ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី​ប្រចាំឆ្នាំ​ថ្មី សម្រាប់​លោក​អ្នក​កើត​ឆ្នាំ មមី

6 ម៉ោង មុន

ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំមមី អដ្ឋស័ក សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​មមី​ បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំ​នេះ លោកអ្នកមិនសូវ​បានស្រួលបួលទេ គឺ​ថា លោកអ្នកត្រូវ​​ប្រទះនឹងឧបសគ្គ​ជាញឹកញយ ក្នុងដំណើរ​ការ​ជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នក​ត្រូវ​​ខំតាំង​ចិត្ត​ពុះពារ…

ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំមមី អដ្ឋស័ក សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​មមី​

បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំ​នេះ លោកអ្នកមិនសូវ​បានស្រួលបួលទេ គឺ​ថា លោកអ្នកត្រូវ​​ប្រទះនឹងឧបសគ្គ​ជាញឹកញយ ក្នុងដំណើរ​ការ​ជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នក​ត្រូវ​​ខំតាំង​ចិត្ត​ពុះពារ និងប្រឹង​រម្ងាប់​​ចិត្តទប់​ទល់នឹង​អធិករណ៍​​ឱ្យមែនទែន ហើយ​គួរតាំង​ចិត្តធ្វើការងារ ឬ​កិច្ច​ការយ៉ាង​ណា ។ ដោយសេចក្តីឧស្សាហ៍​ និង​ស្វាហាប់​ចុងបំផុត​​​​អ្នកខំបំពេញ​ឱ្យ​បាន​អង់អាចជានិច្ច ។ បើ​អ្នក​ធ្វើ​យ៉ាង​នេះ បាន​ទើប​អ្នកបានជោគជ័យ​គ្រាន់​បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ ។​

បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជា​បានសម្រេចដូច​សេចក្តីប្រាថ្នា​ ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះបីជាយ៉ាងនោះ​ក៏ដោយ ក៏គង់​តែនៅមានមនុស្សឫស្សាចំពោះ​ផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចអោយសោះ ព្រោះមានអ្នករង់ចាំជួយ​ឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនេះការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្ស​មានទុក្ខទោសគ្របសង្កត់​ណាមួយមកលួងលោម​​បញ្ចុះបញ្ចូល​​បញ្ជោរលើកជើង​​អ្នក​​​ឱ្យ​ចូលរួម​ការងារជាមួយគេ​ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែងរែកពុន​លើកដាក់របស់ធ្ងន់​ហួសពេកទេ ក្រែង​ធ្លោះចង្កេះ គ្រិចឆ្អឹងខ្នង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ