ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ​ថវិកា ៥០ ម៉ឺន​ដុល្លារ ជួយ​សាងសង់​ផ្ទះ ១០០ ខ្នង​ ជា​លើក​ទី ២ ជូន​អតីត​យុទ្ធ​ជន​កម្ពុជា

6 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ស្មារតី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរជន​ស្នេហា​ជាតិ ក្រុមហ៊ុន ជីប ម៉ុង បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ថវិកា​ចំនួន ៥០ ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ​ចំនួន…

រាជធានីភ្នំពេញ​ ៖ ក្នុង​ស្មារតី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរជន​ស្នេហា​ជាតិ ក្រុមហ៊ុន ជីប ម៉ុង បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ថវិកា​ចំនួន ៥០ ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ផ្ទះ​ចំនួន ១០០ ខ្នង ជា​លើក​ទី ២ ជូន​ដល់​អតីត​យុទ្ធ​ជន​ ។ កម្ម​ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម និង លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង ​។

បន្ទាប់​ពី​ការ​ឧបត្ថម្ភ​សាងសង់​លំនៅ​ដ្ខា​ន​លើក​ទី ១ ចំនួន ១០០ ​ខ្នង ក្នុង​ខេត្តកំពង់ធំ កាលពី​ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ លោកអ្នកឧកញ៉ា លាង ឃុន ក៏​បាន​ឧបត្ថម្ភ​បន្ថែមចំនួន ៨០ លាន​រៀល ដើម្បី​សាងសង់​ទីស្នាក់ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តកំពង់ធំ ផង​ដែរ​ ។ ពេល​នេះ ក្រុមហ៊ុន ជីប ម៉ុង បាន​បន្ត​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន ៥០ ម៉ឺន​ដុល្លារ សម្រាប់​សាងសង់​ផ្ទះ​ចំនួន ១០០​ ខ្នង ជា​លើក​ទី ២ បន្ថែម​ទៀត ​។ ការ​ឧបត្ថម្ភ​ថ្មី​នេះ នាំ​ឱ្យ​ចំនួន​ផ្ទះ​សរុប​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា កើនឡើង​ដល់​ទៅ ២០០ ខ្នង​ឯណោះ ​។

ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ ឈរជើង​យ៉ាង​រឹង​មាំ​ជាង ៤០ ឆ្នាំ​ក្នុង​សង្គម​ខ្មែរ ជីប ម៉ុង ព្រមទាំង​ពហុ​ពាណិជ្ជកម្ម​ជាង ១៤ នៅ​តែ​បន្ត​នៅ​ក្បែរ​បងប្អូន​ខ្មែរ ផ្តល់​ត្រឡប់​ទៅ​សង្គម​វិញ តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​ ។ ថ្មី​ៗ​នេះ ជីប ម៉ុង បាន​ឧបត្ថម្ភ​សាងសង់​អគារសិក្សា​ថ្មី​សរុប​ចំនួន ៦ ទីតាំង រួម​មាន​ ៖ ខេត្តឧត្តរមានជ័យ​ចំនួន ២ ទីតាំង​, ខេត្តព្រះវិហារ​ចំនួន ២ ​ទីតាំង​, ខេត្តបន្ទាយមានជ័យ​ចំនួន ១ ទីតាំង​, និង​អគារសិក្សា ១ ខ្នង កម្ពស់ ៣​ជាន់ នៅ​សាលា​បឋម​សិក្សា​ព្រៃ​-​ស ដោយ​ចំណាយ​ថវិកា​សរុប​ជាង ១ ​លាន​ដុល្លារ​ ។

ដោយឡែក ក្នុង​ឱកាស​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ​២០២៦ ថ្មី​ៗ​នេះ ជីប ម៉ុង ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន ១ លាន ៣ សែន ៥ ម៉ឹ​ន​ដុល្លារ ជូន​ដល់​កាកបាទក្រហមកម្ពុជា តាម​រយៈ​ការ​ចូលរួម​ដោយ​ផ្ទាល់ និង​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ រួម​មាន ​៖ គម្រោង​មន្ទីរពេទ្យ​កម្ពុជា​, សភាពាណិជ្ជកម្ម​កម្ពុជា​, សមាគម​ឧកញ៉ា​កម្ពុជា​, និង​នាយកដ្ឋាន​គយ ដើម្បី​បន្ត​ចូលរួម​សម្រាល​បន្ទុក​សង្គម និង​លើកកម្ពស់​សកម្មភាព​មនុស្សធម៌​ទូ​ទាំង​ប្រទេស​ ។
ស្មារតី​រួបរួម​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ! ៕ អត្ថបទសហការ