ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Procold Flu បង្ហាញ​រូបរាង​ថ្មី ដើម្បី​អបអរសាទរ​ខួប ២៥​ឆ្នាំ នៃ​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​យ៉ាង​យកចិត្តទុកដាក់​នៅ​កម្ពុជា

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Kalbe International ដែល​ជា​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​រូបរាង​ថ្មី​នៃ​ផលិតផល Procold ផ្តាសាយ ដែល​ជា​ឱសថ​ព្យាបាល​ផ្តាសាយ​ដ៏​ពេញ​និយម​បំផុត​ដែល​ប្រជាជន​ខ្មែរ​ស្រលាញ់ និង​ប្រើ​អស់​២៥​ឆ្នាំ​។…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Kalbe International ដែល​ជា​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​រូបរាង​ថ្មី​នៃ​ផលិតផល Procold ផ្តាសាយ ដែល​ជា​ឱសថ​ព្យាបាល​ផ្តាសាយ​ដ៏​ពេញ​និយម​បំផុត​ដែល​ប្រជាជន​ខ្មែរ​ស្រលាញ់ និង​ប្រើ​អស់​២៥​ឆ្នាំ​។ ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​វិសេស​វិ​សាយ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ដៃគូ​ឱសថស្ថាន​សំខាន់​ៗ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ថ្មី នៃ​ការ​ផ្លាស់​ប្តូរ​រូបរាង​វេច​ខ្ចប់​ថ្មី​នៃ​ផលិតផល​សំខាន់​ៗ​ទាំង ៣ របស់​ក្រុមហ៊ុន Kalbe ​។

កេរដំណែល​នៃ​ការ​ផ្លាស់​ប្តូរ​ថ្មី
ចាប់តាំងពី​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា Procold បាន​ក្លាយជា​ឱសថ​ដែល​មិន​អាច​ខ្វះ​បាន​តាម​បណ្តា​ផ្ទះ​នីមួយ​ៗ​។ ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​នេះ គឺជា​និមិត្តរូប​នៃ​ពាក្យស្លោក “Procold នៅ​ជាមួយ​ប្រជាជន​កម្ពុជា​២៥​ឆ្នាំ​” ដើម្បី​បន្ត​ប្តេជ្ញា​ផ្តល់​ជូន​នូវ​ឱសថ​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​រយៈពេល​ច្រើន​ទសវត្សរ៍​ទៅ​មុខ​ទៀត ​។

លោក Marvin Lucky អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Kalbe International – កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ “​ការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​ដ៏​ប្រណីត​នេះ ឆ្លុះ​បញ្ចាំង​ពី​កា​រវិ​វ​ឌ្ឍ និង​ការ​លះបង់​មិន​ងាករេ​របស់​យើង​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​ជឿជាក់​លើ​Procold​តាំងពី​ឆ្នាំ ២០០១​។ តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​ការ​វេច​ខ្ចប់​ថ្មី​ដែល​មាន ៦​គ្រាប់​ក្នុង​មួយ​បន្ទះ យើង​ធានា​ថា​ការ​ប្រើប្រាស់ ២​បន្ទះ គឺ​គ្រប់គ្រាន់​សម្រាប់​ការ​ព្យាបាល​រយៈពេល ៣​ថ្ងៃ​ពេញលេញ ដែល​ផ្តល់​នូវ​តម្លៃ​សមរម្យ​និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជា​សះស្បើយ​។​”

លោក Marvin Lucky អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Kalbe International – កម្ពុជា​

រូបរាង​ទំនើប ជាមួយ​ប្រសិទ្ធភាព​ដែល​អ្នក​ជឿ​ទុកចិត្ត

ទោះបីជា​មានការ​ផ្លាស់​ប្តូរ​រូបរាង​ខាងក្រៅ ប៉ុន្តែ​សមាសធាតុ​ផ្សំ​និង​ប្រសិទ្ធភាព​គឺ​នៅ​ដដែល​។ Procold ផ្តាសាយ នៅ​តែ​បន្ត​ផ្តល់​ប្រសិទ្ធភាព​រហ័ស​ចំពោះ​រោគ​សញ្ញា​ដូច​ជា​៖
· ផ្តាសាយធំ និង​គ្រុនផ្តាសាយ
· កណ្តាស់ និង​តឹង​ច្រមុះ
· គ្រុនក្តៅ និង​ឈឺក្បាល
YouTube Link: https://youtu.be/35CGbcbBbp8​?​si=SvW96__wLydnwSYY

អំពី​ក្រុមហ៊ុន Kalbe International និង Procold
Kalbe International គឺជា​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ Procold ដែល​ជា​ម៉ាក​សញ្ញា​ឈានមុខ​គេ​របស់​ក្រុមហ៊ុន បាន​ក្លាយជា​ជម្រើស​ឱសថ (OTC) ដ៏​ចម្បង​នៅ​កម្ពុជា​អស់​រយៈពេល ២៥​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​លើ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​ផ្តាសាយ​គ្រប់​ប្រភេទ ​៕ អត្ថបទសហការ