ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រ​ព័​ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០២៦​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុ​ជានា​សណ្ឋាគារ​ហា​យ៉ា​តរី​ជែ​ន​ស៊ី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​និង​លោកស្រី Elvira…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០២៦​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុ​ជានា​សណ្ឋាគារ​ហា​យ៉ា​តរី​ជែ​ន​ស៊ី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​និង​លោកស្រី Elvira Morella នាយិកា​គ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច និង​ប្រឹក្សា​យោបល់ នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​។

ថ្លែង​ក្នុង​ពិធី​នា​ឱកាស​នោះ លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​មាន​ប្រសាសន៍​ថា​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​បង្ហាញ​ថា កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​កំណត់​ទិស​ដៅ​ទៅ​កាន់ សកម្មភាព​ជាក់ស្តែង និង​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ក្នុង​ការ​តម្រង់​ទិស​វិស័យ​ហិរញ្ញវត្ថុ​ឱ្យ​ស្រប​តាម អាទិភាព​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ក្របខ័ណ្ឌ​ដែល​ត្រៀម​ដាក់​ចេញ​នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​របៀបវារៈ​នៃ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់ ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឆ្ពោះទៅ​រក​អនាគត​ប្រកបដោយ​ចីរភាព​។

លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​បន្ត​ថា​«​ការ​រៀបចំ​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​របស់​យើង មិន​ត្រឹមតែ​អាច​ចូលរួម ចំណែក​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​ឆ្លើយ​តប​នឹង​តម្រូវការ​អនុលោម​ភាព​តាម​ស្តង់ដា​បរិស្ថាន​របស់​ដៃគូ​ពាណិជ្ជកម្ម ដើម្បី​រក្សា ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សកល​»​។

លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​បន្ត​ទៀត​ថា ការ​រៀបចំ​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​របស់​យើង មាន​លក្ខណៈ ស្របគ្នា​នឹង​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​អាស៊ាន សហភាព​អឺរ៉ុប និង​ប្រទេស​សិង្ហ​បុរី ជាដើម ព្រមទាំង​បាន​គិតគូរ ពី​បរិបទ​ប្រទេស​កម្ពុជា​របស់​យើង​។

នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ ដាក់​ចេញ​នូវ​គោលនយោបាយ និង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង ការ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ចជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ផែនការមេ សម្រាប់​អភិវឌ្ឍ​វិស័យ​ថា​ម ពល​អគ្គិសនី​ឆ្នាំ​២០២២-២០៤០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០២៤-២០៣៣ ជាដើម​។

លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​បន្ថែម​ថា​ស្រប​តាម​ទិស​ដៅ​នេះ យើង​នឹង​បន្ត​រួមចំណែក​ក្នុង​ការ​កាត់ បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​រហូត​ដល់ ៥៥% ត្រឹម​ឆ្នាំ​២០៣៥ ដូចដែល​បាន​ចែង​នៅ​ក្នុង​ផែនការ​ជាតិ​រួម ចំណែក​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ដំណាក់កាល​ទី​៣ ហើយ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ នឹង​ត្រូវការ​ការ​វិនិយោគ​ទាំង​ពី​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន សម្រាប់​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ការ​បន្សំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​សកម្មភាព ជំរុញ នានា​ហើយ​ថវិកា​សាធារណៈ​តែ​មួយ​មុខ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ សម្រាប់​តម្រូវការ ហិរញ្ញវត្ថុ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​។​ដូចនេះ​ប្រទេស​កម្ពុជា​ត្រូវ​តែ​កៀរគរ​មូលធន​ឯកជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដើម្បី​កាត់​បន្ថយ​គម្លាត​មូលនិធិ​នេះ​ដែល​នឹង​ជួយ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​បៃតង និង​ការ​ចូលរួម​ពី​សំណាក់​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដែល​អាច​ផ្តល់​មូលនិធិ​ប្រកបដោយ​ចីរភាព​ដល់ សកម្មភាព​អាកាសធាតុ​ដែល​ចាំបាច់​។

លោក​ជំទាវ​បណ្ឌិត ជា​សិរី បាន​បញ្ជាក់​ថា​ទន្ទឹម​នេះ ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ក្នុង​ដំណាក់កាល​ដំបូង​នេះ​គឺ​សម្រាប់ ប្រើប្រាស់​ក្នុង​វិស័យ​ធនាគារ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា វិស័យ​ផ្សេង​ទៀត​មិន​មាន​សិទ្ធិ​ប្រើប្រាស់​ប្រព័ន្ធ វដ្ត​ករ​សាស្ត្រ​នេះ ដើម្បី​ទទួល​បាន​មូលនិធិ ឬ​ការ​វិនិយោគ​បៃតង​នោះ​ទេ​។

លោក​ជំទាវ​បណ្ឌិត​សូម​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទទួលយក​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​នេះ​ទៅ​ប្រើប្រាស់ ដើម្បី ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​រួម ក្នុង​ការ​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ធ្វើ​បច្ចុប្បន្ន​កម្ម​និង​ពង្រីក​វិសាលភាព ដល់​ការ​បន្សំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​សិក្សា​បញ្ចូល​វិស័យ​ដទៃ​ទៀត ដោយ​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​នៅ​ដំណាក់កាល​ទី​២ អាច​អនុវត្ត​បាន​កាន់តែ ទូលំទូលាយ​។​ព្រោះថា​ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ផ្លាស់​ប្តូរ​នូវ​របៀប​ធ្វើ​ធុរកិច្ច និង​ការ​រស់នៅ ដែល​ទាមទារ​ឱ្យ អាជីវកម្ម​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ តាម​រយៈ​ការ​បង្កើន​ប្រសិទ្ធភាព​ថាមពល ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ បៃតង ព្រមទាំង​អនុវត្ត​គោលការណ៍​អាជីវកម្ម​ប្រកបដោយ​ចីរភាព​។

លោក​ជំទាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​នេះ នឹង​ក្លាយជា​ក្របខ័ណ្ឌ​មួយ​សម្រាប់​កៀរគរ​ទុន ដើម្បី​សម្រប​សម្រួលការ​ផ្លាស់​ប្តូរ​នេះ​ហើយ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​វដ្ត​ករ​សាស្ត្រ​ហិរញ្ញវត្ថុ​ប្រកប ដោយ​ចីរភាព​នា​ថ្ងៃនេះ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​យ៉ាង​ស៊ីជម្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​តំបន់ និង​ការ​វិនិយោគ​អន្តរជាតិ ព្រមទាំង​ធានា​បាន​នូវ​ភាព​សម​ស្រប និង​អាច​អនុវត្ត​បាន​សម្រាប់ បរិបទ​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន​។

លោក​ជំទាវ បណ្ឌិត ជា​សិរី ស្នើ​ឱ្យ​ក្រសួង​ស្ថា​ប​ប័ន​ពាក់ព័ន្ធ​ទទួលយក​ប្រព័ន្ធ វដ្ត​ករ​សាស្ត្រ​នេះ​ទៅ​អនុវត្ត ដោយ​មិន​ត្រឹមតែ​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​បៃតង និង​បំពេញ​គោលដៅ​អាកាសធាតុ របស់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើម្បី​សហការ​បង្កើត​គុណ​តម្លៃ​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​រួម​គ្នា​កសាង​អនាគត​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា វដ្ត​ករ​សាស្ត្រ​គឺជា​ពាក្យ​ថ្មី​សំដៅ​ទៅ​លើ​ពាក្យ​ចាត់​ថ្នាក់​មួយ​ដែល​កំណត់​ជា​សកម្មភាព​មួយ​ផ្តល់​ផល​ល្អ​ដល់​អាកាសធាតុ​ឬ​មាន​ភាព​បៃតង​ទិស​ដៅ​សំខាន់​ជួយ​គាំទ្រ​ចីរភាព​ផ្នែក​បរិស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ