ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសី​ប្រចាំឆ្នាំ​ថ្មី សម្រាប់​លោក​អ្នក​កើត​ឆ្នាំ ថោះ

1 នាទី មុន

ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំមមី អដ្ឋស័ក សម្រាប់​លោក​អ្នក​កើត​ឆ្នាំថោះ បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងមានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នក​បានរៀបមង្គលការក្នុងឆ្នាំនេះ…

ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំមមី អដ្ឋស័ក សម្រាប់​លោក​អ្នក​កើត​ឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងមានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នក​បានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបស័គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខានដល់អ្នក​ក្នងុរយៈឆ្នាំនេះមួយចំនួន ។​

បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវ​មានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តភក្តិជិតស្និទ្ធ​ជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយ​ឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវ​រងនូវអំពើសង្កត់សង្កិនយ៉ាងគួរ​ឱ្យធរមានចិត្ត ចូរកុំគប្បី​បញ្ចេញឈ្មោះបោះសម្លេង​ជាតួត្លុកកំប្លែងលេងជាមួយគេញយៗ ពេក ចូរខំបំពេញ​ខ្លួន​ឱ្យគេឃើញ​ថា យើងជាមនុស្ស​មានរបៀប និងសុភាពរៀបរយ​ ចូរធ្វើសេចក្តីល្អ​តបតជាមួយ​សត្រូវ ទើប​គ្រោះរបស់អ្នក​នឹងត្រូវ​បន្ទោរបង់ បន្ធូរបន្ថយ​ទៅបានខ្លះ ហើយ​ពេលក្រោយ​មានគេជួយ​ឱ្យ​បានទ្រព្យសម្បត្តិ​​ និងបានស្តុកស្តម្ភ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ