ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់លោកអ្នកកើតឆ្នាំ រោង
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណលើរូបអ្នក ត្រូវនិរាសពីគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅក្រហាយណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទោះជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញ បានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ ។
បើជាមនុស្សស្រីទំនាយថា ឆ្នាំនេះ ការរៀបចំមង្គលរបសអ្នកបានផលសម្រេចបំណងមែនពិតប្រាកដទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទី លោកអ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវ ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ ៕
ចែករំលែកព័តមាននេះ