស្ថិតិ​លម្អិត​ប្រចាំ​ថ្ងៃ៖

​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៥

-​ភ្ញៀវ​ទេសចរ​សរុប ៣៣,៨៨៧ នាក់ ក្នុង​នោះ

-​ភ្ញៀវ​ជាតិ ៣៣,៦៣៥ នាក់

-​ភ្ញៀវ​អន្តរជាតិ ២៥២នាក់

ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៥

-​ភ្ញៀវ​ទេសចរ​សរុប ៤៩,៧៦៩ នាក់ ក្នុង​នោះ

-​ភ្ញៀវ​ជាតិ ៤៩,៤៥៤ នាក់

-​ភ្ញៀវ​អន្តរជាតិ ៣១៥ នាក់

ថ្ងៃ​ទី​៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៥

-​ភ្ញៀវ​ទេសចរ​សរុប ៤០,២៩៩ នាក់ ក្នុង​នោះ

-​ភ្ញៀវ​ជាតិ ៣៩,៩៩១ នាក់

-​ភ្ញៀវ​អន្តរជាតិ ៣០៨ នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ