ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃ​នៅ​ពីក្រោយ​ភេសជ្ជៈ កូ​កា​-​កូ​ឡា នៅ​កម្ពុជា ​៖ ភាព​រីករាយ មោទនភាព និង​ការ​លះបង់ សម្រាប់ភេសជ្ជៈ​គ្រប់​ដប (មានវីដេអូ)

1 នាទី មុន

រាជធានីភ្នំពេញ ៖ នៅ​ទី​នេះ រាល់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​គ្រប់​ដប ត្រូវ​បាន​ផលិត​ដោយ​ដៃ​ខ្មែរ ហើយ​រាល់ដៃ​នីមួយ​ៗ​មាន​បង្កប់​រឿងរ៉ាវ​រៀងខ្លួន ​។ នៅ​ប្រទេស​កម្ពុជា សាច់​រឿង​របស់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា មិន​គ្រាន់តែ​ត្រូវ​បាន​ពណ៌នា​តាម​រយៈ​ដប​ភេសជ្ជៈ…

រាជធានីភ្នំពេញ ៖ នៅ​ទី​នេះ រាល់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​គ្រប់​ដប ត្រូវ​បាន​ផលិត​ដោយ​ដៃ​ខ្មែរ ហើយ​រាល់ដៃ​នីមួយ​ៗ​មាន​បង្កប់​រឿងរ៉ាវ​រៀងខ្លួន ​។ នៅ​ប្រទេស​កម្ពុជា សាច់​រឿង​របស់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា មិន​គ្រាន់តែ​ត្រូវ​បាន​ពណ៌នា​តាម​រយៈ​ដប​ភេសជ្ជៈ ឡាន​ដឹក ឬ​ការ​ផ្សាយពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ​សាច់​រឿង​នោះ ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក និង​ដៃគូ​សហការ​ដែល​នៅ​ក្រោយ​ម៉ាក​យីហោ ហើយ​ការ​លះបង់ មោទនភាព និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គាត់​នោះ​ហើយ ដែល​បាន​ធ្វើ​ឱ្យ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​បន្តដំណើរ​រីក​ចម្រើន​របស់​របស់​ខ្លួន នៅ​ទូ​ទាំង​ប្រទេស​។

អស់​រយៈពេល​ជាង ៣៣ ឆ្នាំ​មក​ហើយ ភេសជ្ជៈ កូ​កា​-​កូ​ឡា មាន​វត្តមាន​ជា​ប្រចាំ​រាល់ថ្ងៃ ក្នុង​សហគមន៍​ខ្មែរ ទាំង​ក្នុង​ហាង​លក់ដូរ រហូត​ដល់​ក្នុង​កម្មវិធី​ជួបជុំ​គ្រួសារ​ ។ នៅ​ពីក្រោយ​ទិដ្ឋភាព​ទាំង​អស់នេះ គឺ​មានដំណើរ​រឿង​របស់​បុគ្គលិក និង​ដៃគូ​សហការ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្ងៀមស្ងាត់ ដើម្បី​ធានា​ថា​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​បន្ត​នៅ​ជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​។ ដើម្បី​ជា​ការ​គោរព​ដល់​បុគ្គលិក​និង​ដៃគូ​អាជីវកម្ម​ទាំងនេះ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា កម្ពុជា នឹង​ចុះ​ផ្សាយ​វី​ដេ​អូ​ខ្លី​ៗ​ដែល​មាន​ចំណងជើង​ថា ​៖ «​ផលិត​ដោយ​ដៃ​ខ្មែរ​» ​។ រឿង​ខ្លី​ទាំងនេះ​នាំ​មក​នូវ​សារ «​នៅ​ប្រទេស​កម្ពុជា ភេសជ្ជៈ​កូ​កា​-​កូ​ឡា ត្រូវ​បាន​ផលិត​ដោយ​ដៃ​ខ្មែរ​» ដោយ​ង​បង្ហាញ​ពី​បុគ្គល​ជា​ច្រើន​ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កូ​កា​-​កូ​ឡា​បន្ត​ដំណើរការ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​នានា​ទូ​ទាំង​ប្រទេស​បាន​យ៉ាង​រលូន ​។

ខ្សែ​វី​ដេ​អូ​នោះ​មាន​បង្ហាញ​រឿង​វាវ​របស់ លោក សៅ គ​ន្ធា ដែល​ជា​បុគ្គលិក​ឆ្មើ​ម​ម្នាក់​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា និង​មាន​តួនាទី​ក្នុង​ប្រតិបត្តិការ​ដែល​ឱ្យ​អាជីវកម្ម ដំណើរការ​ទៅ​មុខជា​រៀងរាល់ថ្ងៃ និង​រឿងរ៉ាវ​របស់ លោក ហ្គ៊ុ​យ ឈូង​ម៉េ​ង ជា​ម្ចាស់​ដេប៉ូ​ឃ្លាំង ដែល​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​បាន​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​រវាង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ជាមួយនឹង​សហគមន៍​របស់​គាត់ ​។ ដៃ​ដែល​ជួយ​ឲ្យ​កូ​កា​-​កូ​ឡា​បន្តដំណើរ​អាជីវកម្ម​ទៅ​មុខជា​និច្ច (​បុគ្គលិក – ប្រតិបត្តិការ​) មុន​នឹង​គ្រប់​ដប​ឬ​កំប៉ុង​នៃ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​នីមួយ​ៗ បាន​ដឹក​ទៅ​ដល់​សហគមន៍​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា គឺ​មាន​បុគ្គលិក របស់​យើង ដែល​ការ​លះបង់​របស់​ពួក​គាត់​ជួយ​ឱ្យ​អាជីវកម្ម​ដំណើរការ​ឆ្ពោះទៅ​មុខជា​និច្ច​ ។

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បុគ្គលិក​គ្រប់គ្រង​ឃ្លាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ រក្សា​ទុក រៀបចំ និង​បញ្ជូន​ផលិតផល​ប្រកបដោយ​ប្រសិទ្ធភាព ដែល​សបញ្ជាក់​ថា​គ្រប់​ដប​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​នៅ​កម្ពុជា ត្រូវ​បាន​ផលិត​ដោយ​ដៃ​ខ្មែរ ។ ដៃ​ខ្មែរ​ទាំងនោះ​រួម​មាន​ដៃ​របស់ លោក សៅ គ​ន្ធា ប្រធាន​ផ្នែក​ភស្តុ​ភារ ដែល​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា អស់​រយៈពេល ២២ ឆ្នាំ​មក​ហើយ​។ ដើម​ឡើយ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ហើយ​ការងារ​របស់​លោក​បាន​លូតលាស់​ជាមួយនឹង​ក្រុមហ៊ុន​ដែរ ដោយសារ​តែ​មានការ​ប្ដេជ្ញា​ចិត្ត និង​ស្មារតី​ការងារ​ជា​ក្រុម ​។

ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ លោក គ​ន្ធា បាន​ជួយ​ឱ្យ​ប្រតិបត្តិការ​ដំណើរការ​ទៅ​ដោយ​រលូន ហើយ​មាន​មោទនភាព ដែល​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ជា​ក្រុម​ជាមួយនឹង​សហការី​របស់​លោក ដែល​មោទនភាព​នេះ​ក៏​កើត​មាន​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ ជា​ពិសេស​គឺ​កូនស្រី​របស់​គាត់ ដែល​សម្ដែង​មោទនភាព​ចំពោះ​អាជីព​ការងារ​របស់​ឪពុក ហើយ​ការងារ​នោះ ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ​។ ដោយសារ​តែ​មាន​បុគ្គលិក​ឆ្នើម​ដូច​ជា លោក សៅ គ​ន្ធា នេះ​ហើយ​ទើប​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បន្ត​រីក​ចម្រើន​ទៅ​មុខ តាម​រយៈ​ដៃ​ខ្មែរ និង​ការ​ប្តេជ្ញា​ចិត្ត​ពី​មនុស្ស​គ្រប់​គ្នា ​។

ត​ស់​ទស្សនា​រឿងរ៉ាវ​របស់​លោក សៅ គ​ន្ធា ទាំងអស់​គ្នា​ណា ​៖

ដៃ​ដែល​ចែករំលែក​កូ​កា​-​កូ​ឡា​ទៅ​ដល់​អតិថិជន​ផ្ទាល់ (​អ្នក​លក់រាយ – សហគមន៍​)
ហាង​តូច​ៗ និង​អ្នក​លក់រាយ​ក្នុងភូមិ​ឬ​សហគមន៍ នៅ​តែ​ជា​ឆ្អឹងខ្នង​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​អ្នក​ប្រើប្រាស់​ទៅ​នឹង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ពេលវេលា​ជួបជុំ​គ្នា ​។ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា អ្នក​លក់ដុំ និង​អ្នក​លក់រាយ​នៅ​ក្នុង​សហគមន៍​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារ​ភ្ជាប់​ម៉ាក​យីហោ​ជាមួយ​សហគមន៍ ​។ នៅ​ពីក្រោយ​កា​រប​ម្លា​ស់​ទី​នៃ​ផលិតផល គឺ​មាន​ក្រុមការងារ​ដែល​ធ្វើការ​រៀងរាល់ថ្ងៃ ដើម្បី​ធានា​ថា​រាល់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា បាន​ដឹក​ជញ្ជូន​ទៅ​ដល់ទី​ផ្សារ ហាង​អាជីវកម្ម និង​ជា​ពិសេស​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស ​។

លោក ហ្គ៊ុ​យ ឈួ​ង​ម៉េ​ង ជា​ម្ចាស់​ដេប៉ូ​របស់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា ជិត ៣០ ឆ្នាំ​មក​ហើយ ដែល​លោក​បាន​ក៏​សាង​អាជីវកម្ម​របស់​ខ្លួន​ឡើង​បន្តិច​ម្តង​ៗ​តាម​រយៈ​ការ​តស៊ូ និង​ភាព​ជា​ដៃគូ​រយៈពេល​វែង​។ ដើម​ឡើយ​លោក​បាន​ចាប់ផ្តើម​បើក​អាជីវកម្ម​បោះ​ដុំ​នៅ​ដើមឆ្នាំ ២០០០ ហើយ​ក៏​បន្ត​រីក​ចម្រើន​ទៅ​មុខជា​មួយ​កូ​កា​-​កូ​ឡា​រហូត​មក តាម​រយៈ​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នៃ​ទីផ្សារ ហើយ​បន្ត​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ​។

មិន​ខុស​អ្វី​ពី​សហគ្រិន​ជា​ច្រើន​រូប​ទៀត​នោះ​ទេ ដំណើរ​អាជីវកម្ម​របស់​លោក​ក៏​បាន​ជួប​បញ្ហា​ប្រឈម​ដែរ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ការ​កើនឡើង​ចំនួន​អតិថិជន ហើយ​អាជីវកម្ម​ក៏​លូតលាស់ ធ្វើ​ឱ្យ​លោក​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​បោះ​ជំនាន​ទៅ​មុខ​។ សព្វ​ថ្ងៃនេះ លោក ឈូង​ម៉េ​ង មាន​មោទនភាព​ចំពោះ​អាជីវកម្ម​ដែល​គាត់​បាន​បង្កើត​ឡើង និង​ទំនាក់ទំនង​ប្រកបដោយ​ការ​ទុកចិត្ត​ដែល​លោក​បាន​កសាង​ឡើង​នៅ​ក្នុង​សហគមន៍​របស់​គាត់​ ។ ដំណើររឿង​វាវ​របស់​លោក ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ដូច​គ្នា​ពី​ម្ចាស់​អាជីវកម្ម​បោះ​ដុំ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ដៃ​របស់​ពួក​គាត់​ជួយ​នាំ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​បាន​ទៅ​ដល់​គ្រប់​ភូមិ​ស្រុក ឃុំ​សង្កាត់ និង​ហាង​លក់​ភេសជ្ជៈ​នានា ដែល​ជា​ការ​រំឭក​ឱ្យ​ឃើញ​ថា គ្រប់​ដប​ភេសជ្ជៈ​កូ​កា​-​កូ​ឡា គឺជា​ដំណើររឿង​របស់​ខ្មែរ​។

ត​ស់​ទស្សនា​រឿងរ៉ាវ​របស់ លោក លោក ហ្គ៊ុ​យ ឈូង​ម៉េ​ង ទាំងអស់​គ្នា​ណា ​៖

នៅ​ប្រទេស​កម្ពុជា ភេសជ្ជៈ​កូ​កា​-​កូ​ឡា មិន​គ្រាន់តែ​ជា​ភេសជ្ជៈ​ធម្មតា​មួយ​ប៉ុណ្ណោះ​នោះ​ទេ​ ។ ភេសជ្ជៈ​កូ​កា​-​កូ​ឡា បាន​បង្កប់​នូវ​រឿងរ៉ាវ​ជា​ច្រើន​របស់​ប្រជាជន​ខ្មែរ ស្តែង​ឱ្យ​ឃើញ​អំពី​ការ​លះបង់ និង មោទនភាព​របស់​អ្នក​ដែល​ផលិត និង​ចែកចាយ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា ។ អស់​រយៈពេល​ជាង ៣៣ ឆ្នាំ​មក​ហើយ ដៃ​របស់​ប្រជាជន​ខ្មែរ បាន​ផ្សារ​ភ្ជាប់​ម៉ាក​យីហោ​នេះ​ជាមួយ​ជីវិត​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​សហគមន៍​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​ខ្សែ​វី​ដេ​អូ​ខ្លី​ៗ​នេះ ត្រូវ​បាន​ផលិត​ឡើង ដើម្បី​អបអរសាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គាត់ ។ វី​ដេ​អូ​ទាំងនេះ អបអរសាទរ​ដល់​អ្នក ដែល​នៅ​ពីក្រោយ​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​ចាប់តាំងពី​បុគ្គលិក និង​អ្នកបើកបរ រហូត​ដល់​អ្នក​លក់រាយ និង​ដៃគូ​ហ​ការ​ដែល​ដៃ ភាព​ធន់ និង​រឿងរ៉ាវ​របស់​ពួក​គាត់ បាន​ធ្វើ​ឱ្យ​ម៉ាក​យីហោ​ភ​សេ​ជ្ជៈ​កូ​កា​-​កូ​ឡា ស្ថិត​នៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​ខ្មែរ​ជា​រៀងរាល់ថ្ងៃ​ ។

នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រប់​ភេ​សេ​ជ្ជៈ​កូ​កា​-​កូ​ឡា ត្រូវ​បាន​ផលិត​ដោយ​ដៃ​ខ្មែរ ហើយ​ដៃ​នីមួយ​ៗ​មាន​បង្កប់​រឿងរ៉ាវ​រៀង​ៗ​ខ្លួន ៕